នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាដល់ព្រះអម្ចាស់របស់ខ្ញុំ: “ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងធ្វើឲ្យពួកខ្មាំងសត្រូវរបស់អ្នក ទៅជាកំណល់ជើងរបស់អ្នក”។
ទំនុកតម្កើង 109:20 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យការនេះបានជាថ្លៃឈ្នួលពីព្រះយេហូវ៉ាដល់ពួកអ្នកដែលចោទប្រកាន់ទូលបង្គំ និងពួកអ្នកដែលនិយាយអាក្រក់ទាស់នឹងព្រលឹងរបស់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ សូមឲ្យការនេះបានជារង្វាន់ពីព្រះយេហូវ៉ា ដល់ពួកអ្នកដែលចោទប្រកាន់ទូលបង្គំ គឺអស់អ្នកដែលនិយាយមូលបង្កាច់ ដល់ជីវិតទូលបង្គំ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលចោទប្រកាន់ខ្ញុំ និងអស់អ្នកដែលនិយាយអាក្រក់ប្រឆាំងនឹងខ្ញុំ សូមឲ្យគេទទួលទោសពីព្រះអម្ចាស់ បែបនេះឯង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះហើយជារង្វាន់ដែលព្រះយេហូវ៉ាទ្រង់ប្រទានដល់ពួកខ្មាំងសត្រូវនៃទូលបង្គំ ហើយដល់អស់អ្នកដែលនិយាយបង្កាច់ដល់ព្រលឹង នៃទូលបង្គំដែរ អាល់គីតាប អស់អ្នកដែលចោទប្រកាន់ខ្ញុំ និងអស់អ្នកដែលនិយាយអាក្រក់ប្រឆាំងនឹងខ្ញុំ សូមឲ្យគេទទួលទោសពីអុលឡោះតាអាឡា បែបនេះឯង! |
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាដល់ព្រះអម្ចាស់របស់ខ្ញុំ: “ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងធ្វើឲ្យពួកខ្មាំងសត្រូវរបស់អ្នក ទៅជាកំណល់ជើងរបស់អ្នក”។
ចូរថើបព្រះបុត្រាចុះ ក្រែងលោព្រះអង្គក្រេវក្រោធ ហើយអ្នករាល់គ្នាវិនាសតាមផ្លូវ ដ្បិតព្រះពិរោធរបស់ព្រះអង្គអាចឆេះឡើងក្នុងមួយរំពេច! មានពរហើយ អស់អ្នកដែលជ្រកកោនក្នុងព្រះអង្គ!៕
ដ្បិតពួកសត្រូវរបស់ទូលបង្គំបាននិយាយទាស់នឹងទូលបង្គំ ហើយពួកដែលឃ្លាំមើលព្រលឹងរបស់ទូលបង្គំបានប្រឹក្សាគ្នា
ព្រះអង្គនឹងតបសងដល់ពួកគេតាមអំពើទុច្ចរិតរបស់ពួកគេ ហើយបំផ្លាញជីវិតពួកគេ ដោយសារតែការអាក្រក់របស់ពួកគេ; ព្រះយេហូវ៉ាដ៏ជាព្រះរបស់យើង នឹងបំផ្លាញជីវិតពួកគេ!៕
រីឯកូនមនុស្សបានមក ទាំងហូបទាំងផឹក គេក៏ថា: ‘មើល៍! មនុស្សល្មោភស៊ី និងល្មោភផឹក ជាមិត្តភក្ដិរបស់អ្នកទារពន្ធ និងមនុស្សបាប!’។ ប៉ុន្តែប្រាជ្ញាត្រូវបានបញ្ជាក់ថាសុចរិត ដោយអំពើរបស់វា”។
ប៉ុន្តែនៅពេលពួកផារិស៊ីឮដូច្នេះ ក៏និយាយថា៖ “អ្នកនេះមិនអាចដេញអារក្សបានទេ លើកលែងតែដោយបេលសេប៊ូលមេអារក្សប៉ុណ្ណោះ!”។
ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា៖“កុំឃាត់គាត់ឡើយ ដ្បិតគ្មានអ្នកណាដែលធ្វើការអស្ចារ្យក្នុងនាមរបស់ខ្ញុំ រួចអាចនិយាយអាក្រក់អំពីខ្ញុំភ្លាមបានទេ។
រីឯពួកខ្មាំងសត្រូវទាំងនេះរបស់យើង ដែលមិនចង់ឲ្យយើងសោយរាជ្យលើពួកគេ ចូរនាំមកទីនេះ ហើយសម្លាប់ចោលនៅមុខយើងទៅ!’”។
ដោយហេតុនេះ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា គ្មានអ្នកណាដែលនិយាយដោយព្រះវិញ្ញាណរបស់ព្រះ អាចនិយាយថា៖ “សូមឲ្យព្រះយេស៊ូវត្រូវបណ្ដាសា” បានឡើយ ហើយក៏គ្មានអ្នកណាអាចនិយាយថា៖ “ព្រះយេស៊ូវជាព្រះអម្ចាស់” បានដែរ ប្រសិនបើមិនមែនដោយព្រះវិញ្ញាណដ៏វិសុទ្ធ។
អ័លេក្សានត្រុសជាងទង់ដែងធ្វើបាបខ្ញុំយ៉ាងច្រើន; ព្រះអម្ចាស់នឹងតបសងគាត់តាមអំពើរបស់គាត់។