Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 109:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ពី​ព្រោះ​វា​មិន​បាន​នឹក​ចាំ​នឹង​សំដែង​សេចក្ដី​មេត្តា​ទេ គឺ​បាន​សង្កត់‌សង្កិន​មនុស្ស​ក្រ​លំបាក នឹង​មនុស្ស​កំសត់​ទុគ៌ត ព្រម​ទាំង​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង​វិញ ដើម្បី​នឹង​សំឡាប់​គេ​បង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ពីព្រោះ​គេ​មិន​បាន​នឹកចាំ​ថា​ត្រូវ​អនុវត្ត​សេចក្ដីសប្បុរស​ឡើយ ផ្ទុយទៅវិញ គេ​បាន​តាមបៀតបៀន​មនុស្ស​ទ័លក្រ និង​ខ្វះខាត ហើយ​ប្រគល់​អ្នកដែល​បាក់ទឹកចិត្ត​ឲ្យទៅស្លាប់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដ្បិត​វា​មិន​បាន​នឹក​ចាំ​នឹង​សម្ដែង សេចក្ដី​មេត្តា‌ករុណា​ទេ គឺ​បាន​ដេញ​តាម​សម្លាប់​មនុស្ស​ក្រី​ក្រ និង​មនុស្ស​កម្សត់​ទុគ៌ត ព្រម​ទាំង​មនុស្ស​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ដ្បិត​ជន​នេះ​ពុំ​បាន​នឹក​សម្តែង​ចិត្ត​មេត្តា‌ករុណា​សោះ គេ​បាន​ធ្វើ​បាប​មនុស្ស​កម្សត់​ទុគ៌ត ព្រម​ទាំង​សម្លាប់​អ្នក​ដែល​មាន​ចិត្ត សោក​សង្រេង​ទៀត​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ដ្បិត​ជន​នេះ​ពុំ​បាន​នឹក​សំដែង​ចិត្ត​មេត្តា‌ករុណា​សោះ គេ​បាន​ធ្វើ​បាប​មនុស្ស​កំសត់​ទុគ៌ត ព្រម​ទាំង​សម្លាប់​អ្នក​ដែល​មាន​ចិត្ត សោក​សង្រេង​ទៀត​ផង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 109:16
16 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​គេ​និយាយ​គ្នា​គេ​ថា ប្រាកដ​ជា​យើង​មាន​ទោស​ដោយ​ព្រោះ​ប្អូន​យើង​ហើយ ពី​ព្រោះ​យើង​បាន​ឃើញ​សេចក្ដី​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​វា ក្នុង​កាល​ដែល​វា​អង្វរ​ដល់​យើង​នោះ តែ​យើង​មិន​បាន​ស្តាប់​តាម​វា​សោះ គឺ​ដោយ​ហេតុ​នោះ​ឯង បាន​ជា​សេចក្ដី​ទុក្ខ​ព្រួយ​នេះ​បាន​ធ្លាក់​មក​លើ​យើង​រាល់​គ្នា​វិញ


ទ្រង់​បាន​ទត​ឃើញ​ហើយ ដ្បិត​ទ្រង់​ទត​ឃើញ​កិច្ច‌កល នឹង​សេចក្ដី​រំលោភ ដើម្បី​នឹង​សង​គេ​ដោយ​ព្រះ‌ហស្ត​ទ្រង់ មនុស្ស​ទុគ៌ត គេ​ផ្ញើ​ខ្លួន​នឹង​ទ្រង់ ដ្បិត​ទ្រង់​បាន​ធ្វើ​ជា​អ្នក​ជំនួយ ដល់​មនុស្ស​កំព្រា


មនុស្ស​អាក្រក់ គេ​បៀត‌បៀន​ដល់​មនុស្ស​ក្រីក្រ ដោយ​សេចក្ដី​ឆ្មើង‌ឆ្មៃ សូម​ឲ្យ​គេ​ជាប់​នៅ​ក្នុង​ឧបាយ ដែល​គេ​បង្កើត​នោះ


ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក ដែល​មាន​ចិត្ត​សង្រេង ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក ដែល​មាន​វិញ្ញាណ​ទន់​ទាប


ពួក​មនុស្ស​អាក្រក់​បាន​ហូត​ដាវ​ជា​ស្រេច ហើយ​ដំឡើង​ធ្នូ​ទុក ដើម្បី​នឹង​ទំលាក់​មនុស្ស​ទ័ល‌ក្រ ហើយ​នឹង​មនុស្ស​កំសត់​ទុគ៌ត ព្រម​ទាំង​សំឡាប់​អស់​អ្នក​ដែល​កាន់​តាម​ផ្លូវ​ទៀង​ត្រង់


មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិត ហើយ​ក៏​រក​សំឡាប់​គេ


មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្តា‌ករុណា ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្ដី​មេត្តា‌ករុណា​វិញ


ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ឥត​មេត្តា នោះ​នឹង​ត្រូវ​ទោស​ឥត​គេ​មេត្តា​ដែរ រីឯ​សេចក្ដី​មេត្តា នោះ​រមែង​ឈ្នះ​សេចក្ដី​ជំនុំ​ជំរះ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម