សូមឲ្យវាបានដូចសម្លៀកបំពាក់ដែលរុំលើគេ និងដូចខ្សែក្រវាត់ដែលគេក្រវាត់ជានិច្ច។
ទំនុកតម្កើង 132:18 - ព្រះគម្ពីរខ្មែរសាកល យើងនឹងស្លៀកពាក់ឲ្យពួកខ្មាំងសត្រូវរបស់គាត់ដោយសេចក្ដីអាម៉ាស់ រីឯមកុដរបស់គាត់នឹងចម្រើនឡើងនៅលើគាត់”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងគ្របដណ្ដប់ខ្មាំងសត្រូវរបស់គេ ដោយសេចក្ដីខ្មាស តែនៅលើក្បាលលោកវិញ នឹងមានមកុដដ៏រុងរឿង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងធ្វើឲ្យខ្មាំងសត្រូវរបស់គេ ត្រូវអាម៉ាស់មុខជាខ្លាំង តែយើងនឹងឲ្យរាជ្យរបស់គេ បានថ្កុំថ្កើងរុងរឿង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងយកសេចក្ដីខ្មាស តាក់តែងឲ្យពួកខ្មាំងសត្រូវ របស់លោក តែនៅលើក្បាលលោកវិញ នោះនឹងមានមកុដដ៏រុងរឿង។ អាល់គីតាប យើងនឹងធ្វើឲ្យខ្មាំងសត្រូវរបស់គេ ត្រូវអាម៉ាស់មុខជាខ្លាំង តែយើងនឹងឲ្យរាជ្យរបស់គេ បានថ្កុំថ្កើងរុងរឿង»។ |
សូមឲ្យវាបានដូចសម្លៀកបំពាក់ដែលរុំលើគេ និងដូចខ្សែក្រវាត់ដែលគេក្រវាត់ជានិច្ច។
សូមឲ្យពួកអ្នកដែលចោទប្រកាន់ទូលបង្គំ ត្រូវបានស្លៀកពាក់ឲ្យដោយនូវភាពអាប់យស ហើយត្រូវបានគ្របដណ្ដប់ដោយសេចក្ដីអាម៉ាស់របស់ខ្លួន ដូចអាវវែង!
សូមឲ្យពួកអ្នកដែលអរសប្បាយនឹងមហន្តរាយរបស់ទូលបង្គំ ត្រូវបានធ្វើឲ្យអាម៉ាស់មុខ ហើយទទួលការអាប់យសជាមួយគ្នា។ សូមឲ្យពួកអ្នកដែលលើកខ្លួនឡើងទាស់នឹងទូលបង្គំ ត្រូវបានស្លៀកពាក់ឲ្យដោយនូវសេចក្ដីអាម៉ាស់ និងភាពអាប់យស។
មនុស្សត្រូវបានសរសើរតាមសុភនិច្ឆ័យរបស់ខ្លួន ប៉ុន្តែអ្នកដែលមានចិត្តវៀចវេរនឹងទទួលសេចក្ដីមើលងាយ។
មនុស្សជាច្រើនក្នុងចំណោមអ្នកដែលដេកលក់ក្នុងធូលីដីនឹងភ្ញាក់ឡើង ខ្លះនឹងទៅឯជីវិតអស់កល្បជានិច្ច ហើយខ្លះនឹងទៅឯសេចក្ដីអាម៉ាស់ និងសេចក្ដីខ្ពើមរអើមអស់កល្បជានិច្ច។
ព្រះយេស៊ូវយាងចូលមកជិត ហើយមានបន្ទូលនឹងពួកគេថា៖“គ្រប់ទាំងសិទ្ធិអំណាចនៅស្ថានសួគ៌ និងនៅលើផែនដីបានប្រទានមកខ្ញុំហើយ។
ទូតសួគ៌ទីប្រាំពីរផ្លុំត្រែឡើង នោះមានសំឡេងយ៉ាងខ្លាំងនៅលើមេឃ ពោលឡើងថា៖ “អាណាចក្ររបស់ពិភពលោក បានត្រឡប់ជារបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គហើយ។ ព្រះអង្គនឹងគ្រងរាជ្យរហូតអស់កល្បជាអង្វែងតរៀងទៅ!”។
ស្ដេចទាំងនោះនឹងច្បាំងនឹងកូនចៀម ប៉ុន្តែកូនចៀមនឹងមានជ័យជម្នះលើពួកគេ ដ្បិតកូនចៀមជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ជាស្ដេចលើអស់ទាំងស្ដេច។ អ្នកដែលនៅជាមួយព្រះអង្គ ជាអ្នកដែលត្រូវបានត្រាស់ហៅ ជាអ្នកដែលត្រូវបានជ្រើសរើស និងជាមនុស្សស្មោះត្រង់”។