ដ្បិតខ្ញុំពិតជាត្រូវគេចាប់ពីដែនដីរបស់ជនជាតិហេព្រើរមកមែន ហើយនៅទីនេះ ខ្ញុំក៏មិនបានធ្វើអ្វីដែលសមតែត្រូវគេដាក់ក្នុងគុកងងឹតនេះដែរ”។
ទំនុកតម្កើង 109:2 - ព្រះគម្ពីរខ្មែរសាកល ដ្បិតមាត់អាក្រក់ និងមាត់បោកបញ្ឆោតបានបើកទាស់នឹងទូលបង្គំ ហើយនិយាយទាស់នឹងទូលបង្គំដោយអណ្ដាតភូតភរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមាត់របស់មនុស្សអាក្រក់ និងមាត់របស់មនុស្សបោកបញ្ឆោត បានហាឡើងទាស់នឹងទូលបង្គំហើយ គេនិយាយទាស់នឹងទូលបង្គំ ដោយអណ្ដាតភូតភរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតមនុស្សអាក្រក់ និងមនុស្សមានល្បិច នាំគ្នាពោលពាក្យប្រឆាំងនឹងទូលបង្គំ គេនិយាយកុហកទាស់នឹងទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមាត់របស់មនុស្សអាក្រក់ នឹងមាត់មាយា បានហាឡើងទាស់នឹងទូលបង្គំហើយ គេបាននិយាយនឹងទូលបង្គំ ដោយអណ្តាតកំភូត អាល់គីតាប ដ្បិតមនុស្សអាក្រក់ និងមនុស្សមានល្បិច នាំគ្នាពោលពាក្យប្រឆាំងនឹងខ្ញុំ គេនិយាយកុហកទាស់នឹងខ្ញុំ។ |
ដ្បិតខ្ញុំពិតជាត្រូវគេចាប់ពីដែនដីរបស់ជនជាតិហេព្រើរមកមែន ហើយនៅទីនេះ ខ្ញុំក៏មិនបានធ្វើអ្វីដែលសមតែត្រូវគេដាក់ក្នុងគុកងងឹតនេះដែរ”។
ពួកគេសំលៀងអណ្ដាតរបស់ខ្លួនឲ្យដូចអណ្ដាតពស់; បបូរមាត់របស់ពួកគេបង្កប់ដោយពិសពស់វែក។ សេឡា
ដ្បិតទូលបង្គំបានឮពាក្យមួលបង្កាច់ជាច្រើន ក៏មានសេចក្ដីគួរឲ្យខ្លាចនៅគ្រប់ទិស; នៅពេលពួកគេឃុបឃិតគ្នាទាស់នឹងទូលបង្គំ ពួកគេប៉ងធ្វើអាក្រក់ដើម្បីយកជីវិតទូលបង្គំ។
សូមឲ្យបបូរមាត់ភូតភរបានទៅជាគ គឺបបូរមាត់ដែលនិយាយព្រហើនទាស់នឹងមនុស្សសុចរិត ដោយអំនួត និងសេចក្ដីមើលងាយ។
ចិត្តរបស់មនុស្សសុចរិតជញ្ជឹងគិតថាគួរឆ្លើយយ៉ាងណា រីឯមាត់របស់មនុស្សអាក្រក់បង្ហូរចេញនូវសេចក្ដីអាក្រក់។
ពួកគេបានតាំងសាក្សីភូតភរឲ្យនិយាយថា៖ “ជននេះនិយាយពាក្យប្រមាថទាស់នឹងទីវិសុទ្ធនេះ ព្រមទាំងនិយាយទាស់នឹងក្រឹត្យវិន័យឥតឈប់ឈរ។