ពេលយ៉ាកុបឃើញទូតសួគ៌ទាំងនោះ គាត់ក៏និយាយថា៖ “នេះជាជំរំរបស់ព្រះ”។ ដូច្នេះ គាត់ដាក់ឈ្មោះកន្លែងនោះថា ម៉ាហាណែម។
ទំនុកតម្កើង 103:21 - ព្រះគម្ពីរខ្មែរសាកល អស់ទាំងពលបរិវាររបស់ព្រះអង្គដែលបម្រើព្រះអង្គ ដែលធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះអង្គអើយ ចូរថ្វាយពរព្រះយេហូវ៉ា! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងពួកពលបរិវាររបស់ព្រះអង្គ ពួកអ្នកបម្រើរបស់ព្រះអង្គ អ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់លោកដែលជាកងពលរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! អស់លោកតែងតែបម្រើព្រះអង្គ ស្របតាមព្រះហឫទ័យរបស់ព្រះអង្គជានិច្ច! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរសរសើរដល់ព្រះយេហូវ៉ា អស់ពួកពលបរិវារ របស់ទ្រង់អើយ ជាពួកអ្នកបំរើទ្រង់ដែលធ្វើតាមព្រះហឫទ័យ អាល់គីតាប អស់អ្នកដែលជាកងពលរបស់អុលឡោះតាអាឡាអើយ ចូរនាំគ្នាសរសើរតម្កើងទ្រង់! អស់អ្នកតែងតែបម្រើទ្រង់ ស្របតាមចិត្តរបស់ទ្រង់ជានិច្ច! |
ពេលយ៉ាកុបឃើញទូតសួគ៌ទាំងនោះ គាត់ក៏និយាយថា៖ “នេះជាជំរំរបស់ព្រះ”។ ដូច្នេះ គាត់ដាក់ឈ្មោះកន្លែងនោះថា ម៉ាហាណែម។
ព្រះអង្គទ្រង់យកខ្យល់ធ្វើជាអ្នកនាំសាររបស់ព្រះអង្គ ហើយយកភ្លើងសន្ធោសន្ធៅធ្វើជាអ្នកបម្រើរបស់ព្រះអង្គ។
បណ្ដាមេឃត្រូវបានបង្កើតឡើងដោយព្រះបន្ទូលរបស់ព្រះយេហូវ៉ា ហើយអស់ទាំងពលបរិវារនៃមេឃត្រូវបានបង្កើតឡើងដោយខ្យល់ដង្ហើមពីព្រះឱស្ឋរបស់ព្រះអង្គ។
រទេះចម្បាំងរបស់ព្រះមានរាប់លានរាប់កោដិ; ព្រះអម្ចាស់របស់ខ្ញុំគង់នៅក្នុងចំណោមពួកគេ ដូចនៅភ្នំស៊ីណាយ គឺនៅក្នុងទីវិសុទ្ធ។
កូនមនុស្សនឹងចាត់បណ្ដាទូតសួគ៌របស់លោកឲ្យទៅប្រមូលអស់ទាំងសេចក្ដីបណ្ដាលឲ្យជំពប់ដួល និងអស់អ្នកដែលប្រព្រឹត្តអំពើឥតច្បាប់ ចេញពីអាណាចក្ររបស់លោក
រំពេចនោះ មានពលបរិវារនៃស្ថានសួគ៌ដ៏សន្ធឹកសន្ធាប់នៅជាមួយទូតសួគ៌នោះ ហើយសរសើរតម្កើងព្រះថា៖
តើទូតសួគ៌ទាំងអស់មិនមែនជាវិញ្ញាណបម្រើ ដែលត្រូវបានចាត់ឲ្យមកដើម្បីបម្រើអ្នកដែលរៀបនឹងទទួលសេចក្ដីសង្គ្រោះជាមរតកទេឬ?៕