Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 130:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ខ្ញុំ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អម្ចាស់ ជាង​អ្នក​យាម​រង់‌ចាំ​ពេល​ព្រឹក​ទៅ​ទៀត ពិត​មែន​ហើយ ខ្ញុំ​រង់‌ចាំ​ព្រះអង្គ​ជាង​អ្នក​យាម រង់‌ចាំ​ពេល​ព្រឹក​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ព្រលឹង​របស់ខ្ញុំ​រំពឹងចាំ​ព្រះអម្ចាស់​របស់ខ្ញុំ លើសជាង​អ្នកយាម​រំពឹងចាំ​ពេលព្រឹក លើសជាង​អ្នកយាម​រំពឹងចាំ​ពេលព្រឹក​ទៅទៀត​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ព្រលឹង​ទូល‌បង្គំ​រង់‌ចាំ​ព្រះ‌អម្ចាស់ ជា​ជាងពួក​អ្នក​យាម​រង់‌ចាំ​ពេល​ព្រឹក អើ ជា​ជាង​ពួក​យាម​រង់​ចាំ​ពេល​ព្រឹក​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ព្រលឹង​នៃ​ទូលបង្គំ​រង់‌ចាំ​ព្រះ‌អម្ចាស់ ជា​ជាង​ពួក​យាម​ល្បាត​រង់‌ចាំ​ភ្លឺ​ឡើង អើ ជា​ជាង​ពួក​យាម​ល្បាត​រង់‌ចាំ​ភ្លឺ​ឡើង​ទៅ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ខ្ញុំ​ទន្ទឹង​រង់‌ចាំ​អុលឡោះ‌តាអាឡា ជាង​អ្នក​យាម​រង់‌ចាំ​ពេល​ព្រឹក​ទៅ​ទៀត ពិត​មែន​ហើយ ខ្ញុំ​រង់‌ចាំ​ទ្រង់​ជាង​អ្នក​យាម រង់‌ចាំ​ពេល​ព្រឹក​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 130:6
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ តាំង​ពី​មុន​ថ្ងៃ​រះ​ទៅ​ទៀត ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល។


អស់​អ្នក​ដែល​បម្រើ​ព្រះ‌អម្ចាស់ ហើយ​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់ របស់​ព្រះអង្គ​នា​ពេល​យប់​អើយ ចូរ​នាំ​គ្នា​មក​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!


សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​អំពើ​បាប ទាំង​ប៉ុន្មាន​ដែល​ទូលបង្គំ​បាន​ប្រព្រឹត្ត! សូម​កុំ​ទុក​ឱកាស​ឲ្យ​មនុស្ស​ល្ងី‌ល្ងើ មាក់‌ងាយ​ទូលបង្គំ​បាន​ឡើយ។


ពេល​ទូលបង្គំ​ចូល​ដំណេក ទូលបង្គំ​នឹក​ដល់​ព្រះអង្គ ហើយ​ពេញ​មួយ​យប់ ទូលបង្គំ​រិះគិត​អំពី​ព្រះអង្គ


អ្នក​ដែល​ឃ្លាំ​មើល​នោះ​ត្រូវ​ស្រែក​ឡើង​ថា: «លោក​ម្ចាស់ ខ្ញុំ​ប្របាទ​នៅ​ចាំ​យាម​ក្នុង​ប៉ម​នេះ ពេញ​មួយ​ថ្ងៃ ខ្ញុំ​ប្របាទ​ស្ថិត​នៅ​កន្លែង​យាម​នេះ អស់​មួយ​យប់»


ដោយ​ខ្លាច​ក្រែង​សំពៅ​រសាត់​ទៅ​ប៉ះ​នឹង​ថ្ម ពួក​គេ​ទម្លាក់​យុថ្កា​បួន​នៅ​ខាង​កន្សៃ ហើយ​ទន្ទឹង​រង់‌ចាំ​ភ្លឺ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម