នោះទូលបង្គំនឹងមិនអាម៉ាស់មុខឡើយ នៅពេលទូលបង្គំយកចិត្តទុកដាក់នឹងអស់ទាំងសេចក្ដីបង្គាប់របស់ព្រះអង្គ។
ទំនុកតម្កើង 119:80 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យចិត្តរបស់ទូលបង្គំបានគ្រប់លក្ខណ៍ក្នុងបទបញ្ញត្តិរបស់ព្រះអង្គផង ដើម្បីកុំឲ្យទូលបង្គំត្រូវអាម៉ាស់មុខឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យចិត្តទូលបង្គំបានឥតសៅហ្មង តាមច្បាប់របស់ព្រះអង្គ ដើម្បីកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមជួយឲ្យទូលបង្គំប្រព្រឹត្តតាមច្បាប់ របស់ព្រះអង្គឥតខ្ចោះ កុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យចិត្តទូលបង្គំបានជាប់ស៊ប់នឹងបញ្ញត្តទ្រង់ ដើម្បីកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។ អាល់គីតាប សូមជួយឲ្យខ្ញុំប្រព្រឹត្តតាមហ៊ូកុំ របស់ទ្រង់ឥតខ្ចោះ កុំឲ្យខ្ញុំត្រូវខ្មាសឡើយ។ |
នោះទូលបង្គំនឹងមិនអាម៉ាស់មុខឡើយ នៅពេលទូលបង្គំយកចិត្តទុកដាក់នឹងអស់ទាំងសេចក្ដីបង្គាប់របស់ព្រះអង្គ។
សូមឲ្យសេចក្ដីគ្រប់លក្ខណ៍ និងសេចក្ដីទៀងត្រង់ការពារទូលបង្គំផង ដ្បិតទូលបង្គំទន្ទឹងរង់ចាំព្រះអង្គ។
មានពរហើយ មនុស្សដែលព្រះយេហូវ៉ាមិនរាប់ថាមានបាបទាស់នឹងព្រះអង្គ ហើយគ្មានល្បិចកលក្នុងចិត្តរបស់ខ្លួន!
ចូរការពារចិត្តរបស់អ្នក ជាងការការពារអ្វីទាំងអស់ ដ្បិតប្រភពនៃជីវិតចេញពីចិត្តមក។
ព្រះយេស៊ូវទតឃើញណាថាណែលកំពុងមករកព្រះអង្គ ក៏មានបន្ទូលអំពីគាត់ថា៖“មើល៍! ជនជាតិអ៊ីស្រាអែលពិតប្រាកដ! នៅក្នុងគាត់គ្មានឧបាយកលសោះ”។
នេះជាមោទនភាពរបស់យើង គឺទីបន្ទាល់នៃសតិសម្បជញ្ញៈរបស់យើងដែលថា ក្នុងពិភពលោកនេះ យើងបានប្រព្រឹត្តដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីបរិសុទ្ធរបស់ព្រះ មិនមែនតាមប្រាជ្ញាខាងសាច់ឈាមទេ គឺតាមព្រះគុណរបស់ព្រះវិញ; យើងបានប្រព្រឹត្តដូច្នេះ ជាពិសេសចំពោះអ្នករាល់គ្នា។
ឥឡូវនេះ កូនរាល់គ្នាអើយ ចូរស្ថិតនៅក្នុងព្រះអង្គចុះ ដើម្បីកាលណាព្រះអង្គលេចមក យើងអាចមានភាពក្លាហាន ព្រមទាំងឥតត្រូវអៀនខ្មាសនៅចំពោះព្រះអង្គ ក្នុងកាលដែលព្រះអង្គយាងមក។