Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 139:14 - ព្រះគម្ពីរខ្មែរសាកល

14 ទូលបង្គំ​អរព្រះគុណ​ព្រះអង្គ ពីព្រោះ​ទូលបង្គំ​ត្រូវបាន​បង្កើត​មក​យ៉ាងអស្ចារ្យ​គួរឲ្យស្ញែងខ្លាច​; កិច្ចការ​របស់ព្រះអង្គ​សុទ្ធតែ​អស្ចារ្យ ហើយ​ព្រលឹង​របស់ទូលបង្គំ​ដឹង​យ៉ាងច្បាស់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ទូល‌បង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​ទូល‌បង្គំ​មក គួរ​ឲ្យ​ស្ញប់​ស្ញែង ហើយ​អស្ចារ្យ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​អស្ចារ្យ ព្រលឹង​ទូល‌បង្គំ​ដឹង​ច្បាស់​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ ដ្បិត​ទូលបង្គំ​ជា​ស្នា​ព្រះ‌ហស្ដ​ដ៏​ល្អ​អស្ចារ្យ ទូលបង្គំ​ដឹង​ច្បាស់​ថា​អ្វីៗ​ដែល​ព្រះអង្គ​ធ្វើ សុទ្ធ​តែ​ល្អ​អស្ចារ្យ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ដ្បិត​ទ្រង់​បាន​បង្កើត​ទូលបង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ ឯ​ស្នាដៃ​នៃ​ទ្រង់ ក៏​សុទ្ធ​តែ​អស្ចារ្យ​ទាំង​អស់ ព្រលឹង​ទូលបង្គំ​ក៏​ដឹង​ច្បាស់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ខ្ញុំ​សូម​លើក​តម្កើង​ទ្រង់ ដ្បិត​ខ្ញុំ​ជា​ស្នា‌ដៃ​ដ៏​ល្អ​អស្ចារ្យ ខ្ញុំ​ដឹង​ច្បាស់​ថា​អ្វីៗ​ដែល​ទ្រង់​ធ្វើ សុទ្ធ​តែ​ល្អ​អស្ចារ្យ​ទាំង​អស់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 139:14
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ អស់ទាំង​ស្នាព្រះហស្ត​របស់ព្រះអង្គ​មានច្រើន​យ៉ាងណាហ្ន៎​! ព្រះអង្គ​បាន​បង្កើត​ទាំងអស់​នេះ​ដោយ​ព្រះប្រាជ្ញាញាណ​; ផែនដី​ពោរពេញ​ទៅដោយ​អ្វីដែលព្រះអង្គបាននិម្មិតបង្កើត​។


កិច្ចការ​របស់​ព្រះយេហូវ៉ា​សុទ្ធតែ​ធំឧត្ដម ក៏​ត្រូវបាន​ស្រាវជ្រាវ​ដោយ​អស់អ្នក​ដែល​ពេញចិត្ត​នឹង​កិច្ចការទាំងនោះ​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ កិច្ចការដ៏អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ និង​គម្រោង​របស់ព្រះអង្គ​សម្រាប់​យើងខ្ញុំ មាន​ច្រើន​ណាស់ គ្មានអ្នកណា​អាច​ប្រៀបផ្ទឹម​នឹង​ព្រះអង្គ​បាន​ឡើយ​; ទោះបីជា​ទូលបង្គំ​ប្រកាស ហើយ​រៀបរាប់​ក៏ដោយ ក៏​វា​ច្រើន​ហួស​នឹង​ថ្លែង​!


មនុស្ស​ខ្លៅ​មិន​ស្គាល់​ឡើយ ហើយ​មនុស្សល្ងង់​ក៏​មិន​យល់ច្បាស់​នូវ​ការនេះ​ដែរ ថា​:


ហើយ​ច្រៀង​ចម្រៀង​របស់​ម៉ូសេ​បាវបម្រើ​របស់​ព្រះ និង​ចម្រៀង​របស់​កូនចៀម​ថា​៖ “ព្រះអម្ចាស់​ដែលជា​ព្រះ​ដ៏មានព្រះចេស្ដា​អើយ កិច្ចការ​របស់ព្រះអង្គ​ធំឧត្ដម ហើយ​អស្ចារ្យ​ណាស់​! ព្រះមហាក្សត្រ​នៃ​ប្រជាជាតិ​ទាំងឡាយ​អើយ មាគ៌ា​របស់ព្រះអង្គ​សុចរិតយុត្តិធម៌ ហើយ​ត្រឹមត្រូវ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម