ទូលបង្គំក្រោកឡើងតាំងពីព្រលឹមស្រាងៗ ហើយស្រែករកជំនួយ; ទូលបង្គំសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។
ទំនុកតម្កើង 130:6 - ព្រះគម្ពីរខ្មែរសាកល ព្រលឹងរបស់ខ្ញុំរំពឹងចាំព្រះអម្ចាស់របស់ខ្ញុំ លើសជាងអ្នកយាមរំពឹងចាំពេលព្រឹក លើសជាងអ្នកយាមរំពឹងចាំពេលព្រឹកទៅទៀត! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រលឹងទូលបង្គំរង់ចាំព្រះអម្ចាស់ ជាជាងពួកអ្នកយាមរង់ចាំពេលព្រឹក អើ ជាជាងពួកយាមរង់ចាំពេលព្រឹកទៅទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំទន្ទឹងរង់ចាំព្រះអម្ចាស់ ជាងអ្នកយាមរង់ចាំពេលព្រឹកទៅទៀត ពិតមែនហើយ ខ្ញុំរង់ចាំព្រះអង្គជាងអ្នកយាម រង់ចាំពេលព្រឹកទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រលឹងនៃទូលបង្គំរង់ចាំព្រះអម្ចាស់ ជាជាងពួកយាមល្បាតរង់ចាំភ្លឺឡើង អើ ជាជាងពួកយាមល្បាតរង់ចាំភ្លឺឡើងទៅទៀត អាល់គីតាប ខ្ញុំទន្ទឹងរង់ចាំអុលឡោះតាអាឡា ជាងអ្នកយាមរង់ចាំពេលព្រឹកទៅទៀត ពិតមែនហើយ ខ្ញុំរង់ចាំទ្រង់ជាងអ្នកយាម រង់ចាំពេលព្រឹកទៅទៀត។ |
ទូលបង្គំក្រោកឡើងតាំងពីព្រលឹមស្រាងៗ ហើយស្រែករកជំនួយ; ទូលបង្គំសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។
មើល៍! អស់ទាំងបាវបម្រើរបស់ព្រះយេហូវ៉ា ដែលឈរនៅក្នុងដំណាក់របស់ព្រះយេហូវ៉ានាពេលយប់អើយ ចូរថ្វាយពរព្រះយេហូវ៉ា!
សូមរំដោះទូលបង្គំពីអស់ទាំងការបំពានរបស់ទូលបង្គំផង សូមកុំធ្វើឲ្យទូលបង្គំទៅជាទីត្មះតិះដៀលរបស់មនុស្សឆោតល្ងង់ឡើយ។
ពេលទូលបង្គំនឹកចាំអំពីព្រះអង្គនៅលើគ្រែរបស់ទូលបង្គំ ទូលបង្គំជញ្ជឹងគិតអំពីព្រះអង្គពេញយាមពេលយប់
រួចអ្នកយាមស្រែកថា៖ “លោកម្ចាស់នៃខ្ញុំអើយ ពេលថ្ងៃខ្ញុំឈរនៅលើប៉មជានិច្ច ហើយរៀងរាល់យប់ខ្ញុំប្រចាំការនៅទីចាំយាមរបស់ខ្ញុំ។
ដោយខ្លាចក្រែងលោកឿងលើកន្លែងថ្មណាមួយ ពួកគេក៏ទម្លាក់យុថ្កាបួនពីកន្សៃសំពៅ ទាំងទន្ទឹងរង់ចាំឲ្យភ្លឺឡើង។