ព្រះអង្គបានសម្ដែងមាគ៌ារបស់ព្រះអង្គដល់ម៉ូសេ ក៏សម្ដែងកិច្ចការរបស់ព្រះអង្គដល់កូនចៅអ៊ីស្រាអែល។
ទំនុកតម្កើង 111:6 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានប្រកាសព្រះចេស្ដានៃកិច្ចការរបស់ព្រះអង្គ ដល់ប្រជារាស្ត្ររបស់ព្រះអង្គ ដោយប្រទានមរតករបស់ប្រជាជាតិនានាដល់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានសម្ដែងព្រះចេស្តា នៃកិច្ចការរបស់ព្រះអង្គ ឲ្យប្រជារាស្ត្រព្រះអង្គឃើញ ដោយប្រទានឲ្យគេមានមត៌ក នៅអស់ទាំងសាសន៍។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គសម្តែងឫទ្ធានុភាព ឲ្យប្រជារាស្ត្ររបស់ព្រះអង្គឃើញ តាមរយៈស្នាព្រះហស្ដរបស់ព្រះអង្គ គឺប្រគល់ទឹកដីរបស់ប្រជាជាតិនានា ឲ្យពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានសំដែងព្រះចេស្តានៃការទ្រង់ ឲ្យរាស្ត្រទ្រង់ឃើញ ដោយប្រទានឲ្យគេគ្រងបានមរដកនៃអស់ទាំងសាសន៍ អាល់គីតាប ទ្រង់សំដែងអំណាច ឲ្យប្រជារាស្ត្ររបស់ទ្រង់ឃើញ តាមរយៈស្នាដៃរបស់ទ្រង់ គឺប្រគល់ទឹកដីរបស់ប្រជាជាតិនានា ឲ្យពួកគេ។ |
ព្រះអង្គបានសម្ដែងមាគ៌ារបស់ព្រះអង្គដល់ម៉ូសេ ក៏សម្ដែងកិច្ចការរបស់ព្រះអង្គដល់កូនចៅអ៊ីស្រាអែល។
ដើម្បីឲ្យមនុស្សលោកស្គាល់កិច្ចការដ៏មានព្រះចេស្ដារបស់ព្រះអង្គ និងសិរីរុងរឿងដ៏ឧត្ដុង្គឧត្ដមនៃរាជ្យអំណាចរបស់ព្រះអង្គ។
ចូរសុំពីយើង នោះយើងនឹងឲ្យប្រជាជាតិនានាដល់អ្នកជាមរតក ហើយឲ្យចុងបំផុតនៃផែនដីដល់អ្នកជាកម្មសិទ្ធិ។
ព្រះអង្គបានបណ្ដេញប្រជាជាតិនានាចេញដោយព្រះហស្តរបស់ព្រះអង្គ ប៉ុន្តែព្រះអង្គបានដាំដូនតារបស់យើងខ្ញុំវិញ; ព្រះអង្គបានធ្វើទុក្ខជាតិសាសន៍នានា ប៉ុន្តែព្រះអង្គបានធ្វើឲ្យដូនតារបស់យើងខ្ញុំចម្រើនឡើងវិញ។
ជាការពិត ពួកគាត់ចាប់យកទឹកដី មិនមែនដោយដាវរបស់ខ្លួនទេ ហើយដើមដៃរបស់ពួកគាត់ក៏មិនបានសង្គ្រោះពួកគាត់ដែរ គឺព្រះហស្តស្ដាំ និងព្រះពាហុរបស់ព្រះអង្គ ព្រមទាំងពន្លឺនៃព្រះភក្ត្ររបស់ព្រះអង្គវិញ ដ្បិតព្រះអង្គបានសព្វព្រះហឫទ័យនឹងពួកគាត់។
ឱព្រះអើយ ព្រះអង្គជាព្រះមហាក្សត្រនៃទូលបង្គំ សូមបង្គាប់សេចក្ដីសង្គ្រោះឲ្យមានដល់យ៉ាកុបផង!
ព្រះអង្គបានយកដើមទំពាំងបាយជូរចេញពីអេហ្ស៊ីប ព្រះអង្គបានបណ្ដេញប្រជាជាតិនានាចេញ ហើយដាំដើមទំពាំងបាយជូរនោះវិញ។