ពួកគេនិយាយគ្នាទៅវិញទៅមកថា៖ “ពួកយើងប្រាកដជាមានទោសដោយសារតែប្អូនប្រុសរបស់ពួកយើង ដែលពួកយើងបានឃើញទុក្ខវេទនាក្នុងចិត្តរបស់វា ពេលវាអង្វរពួកយើង ប៉ុន្តែពួកយើងមិនបានស្ដាប់ឡើយ ហេតុនេះហើយបានជាទុក្ខវេទនានេះធ្លាក់មកលើពួកយើង”។
ទំនុកតម្កើង 109:16 - ព្រះគម្ពីរខ្មែរសាកល ពីព្រោះគេមិនបាននឹកចាំថាត្រូវអនុវត្តសេចក្ដីសប្បុរសឡើយ ផ្ទុយទៅវិញ គេបានតាមបៀតបៀនមនុស្សទ័លក្រ និងខ្វះខាត ហើយប្រគល់អ្នកដែលបាក់ទឹកចិត្តឲ្យទៅស្លាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតវាមិនបាននឹកចាំនឹងសម្ដែង សេចក្ដីមេត្តាករុណាទេ គឺបានដេញតាមសម្លាប់មនុស្សក្រីក្រ និងមនុស្សកម្សត់ទុគ៌ត ព្រមទាំងមនុស្សដែលមានចិត្តខ្ទេចខ្ទាំទៀតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតជននេះពុំបាននឹកសម្តែងចិត្តមេត្តាករុណាសោះ គេបានធ្វើបាបមនុស្សកម្សត់ទុគ៌ត ព្រមទាំងសម្លាប់អ្នកដែលមានចិត្ត សោកសង្រេងទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះវាមិនបាននឹកចាំនឹងសំដែងសេចក្ដីមេត្តាទេ គឺបានសង្កត់សង្កិនមនុស្សក្រលំបាក នឹងមនុស្សកំសត់ទុគ៌ត ព្រមទាំងមនុស្សដែលមានចិត្តសង្រេងវិញ ដើម្បីនឹងសំឡាប់គេបង់ អាល់គីតាប ដ្បិតជននេះពុំបាននឹកសំដែងចិត្តមេត្តាករុណាសោះ គេបានធ្វើបាបមនុស្សកំសត់ទុគ៌ត ព្រមទាំងសម្លាប់អ្នកដែលមានចិត្ត សោកសង្រេងទៀតផង។ |
ពួកគេនិយាយគ្នាទៅវិញទៅមកថា៖ “ពួកយើងប្រាកដជាមានទោសដោយសារតែប្អូនប្រុសរបស់ពួកយើង ដែលពួកយើងបានឃើញទុក្ខវេទនាក្នុងចិត្តរបស់វា ពេលវាអង្វរពួកយើង ប៉ុន្តែពួកយើងមិនបានស្ដាប់ឡើយ ហេតុនេះហើយបានជាទុក្ខវេទនានេះធ្លាក់មកលើពួកយើង”។
តាមពិត ព្រះអង្គបានទតឃើញហើយ ព្រះអង្គយកចិត្តទុកដាក់ចំពោះសេចក្ដីអន្តរាយ និងទុក្ខព្រួយរបស់មនុស្ស ដើម្បីលើកយកមកក្នុងព្រះហស្តរបស់ព្រះអង្គ។ មនុស្សទុគ៌តផ្ញើជីវិតលើព្រះអង្គ; ព្រះអង្គជាអ្នកជួយកូនកំព្រា។
មនុស្សអាក្រក់ដេញតាមមនុស្សទ័លក្រដោយអំនួត; សូមឲ្យពួកគេជាប់ក្នុងកលល្បិចដែលខ្លួនបង្កើតចុះ!
ព្រះយេហូវ៉ានៅជិតអ្នកដែលបែកខ្ទេចក្នុងចិត្ត ហើយព្រះអង្គទ្រង់សង្គ្រោះអ្នកដែលមានវិប្បដិសារីខាងឯវិញ្ញាណ។
ពួកមនុស្សអាក្រក់បានហូតដាវ ព្រមទាំងយឹតធ្នូរបស់ខ្លួន ដើម្បីធ្វើឲ្យមនុស្សទ័លក្រ និងមនុស្សខ្វះខាតដួល និងដើម្បីសម្លាប់អ្នកដែលទៀងត្រង់ក្នុងផ្លូវរបស់ខ្លួន។
ជាការពិត ការជំនុំជម្រះគ្មានសេចក្ដីមេត្តាចំពោះអ្នកដែលមិនសម្ដែងសេចក្ដីមេត្តា។ សេចក្ដីមេត្តាតែងតែឈ្នះលើការជំនុំជម្រះ។