សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំត្រូវបានតាំងថ្វាយដូចជាគ្រឿងក្រអូបនៅចំពោះព្រះអង្គ សូមឲ្យការលើកដៃឡើងរបស់ទូលបង្គំបានដូចជាតង្វាយពេលល្ងាចផង។
ទំនុកតម្កើង 134:2 - ព្រះគម្ពីរខ្មែរសាកល ចូរលើកដៃរបស់អ្នករាល់គ្នាទៅទីវិសុទ្ធ ហើយថ្វាយពរព្រះយេហូវ៉ា! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរប្រណម្យដៃទៅឯទីបរិសុទ្ធ ហើយថ្វាយព្រះពរព្រះយេហូវ៉ាចុះ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរលើកដៃប្រណម្យទៅរកទីសក្ការៈ ចូរសរសើរតម្កើងព្រះអម្ចាស់! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរប្រណម្យដៃទៅឯទីបរិសុទ្ធ ហើយសូមឲ្យព្រះយេហូវ៉ាបានព្រះពរចុះ អាល់គីតាប ចូរលើកដៃប្រណម្យទៅរកទីសក្ការៈ ចូរសរសើរតម្កើងអុលឡោះតាអាឡា! |
សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំត្រូវបានតាំងថ្វាយដូចជាគ្រឿងក្រអូបនៅចំពោះព្រះអង្គ សូមឲ្យការលើកដៃឡើងរបស់ទូលបង្គំបានដូចជាតង្វាយពេលល្ងាចផង។
ព្រះយេហូវ៉ាអើយ ទូលបង្គំលាងដៃទូលបង្គំដើម្បីបញ្ជាក់អំពីភាពឥតទោស ហើយទូលបង្គំនឹងដើរជុំវិញអាសនារបស់ព្រះអង្គ
សូមសណ្ដាប់សំឡេងនៃពាក្យអង្វរកររបស់ទូលបង្គំផង ពេលទូលបង្គំស្រែករកជំនួយពីព្រះអង្គ ពេលទូលបង្គំលើកដៃឡើងឆ្ពោះទៅទីវិសុទ្ធបំផុតរបស់ព្រះអង្គ។
ដោយហេតុនេះ ទូលបង្គំនឹងរំពឹងមើលព្រះអង្គនៅក្នុងទីវិសុទ្ធ ដើម្បីមើលព្រះចេស្ដា និងសិរីរុងរឿងរបស់ព្រះអង្គ។
ដូច្នេះ ទូលបង្គំនឹងថ្វាយពរព្រះអង្គអស់មួយជីវិតរបស់ទូលបង្គំ ទូលបង្គំនឹងលើកដៃទូលបង្គំឡើងក្នុងព្រះនាមរបស់ព្រះអង្គ។
ព្រលឹងរបស់ទូលបង្គំនឹងបានឆ្អែត ដូចបានឆ្អែតដោយខួរឆ្អឹង និងខ្លាញ់ ហើយមាត់របស់ទូលបង្គំនឹងសរសើរតម្កើងដោយបបូរមាត់នៃសេចក្ដីរីករាយ។
ដូច្នេះ ខ្ញុំចង់ឲ្យពួកប្រុសៗនៅគ្រប់ទីកន្លែង អធិស្ឋានដោយលើកដៃដ៏វិសុទ្ធឡើង ដោយគ្មានកំហឹង ឬការឈ្លោះប្រកែក។