ហាលេលូយ៉ា! ខ្ញុំនឹងអរព្រះគុណព្រះយេហូវ៉ាអស់ពីចិត្ត នៅក្នុងអង្គប្រជុំរបស់មនុស្សទៀងត្រង់ និងនៅក្នុងសហគមន៍។
ទំនុកតម្កើង 138:1 - ព្រះគម្ពីរខ្មែរសាកល ទូលបង្គំនឹងអរព្រះគុណព្រះអង្គអស់ពីចិត្ត ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គនៅមុខបណ្ដាព្រះដទៃ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គ យ៉ាងអស់ពីចិត្តរបស់ទូលបង្គំ ទូលបង្គំច្រៀងសរសើរព្រះអង្គ នៅចំពោះព្រះទាំងឡាយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំសូមលើកតម្កើង ព្រះអង្គយ៉ាងអស់ពីចិត្ត ទូលបង្គំស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ នៅចំពោះមុខពពួកទេវតា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ អស់អំពីចិត្ត ទូលបង្គំនឹងច្រៀងសរសើរទ្រង់ នៅចំពោះមុខនៃអស់ទាំងព្រះ អាល់គីតាប ខ្ញុំសូមលើកតម្កើង អុលឡោះយ៉ាងអស់ពីចិត្ត ខ្ញុំច្រៀង គីតាបសាបូរជូនទ្រង់ នៅចំពោះមុខពួកម៉ាឡាអ៊ីកាត់។ |
ហាលេលូយ៉ា! ខ្ញុំនឹងអរព្រះគុណព្រះយេហូវ៉ាអស់ពីចិត្ត នៅក្នុងអង្គប្រជុំរបស់មនុស្សទៀងត្រង់ និងនៅក្នុងសហគមន៍។
ទូលបង្គំនឹងនិយាយអំពីសេចក្ដីបន្ទាល់របស់ព្រះអង្គនៅចំពោះពួកស្ដេច ហើយមិនអាម៉ាស់មុខឡើយ។
ព្រះអម្ចាស់នៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គក្នុងចំណោមបណ្ដាជន ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គក្នុងចំណោមជាតិសាសន៍ទាំងឡាយ!
ព្រះទ្រង់ឈរនៅក្នុងអង្គប្រជុំខាងព្រះ ព្រះអង្គជំនុំជម្រះនៅកណ្ដាលចំណោមព្រះនានា ដោយមានបន្ទូលថា៖
ទូលបង្គំនឹងអរព្រះគុណព្រះយេហូវ៉ាអស់ពីចិត្ត ទូលបង្គំនឹងរៀបរាប់អំពីអស់ទាំងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។
ទូលបង្គំនឹងអរសប្បាយ ហើយអបអរក្នុងព្រះអង្គ; ព្រះដ៏ខ្ពស់បំផុតអើយ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ!
ដ្បិតព្រះយេហូវ៉ាទ្រង់ធំឧត្ដម ហើយស័ក្ដិសមនឹងសរសើរតម្កើងយ៉ាងខ្លាំង; ព្រះអង្គគួរឲ្យកោតខ្លាចលើសព្រះទាំងអស់។
ប៉ូលក៏តបថា៖ “បងប្អូនអើយ ខ្ញុំមិនបានដឹងថា លោកជាមហាបូជាចារ្យទេ។ ពិតមែនហើយ មានសរសេរទុកមកថា:‘អ្នកមិនត្រូវនិយាយអាក្រក់ចំពោះមេគ្រប់គ្រងនៃប្រជាជនរបស់អ្នកឡើយ’”។
ដូច្នេះ តើត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងអធិស្ឋានដោយវិញ្ញាណ ហើយក៏នឹងអធិស្ឋានដោយគំនិតដែរ; ខ្ញុំនឹងច្រៀងសរសើរតម្កើងដោយវិញ្ញាណ ហើយក៏នឹងច្រៀងសរសើរតម្កើងដោយគំនិតដែរ។
ចូរនិយាយគ្នាទៅវិញទៅមកដោយទំនុកតម្កើង ចម្រៀងសរសើរតម្កើង និងចម្រៀងខាងវិញ្ញាណ ទាំងច្រៀង និងសរសើរតម្កើងព្រះអម្ចាស់ក្នុងចិត្តរបស់អ្នករាល់គ្នា។
តើទូតសួគ៌ទាំងអស់មិនមែនជាវិញ្ញាណបម្រើ ដែលត្រូវបានចាត់ឲ្យមកដើម្បីបម្រើអ្នកដែលរៀបនឹងទទួលសេចក្ដីសង្គ្រោះជាមរតកទេឬ?៕