Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 39:8 - ព្រះគម្ពីរខ្មែរសាកល

8 សូម​រំដោះ​ទូលបង្គំ​ពី​អស់ទាំង​ការបំពាន​របស់ទូលបង្គំ​ផង សូម​កុំ​ធ្វើឲ្យ​ទូលបង្គំ​ទៅជា​ទីត្មះតិះដៀល​របស់​មនុស្ស​ឆោតល្ងង់​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អំពើ​រំលង​ទាំង​ប៉ុន្មាន របស់​ទូល‌បង្គំ​ផង សូម​កុំ​ឲ្យ​ទូល‌បង្គំ​ក្លាយ​ជា​ទី‌ត្មះតិះ​ដៀល របស់​មនុស្សល្ងី​ល្ងើ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​អំពើ​បាប ទាំង​ប៉ុន្មាន​ដែល​ទូលបង្គំ​បាន​ប្រព្រឹត្ត! សូម​កុំ​ទុក​ឱកាស​ឲ្យ​មនុស្ស​ល្ងី‌ល្ងើ មាក់‌ងាយ​ទូលបង្គំ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 សូម​ជួយ​ទូលបង្គំ​ឲ្យ​រួច​ពី​គ្រប់​អំពើ​រំលង​របស់​ទូលបង្គំ សូម​កុំ​ឲ្យ​ទូលបង្គំ​បាន​ជា​ទី​ដៀល‌ត្មះ​របស់​ពួក​មនុស្ស ឆោត​ល្ងង់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​អំពើ​បាប ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត! សូម​កុំ​ទុក​ឱកាស​ឲ្យ​មនុស្ស​ល្ងី‌ល្ងើ មាក់‌ងាយ​ខ្ញុំ​បាន​ឡើយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 39:8
19 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​បង្វែរ​សេចក្ដីត្មះតិះដៀល​ដែល​ទូលបង្គំ​ខ្លាច​នោះ ចេញ​ពី​ទូលបង្គំ​ផង ដ្បិត​ច្បាប់​របស់ព្រះអង្គ​ល្អ​ណាស់​។


ព្រលឹង​របស់ខ្ញុំ​រំពឹងចាំ​ព្រះអម្ចាស់​របស់ខ្ញុំ លើសជាង​អ្នកយាម​រំពឹងចាំ​ពេលព្រឹក លើសជាង​អ្នកយាម​រំពឹងចាំ​ពេលព្រឹក​ទៅទៀត​!


ព្រះអង្គ​នឹង​ប្រោសលោះ​អ៊ីស្រាអែល​ពី​អស់ទាំង​សេចក្ដីទុច្ចរិត​របស់ពួកគេ​៕


ព្រះយេហូវ៉ា​អើយ សូម​លើកលែងទោស​អំពើទុច្ចរិត​របស់ទូលបង្គំ​ផង ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ ដ្បិត​អំពើទុច្ចរិតរបស់ទូលបង្គំ​ធំក្រៃលែង​។


សូម​ចាប់អារម្មណ៍​នឹង​ទុក្ខវេទនា និង​ទុក្ខលំបាក​របស់ទូលបង្គំ ហើយ​សូម​យក​អស់ទាំង​បាប​របស់ទូលបង្គំ​ចេញ​ផង​។


ពួកគេ​បើក​មាត់​ធំ​ដាក់​ទូលបង្គំ ដោយ​និយាយថា​៖ “ហាសហា​! ហាសហា​! ភ្នែក​យើង​បាន​ឃើញ​ហើយ​!”។


ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​យើងខ្ញុំ​ទៅជា​ទីត្មះតិះដៀល​ដល់​អ្នកជិតខាង​របស់យើងខ្ញុំ ក៏​ធ្វើឲ្យ​យើងខ្ញុំ​ទៅជា​ទីឡកឡឺយ និង​ជា​ទីសើចចំអក​ដល់​អ្នកដែលនៅ​ជុំវិញ​យើងខ្ញុំ​។


ឱ​ព្រះ​ដ៏ជា​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់ទូលបង្គំ​អើយ សូម​រំដោះ​ទូលបង្គំ​ពី​ការបង្ហូរឈាម​ផង នោះ​អណ្ដាត​របស់ទូលបង្គំ​នឹង​ច្រៀងដោយអំណរ អំពី​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​។


ព្រះអង្គ​នឹង​បញ្ជូន​ពី​ស្ថានសួគ៌​មក ហើយ​សង្គ្រោះ​ខ្ញុំ​; ព្រះអង្គ​បាន​ត្មះតិះដៀល​អ្នកដែល​ជាន់ឈ្លី​ខ្ញុំ​។ សេឡា ព្រះ​នឹង​បញ្ជូន​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ និង​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​មក​។


អំពើទុច្ចរិត​បាន​ឈ្នះ​ទូលបង្គំ​; ចំពោះ​ការបំពាន​របស់យើងខ្ញុំ ព្រះអង្គ​នឹង​លុបលាង​វា​ចេញ​។


យើងខ្ញុំ​បាន​ទៅជា​ទីត្មះតិះដៀល​ដល់​អ្នកជិតខាង​របស់យើងខ្ញុំ ក៏​បាន​ទៅជា​ទីឡកឡឺយ និង​ជា​ទីសើចចំអក​ដល់​អ្នកដែលនៅ​ជុំវិញ​យើងខ្ញុំ​។


នាង​នឹង​សម្រាល​បាន​កូនប្រុស​ម្នាក់ ហើយ​អ្នក​ត្រូវ​ដាក់ឈ្មោះ​កូននោះ​ថា យេស៊ូវ ដ្បិត​កូននោះ​នឹង​សង្គ្រោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ពី​បាប​របស់​ពួកគេ”។


ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​ជំនួស​យើង ដើម្បី​ប្រោសលោះ​យើង​ពី​ការឥតច្បាប់​គ្រប់បែបយ៉ាង ហើយ​ជម្រះ​ប្រជារាស្ត្រ​មួយ​ដែលជ្រើសរើសទុកជាពិសេស​សម្រាប់​ព្រះអង្គផ្ទាល់ ជា​អ្នកស៊ប់​ខាង​កិច្ចការ​ដ៏ប្រសើរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម