Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 111:5 - ព្រះគម្ពីរខ្មែរសាកល

5 ព្រះអង្គ​បាន​ប្រទាន​អាហារ​ដល់​ពួកអ្នកដែល​កោតខ្លាច​ព្រះអង្គ​; ព្រះអង្គ​ទ្រង់​នឹកចាំ​សម្ពន្ធមេត្រី​របស់ព្រះអង្គ​ជារៀងរហូត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រះ‌អង្គ​ប្រទាន​អាហារដល់​អស់​អ្នក ដែល​កោត​ខ្លាចព្រះ‌អង្គ ព្រះ‌អង្គ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ​ជាប់​ជា‌និច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះអង្គ​ប្រទាន​អាហារ​ឲ្យ​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ ព្រះអង្គ​តែង​នឹក​ដល់​សម្ពន្ធ‌មេត្រី របស់​ព្រះអង្គ​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ទ្រង់​បាន​ប្រទាន​អាហារ​ដល់​អស់​អ្នក​ដែល​កោត‌ខ្លាច​ទ្រង់ ក៏​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ទ្រង់​ជានិច្ច​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ទ្រង់​ប្រទាន​អាហារ​ឲ្យ​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ទ្រង់ ទ្រង់​តែង​នឹក​ដល់​សម្ពន្ធ‌មេត្រី របស់​ទ្រង់​ជា‌និច្ច។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 111:5
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ទ្រង់​នឹកចាំ​សម្ពន្ធមេត្រី​របស់ព្រះអង្គ​ជារៀងរហូត ក៏​នឹកចាំ​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​បង្គាប់ រហូតដល់​មួយពាន់​តំណ


ហើយ​ដោយយល់ដល់​ពួកគាត់ ព្រះអង្គ​ទ្រង់​នឹកចាំ​សម្ពន្ធមេត្រី​របស់ព្រះអង្គ ក៏​ប្ដូរព្រះហឫទ័យ​ស្របតាម​ភាពបរិបូរ​នៃ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ


មើល៍! ព្រះនេត្រ​របស់​ព្រះយេហូវ៉ា​នៅលើ​អ្នកដែល​កោតខ្លាច​ព្រះអង្គ គឺ​នៅលើ​អ្នកដែល​រំពឹង​លើ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ


ដើម្បី​រំដោះ​ព្រលឹង​របស់ពួកគេ​ពី​សេចក្ដីស្លាប់ និង​ដើម្បី​រក្សាជីវិត​របស់ពួកគេ​នៅពេល​មាន​ទុរ្ភិក្ស​។


ចូរ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ហើយ​ប្រព្រឹត្ត​ការ​ល្អ​ចុះ ចូរ​រស់នៅ​ក្នុង​ស្រុក ហើយ​ហូប​សេចក្ដីស្មោះត្រង់​ជាអាហារ​ចុះ​។


យើង​នឹង​មិន​ក្បត់​សម្ពន្ធមេត្រី​របស់យើង ឬ​ផ្លាស់ប្ដូរ​អ្វីដែលចេញ​ពី​បបូរមាត់​របស់យើង​ឡើយ​។


គឺ​អ្នកនោះ​ហើយ បាន​ស្នាក់នៅ​កន្លែងខ្ពស់​។ ទីពឹងជ្រក​របស់អ្នកនោះ​ជា​បន្ទាយ​នៃ​ថ្មដា អាហារ​របស់អ្នកនោះ​នឹង​ត្រូវបាន​ប្រទានមក ទឹក​របស់អ្នកនោះ​នឹង​មាននៅជានិច្ច​។


ខ្ញុំ​អធិស្ឋាន​ទៅ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់ខ្ញុំ ហើយ​សារភាព​ថា​៖ “ឱ​ព្រះអម្ចាស់​ដ៏ជា​ព្រះ​ធំឧត្ដម និង​គួរឲ្យកោតខ្លាច ជា​ព្រះ​ដែល​រក្សា​សម្ពន្ធមេត្រី និង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ចំពោះ​អ្នកដែល​ស្រឡាញ់​ព្រះអង្គ និង​ចំពោះ​អ្នកដែល​កាន់តាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ​អើយ!


ដើម្បី​សម្ដែង​សេចក្ដីមេត្តា​ដល់​ដូនតា​របស់យើង និង​ដើម្បី​នឹកចាំ​អំពី​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ​របស់​ព្រះអង្គ


ដ្បិត​សាសន៍ដទៃ​ក្នុង​ពិភពលោកនេះ​តែងតែ​ខំស្វែងរក​របស់​ទាំងអស់​នេះ ប៉ុន្តែ​ព្រះ​បិតា​របស់អ្នករាល់គ្នា​បាន​ជ្រាប​ហើយ​ថា អ្នករាល់គ្នា​ត្រូវការ​របស់​ទាំងនេះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម