Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 109:15 - ព្រះគម្ពីរខ្មែរសាកល

15 សូមឲ្យ​បាបទាំងនោះ​នៅ​ចំពោះ​ព្រះយេហូវ៉ា​ជានិច្ច សូមឲ្យ​ព្រះអង្គ​កាត់​ការនឹកចាំ​អំពី​គេ​ចេញ​ពី​ផែនដី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 សូម​ឲ្យ​សេចក្ដី​ទាំង​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា‌និច្ច ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ផ្តាច់​គេ​ចេញ​ពី​ផែន​ដី កុំ​ឲ្យ​អ្នក​ណា​នឹក​នា​ដល់​គេ​ឡើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 សូម​ព្រះ‌អម្ចាស់​ចង​ចាំ​នូវ​អំពើ​បាប​របស់​ពួក​គេ​ជានិច្ច ពេល​ពួក​គេ​ស្លាប់ សូម​ព្រះអង្គ​ធ្វើ កុំ​ឲ្យ​មាន​នរណា​នឹក‌នា​ដល់​ពួក​គេ​ឡើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 សូម​ឲ្យ​សេចក្ដី​ទាំង​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជានិច្ច ដើម្បី​ឲ្យ​ទ្រង់​បាន​ផ្តាច់​សេចក្ដី​នឹក​ចាំ​ពី​គេ​ចេញ​ពី​ផែនដី​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 សូម​អុលឡោះ‌តាអាឡា​ចង​ចាំ​នូវ​អំពើ​បាប​របស់​ពួក​គេ​ជា‌និច្ច ពេល​ពួក​គេ​ស្លាប់ កុំ​ឲ្យ​មាន​នរណា​នឹក‌នា​ដល់​ពួក​គេ​ឡើយ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 109:15
11 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ពូជពង្ស​របស់គេ​ត្រូវបាន​កាត់ចេញ ទាំង​ឲ្យ​ឈ្មោះ​របស់គេ​ត្រូវបាន​លុបចេញ​ពី​ជំនាន់​ក្រោយ​ដែរ​។


ព្រះភក្ត្រ​របស់​ព្រះយេហូវ៉ា​ទាស់នឹង​មនុស្សដែល​ធ្វើ​អាក្រក់ ដើម្បី​កាត់​ការនឹកចាំ​អំពី​ពួកគេ​ចេញ​ពី​ផែនដី​។


នៅពេល​មនុស្សសុចរិត​ស្រែកឡើង ព្រះយេហូវ៉ា​ក៏​សណ្ដាប់ ហើយ​រំដោះ​ពួកគេ​ពី​អស់ទាំង​ទុក្ខវេទនា​របស់ពួកគេ​។


សូម​បាំង​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​បាប​ទាំងឡាយ​របស់ទូលបង្គំ សូម​លុប​អំពើទុច្ចរិត​ទាំងអស់​របស់ទូលបង្គំ​ចេញ​ផង​។


ព្រះអង្គ​បាន​ដាក់​អំពើទុច្ចរិត​របស់យើងខ្ញុំ​នៅចំពោះ​ព្រះអង្គ ក៏​បាន​ដាក់​អំពើ​លាក់កំបាំង​របស់យើងខ្ញុំ​នៅក្នុង​ពន្លឺ​នៃ​ព្រះភក្ត្រ​របស់ព្រះអង្គ​។


អ្នករាល់គ្នា​នឹង​ទុក​ឈ្មោះ​របស់ខ្លួន​ឲ្យ​ពួក​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង សម្រាប់​ជា​បណ្ដាសា ហើយ​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នឹង​សម្លាប់​អ្នក ប៉ុន្តែ​ព្រះអង្គ​នឹង​ដាក់ឈ្មោះ​ផ្សេងទៀត​ឲ្យ​ពួក​បាវបម្រើ​របស់ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម