ព្រះយេហូវ៉ាអើយ សូមក្រោកឡើងទៅទីសម្រាករបស់ព្រះអង្គផង គឺទាំងព្រះអង្គ និងហិបនៃឫទ្ធានុភាពរបស់ព្រះអង្គ!
ទំនុកតម្កើង 105:4 - ព្រះគម្ពីរខ្មែរសាកល ចូរប្រឹងរកព្រះយេហូវ៉ា និងព្រះចេស្ដារបស់ព្រះអង្គ ចូរស្វែងរកព្រះភក្ត្ររបស់ព្រះអង្គជានិច្ច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរស្វែងរកព្រះយេហូវ៉ា និងឫទ្ធានុភាពរបស់ព្រះអង្គ ចូរស្វែងរកព្រះវត្តមានរបស់ព្រះអង្គ ឥតឈប់ឈរ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរស្វែងរកព្រះអម្ចាស់ប្រកបដោយព្រះចេស្ដា ចូរស្វែងរកព្រះភ័ក្ត្រព្រះអង្គឥតឈប់ឈរឡើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូររកព្រះយេហូវ៉ា នឹងព្រះចេស្តារបស់ទ្រង់ ចូររកព្រះភក្ត្រទ្រង់ជានិច្ច អាល់គីតាប ចូរស្វែងរកអុលឡោះតាអាឡាប្រកបដោយអំណាច ចូរស្វែងរកទ្រង់ឥតឈប់ឈរឡើយ! |
ព្រះយេហូវ៉ាអើយ សូមក្រោកឡើងទៅទីសម្រាករបស់ព្រះអង្គផង គឺទាំងព្រះអង្គ និងហិបនៃឫទ្ធានុភាពរបស់ព្រះអង្គ!
ព្រះអង្គមានបន្ទូលថា៖ “ចូរស្វែងរកមុខយើង” ចិត្តរបស់ទូលបង្គំក៏ទូលព្រះអង្គថា៖ “ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងស្វែងរកព្រះភក្ត្ររបស់ព្រះអង្គ!”។
ព្រះអង្គបានប្រគល់ឫទ្ធានុភាពរបស់ព្រះអង្គទៅក្នុងភាពជាឈ្លើយសឹក ក៏បានប្រគល់សិរីរុងរឿងរបស់ព្រះអង្គទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។