Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 32:2 - ព្រះគម្ពីរខ្មែរសាកល

2 ពេល​យ៉ាកុប​ឃើញ​ទូតសួគ៌ទាំងនោះ គាត់​ក៏​និយាយថា​៖ “នេះ​ជា​ជំរំ​របស់​ព្រះ”។ ដូច្នេះ គាត់​ដាក់ឈ្មោះ​កន្លែង​នោះ​ថា ម៉ាហាណែម​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 កាល​លោក​យ៉ាកុប​បាន​ឃើញ​ទេវតា​ទាំង​នោះ លោក​ពោល​ថា៖ «នេះ​ពិត​ជា​ជំរំ​របស់​ព្រះ​ហើយ!»។ លោក​ក៏​ហៅ​កន្លែង​នោះ​ថា "ម៉ាហា‌ណែម" ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពេល​ឃើញ​ទេវតា​ទាំង​នោះ លោក​យ៉ាកុប​ក៏​ពោល​ឡើង​ថា៖ «ទី​នេះ ពិត​ជា​ព្រះ‌ពន្លា​របស់​ព្រះ‌ជាម្ចាស់!»។ លោក​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ម៉ាហា‌ណែម» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 កាល​ឃើញ​ហើយ​នោះ​គាត់​និយាយ​ថា នេះ​ជា​ពួក​ពល​របស់​ព្រះ គាត់​ក៏​ហៅ​កន្លែង​នោះ​ថា ម៉ាហា‌ណែម។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ពេល​ឃើញ​ម៉ាឡា‌អ៊ីកាត់​ទាំង​នោះ យ៉ាកកូប​ក៏​ពោល​ឡើង​ថា៖ «ទី​នេះ ពិត​ជា​ជំរំ​របស់​អុលឡោះ​!»។ គាត់​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ម៉ាហា‌ណែម»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 32:2
17 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់ទាំង​ពលបរិវារ​របស់ព្រះអង្គ​ដែល​បម្រើ​ព្រះអង្គ ដែល​ធ្វើតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​!


អស់ទាំង​ទូតសួគ៌​របស់ព្រះអង្គ​អើយ ចូរ​សរសើរតម្កើង​ព្រះអង្គ​! អស់ទាំង​ពលបរិវារ​របស់ព្រះអង្គ​អើយ ចូរ​សរសើរតម្កើង​ព្រះអង្គ​!


តើ​ព្រះមហាក្សត្រ​នៃ​សិរីរុងរឿង​នេះ​ជា​នរណា​? គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ព្រះអង្គ​ហើយ ជា​ព្រះមហាក្សត្រ​នៃ​សិរីរុងរឿង​៕ សេឡា


ទូតសួគ៌​របស់​ព្រះយេហូវ៉ា​បោះទ័ព​ជុំវិញ​អ្នកដែល​កោតខ្លាច​ព្រះអង្គ ហើយ​រំដោះ​ពួកគេ​។


គាត់​ក៏​តបថា​៖ “តើ​អ្នក​ដឹង​ថា​ហេតុអ្វីបានជា​ខ្ញុំ​មករក​អ្នក​ឬទេ​? ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​នឹង​ត្រឡប់​ទៅ​ច្បាំង​នឹង​ទេវតាគ្រប់គ្រង​នៃ​ពើស៊ី​វិញ​។ កាល​ខ្ញុំ​ចេញទៅ​ហើយ នោះ​មើល៍! ទេវតាគ្រប់គ្រង​នៃ​ក្រិក​នឹង​មក​។


រំពេចនោះ មាន​ពលបរិវារ​នៃស្ថានសួគ៌​ដ៏សន្ធឹកសន្ធាប់​នៅ​ជាមួយ​ទូតសួគ៌​នោះ ហើយ​សរសើរតម្កើង​ព្រះ​ថា​៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម