Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 138:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ យ៉ាង​អស់​ពី​ចិត្ត​របស់​ទូល‌បង្គំ ទូល‌បង្គំ​ច្រៀង​សរសើរ​ព្រះ‌អង្គ នៅ​ចំពោះ​ព្រះ​ទាំង​ឡាយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​អស់ពី​ចិត្ត ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះអង្គ​នៅមុខ​បណ្ដា​ព្រះ​ដទៃ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ទូលបង្គំ​សូម​លើក​តម្កើង ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត ទូលបង្គំ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ នៅ​ចំពោះ​មុខ​ពពួក​ទេវតា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ អស់​អំពី​ចិត្ត ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ទ្រង់ នៅ​ចំពោះ​មុខ​នៃ​អស់​ទាំង​ព្រះ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ខ្ញុំ​សូម​លើក​តម្កើង អុលឡោះ​យ៉ាង​អស់​ពី​ចិត្ត ខ្ញុំ​ច្រៀង គីតាបសាបូរ​ជូន​ទ្រង់ នៅ​ចំពោះ​មុខ​ពួក​ម៉ាឡា‌អ៊ីកាត់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 138:1
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ​អស់​ពី​ចិត្ត នៅ​ក្នុង​ចំណោម​មនុស្ស​ទៀង​ត្រង់ គឺនៅ​ក្នុង​ក្រុម​ជំនុំ។


ទូល‌បង្គំ​នឹង​ថ្លែង​អំពី​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ នៅ​ចំពោះ​ពួក​ស្តេច ហើយ​នឹង​មិន​ខ្មាស​ឡើយ


ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​នឹងអរ​ព្រះ​គុណ​ព្រះ‌អង្គ ក្នុង​ចំណោម​ប្រជា​ជនទាំង​ឡាយ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌អង្គ នៅ​កណ្ដាល​ប្រជាជាតិ​នានា។


ព្រះ​គង់​ប្រថាប់​នៅ​ក្នុង​អង្គ​ប្រជុំ របស់​ព្រះ‌អង្គ ព្រះ‌អង្គ​កាត់​ក្ដីនៅ​ក្នុង​ចំណោម ពួក​ព្រះ​ទាំងឡាយ​ថា៖


យើងបាន​ប្រាប់​ថា «អ្នក​រាល់​គ្នា​ជា​ព្រះ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត


ទូល‌បង្គំ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត ទូល‌បង្គំ​នឹង​និទាន​ពី​អស់​ទាំង​ការ​អស្ចារ្យ របស់​ព្រះ‌អង្គ


ទូល‌បង្គំ​នឹង​អរ​សប្បាយ ហើយ​រីក‌រាយ​ក្នុង​ព្រះ‌អង្គ ឱ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ ទូល‌បង្គំ​នឹង​ច្រៀង​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ។


ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ធំ​អស្ចារ្យ ហើយ​ជា​ព្រះ​មហា‌ក្សត្រ​ដ៏​ធំ​លើ​អស់​ទាំង​ព្រះ។


ដ្បិត​ព្រះ‌យេហូវ៉ា​ប្រសើរ​ឧត្តម ហើយ​គួរ​សរសើរ​ក្រៃ​លែង ព្រះ‌អង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច លើស​ជាង​អស់​ទាំង​ព្រះ។


មិន​ត្រូវ​ជេរ​ប្រមាថ​ព្រះឡើយ ក៏​មិន​ត្រូវ​ប្រទេច​ផ្ដាសា​អ្នក​ដឹក​នាំ​ប្រជា‌ជន​របស់​អ្នក​ដែរ។


លោក​ប៉ុល​ឆ្លើយ​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​មិន​បាន​ដឹង​ថា លោក​ជា​សម្តេច​សង្ឃ​ទេ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា "មិន​ត្រូវ​និយាយ​អាក្រក់ពី​អ្នក​ដឹកនាំ​ប្រជាជន​របស់​អ្នក​ឡើយ" »។


ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច‌ម្តេច? ខ្ញុំ​នឹង​អធិស្ឋាន​ដោយ​វិញ្ញាណ ហើយក៏​អធិស្ឋាន​ដោយ​គំនិត​របស់​ខ្ញុំ​ដែរ។ ខ្ញុំ​នឹង​ច្រៀង​ដោយ​វិញ្ញាណ ហើយក៏​ច្រៀង​ដោយ​គំនិត​របស់​ខ្ញុំ​ដែរ។


ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ទំនុក​តម្កើង ទំនុក​បរិសុទ្ធ និង​ចម្រៀង​ខាង​វិញ្ញាណ ទាំង​ច្រៀង ហើយ​បង្កើត​ជា​ទំនុក​សរសើរ​ថ្វាយ​ព្រះ‌អម្ចាស់​ឲ្យ​អស់​ពី​ចិត្ត


តើ​ទេវតា​ទាំង​នោះ​មិន​មែន​ជា​វិញ្ញាណ​បម្រើ ដែល​ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​មក​បម្រើ សម្រាប់​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ​សង្គ្រោះ​ជា​មត៌ក​ទេ​ឬ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម