ទំនុកតម្កើង 102:25 - ព្រះគម្ពីរខ្មែរសាកល នៅដើមដំបូង ព្រះអង្គបានចាក់គ្រឹះផែនដី ហើយផ្ទៃមេឃជាស្នាព្រះហស្តរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលដើមដំបូង ព្រះអង្គបានចាក់គ្រឹះផែនដី ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ត របស់ព្រះអង្គដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានបង្កើតផែនដី តាំងពីយូរលង់ណាស់មកហើយ ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ដ របស់ព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលដើមដំបូងទ្រង់បានតាំងឫសផែនដី ហើយផ្ទៃមេឃក៏ជាស្នាដៃរបស់ព្រះហស្តទ្រង់ដែរ អាល់គីតាប ទ្រង់បានបង្កើតផែនដី តាំងពីដើមដំបូងម្ល៉េះហើយ ហើយផ្ទៃមេឃក៏ជាស្នាដៃរបស់ទ្រង់ដែរ។ |
គឺយ៉ាងនេះឯងដែលបណ្ដាមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើដែលនៅទីនោះ ត្រូវបានបង្កើតចប់សព្វគ្រប់។
មុនភ្នំនានាត្រូវបានបង្កើត មុនព្រះអង្គបានបង្កើតផែនដី និងពិភពលោក ព្រះអង្គជាព្រះតាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បជានិច្ច។
ព្រះយេហូវ៉ាអើយ មើល៍! ពួកខ្មាំងសត្រូវរបស់ព្រះអង្គ! មើល៍! ពួកខ្មាំងសត្រូវរបស់ព្រះអង្គនឹងវិនាស អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតនឹងត្រូវបានកម្ចាត់កម្ចាយ!
អស់ទាំងព្រះរបស់ប្រជាជាតិនានាសុទ្ធតែជារូបបដិមាករឥតប្រយោជន៍ រីឯព្រះយេហូវ៉ាវិញ ព្រះអង្គបានបង្កើតបណ្ដាមេឃ។
“ខ្ញុំបានពោលថា: ‘នៅពាក់កណ្ដាលនៃអាយុរបស់ខ្ញុំ ខ្ញុំចេញទៅឯខ្លោងទ្វារនៃស្ថានមនុស្សស្លាប់; សំណល់នៃឆ្នាំអាយុរបស់ខ្ញុំត្រូវបានបំបាត់ហើយ!’។