ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 122:4 - ព្រះគម្ពីរខ្មែរសាកល

ដែល​កុលសម្ព័ន្ធ​ទាំងឡាយ គឺ​កុលសម្ព័ន្ធ​របស់​ព្រះយេហូវ៉ា​បាន​ឡើងទៅ​ទីនោះ ស្របតាម​សេចក្ដីបន្ទាល់​ដល់​អ៊ីស្រាអែល ដើម្បី​អរព្រះគុណ​ដល់​ព្រះនាម​របស់​ព្រះយេហូវ៉ា​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ជា​កន្លែង​ដែល​កុល​សម្ព័ន្ធ​នានា គឺ​កុល‌សម្ព័ន្ធ​របស់​ព្រះ‌យេហូវ៉ា នាំ​គ្នា​ឡើង​ទៅ​តាម​ច្បាប់ របស់​សាសន៍​អ៊ីស្រា‌អែល ដើម្បី​អរ​ព្រះ‌គុណ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កុល‌សម្ព័ន្ធ​នានា​របស់​ព្រះ‌អម្ចាស់ នាំ​គ្នា​ឡើង​មក​ទី​នេះ ដើម្បី​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់ តាម​ច្បាប់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ជា​កន្លែង​ដែល​អស់​ទាំង​ពូជ​អំបូរ គឺ​ពូជ​អំបូរ​នៃ​ព្រះ‌យេហូវ៉ា គេ​ឡើង​ទៅ​តាម​ទំលាប់​នៃ​សាសន៍​អ៊ីស្រាអែល ដើម្បី​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

អាល់គីតាប

កុល‌សម្ព័ន្ធ​នានា​របស់​អុលឡោះ‌តាអាឡា នាំ​គ្នា​ឡើង​មក​ទី​នេះ ដើម្បី​លើក​តម្កើង​នាម​អុលឡោះ‌តាអាឡា តាម​ហ៊ូកុំ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក



ទំនុកតម្កើង 122:4
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ចូល​តាម​ទ្វារ​របស់ព្រះអង្គ​ដោយ​ការអរព្រះគុណ ហើយ​ចូល​ក្នុង​ទីធ្លា​របស់ព្រះអង្គ​ដោយ​ការសរសើរតម្កើង​; ចូរ​អរព្រះគុណ​ដល់​ព្រះអង្គ ចូរ​ថ្វាយពរ​ព្រះនាម​របស់ព្រះអង្គ​។


សូម​បើក​ទ្វារ​នៃ​សេចក្ដីសុចរិត​ដល់​ខ្ញុំ​ផង ខ្ញុំ​នឹង​ចូល​តាម​ទ្វារទាំងនោះ ហើយ​អរព្រះគុណ​ព្រះយេហូវ៉ា​។


ដ្បិត​ព្រះយេហូវ៉ា​បាន​ជ្រើសរើស​ស៊ីយ៉ូន ព្រះអង្គ​ប្រាថ្នាចង់បាន​នាង ទុកជា​ទីស្នាក់អាស្រ័យ​សម្រាប់​ព្រះអង្គ​។


ផ្ទុយទៅវិញ ព្រះអង្គ​បាន​ជ្រើសរើស​កុលសម្ព័ន្ធ​យូដា គឺ​ភ្នំ​ស៊ីយ៉ូន​ដែល​ព្រះអង្គ​ទ្រង់​ស្រឡាញ់​។


“យើង​បាន​ដក​បន្ទុក​ចេញ​ពី​ស្មា​របស់គេ​; ដៃ​របស់គេ​បាន​រួច​ពី​ការលើក​កញ្ឆេ​។