Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 38:10 - ព្រះគម្ពីរខ្មែរសាកល

10 “ខ្ញុំ​បាន​ពោលថា​: ‘នៅ​ពាក់កណ្ដាល​នៃ​អាយុ​របស់ខ្ញុំ ខ្ញុំ​ចេញទៅ​ឯ​ខ្លោងទ្វារ​នៃ​ស្ថានមនុស្សស្លាប់​; សំណល់​នៃ​ឆ្នាំអាយុ​របស់ខ្ញុំ​ត្រូវបាន​បំបាត់​ហើយ​!’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 "យើង​បាន​ពោល​ថា យើង​នឹង​ទៅ​ឯ​ទ្វារ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក្នុង​កាល​ដែល​នៅ​ពាក់​កណ្ដាល​អាយុ​ទេ សំណល់​នៃ​ឆ្នាំ​អាយុ​បាន​បង្អត់​ដល់​យើង​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 «ខ្ញុំ​នឹក​ថា ខ្ញុំ​រស់​បាន​តែ​ពាក់​កណ្ដាល​អាយុ ហើយ​ខ្ញុំ​ត្រូវ​លា​ចាក​លោក​នេះ ទៅ​កាន់​ស្ថាន​មនុស្ស​ស្លាប់ ដើម្បី​បន្ត​អាយុ​ជីវិត ដែល​នៅ​សល់​នៅ​ស្ថាន​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 យើង​បាន​ពោល​ថា យើង​នឹង​ទៅ​ឯ​ទ្វារ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក្នុង​កាល​ដែល​នៅ​ពាក់​កណ្តាល​អាយុ​ទេ សំណល់​នៃ​ឆ្នាំ​អាយុ​បាន​បង្អត់​ដល់​យើង​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 «ខ្ញុំ​នឹក​ថា ខ្ញុំ​រស់​បាន​តែ​ពាក់​កណ្ដាល​អាយុ ហើយ​ខ្ញុំ​ត្រូវ​លា​ចាក​លោក​នេះ ទៅ​កាន់​ស្ថាន​មនុស្ស​ស្លាប់ ដើម្បី​បន្ត​អាយុ​ជីវិត ដែល​នៅ​សល់​នៅ​ស្ថាន​នោះ។

សូមមើលជំពូក ចម្លង




អេសាយ 38:10
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​ទូលថា​៖ “ព្រះ​នៃទូលបង្គំ​អើយ សូម​កុំ​ដក​ទូលបង្គំ​ចេញ​ពី​កណ្ដាល​ថ្ងៃអាយុ​របស់ទូលបង្គំ​ឡើយ​! ព្រះជន្មាយុ​របស់ព្រះអង្គ​នៅស្ថិតស្ថេរ​ពីជំនាន់មួយទៅជំនាន់មួយ​។


នៅដើមដំបូង ព្រះអង្គ​បាន​ចាក់គ្រឹះ​ផែនដី ហើយ​ផ្ទៃមេឃ​ជា​ស្នាព្រះហស្ត​របស់ព្រះអង្គ​។


ព្រលឹង​របស់ពួកគេ​ខ្ពើម​អាហារ​គ្រប់មុខ ហើយ​ខិតទៅជិត​ខ្លោងទ្វារ​នៃ​សេចក្ដីស្លាប់​។


អស់ទាំង​វិសុទ្ធជន​របស់​ព្រះយេហូវ៉ា​អើយ ចូរ​ស្រឡាញ់​ព្រះអង្គ​ចុះ​! ព្រះយេហូវ៉ា​ការពារ​អ្នកដែល​ស្មោះត្រង់ ប៉ុន្តែ​ព្រះអង្គ​តបសង​ឲ្យគ្រប់បរិបូរ ដល់​អ្នកដែល​ប្រព្រឹត្ត​ដោយ​អំនួត​។


អ្វីក៏ដោយ​ដែល​ដៃ​របស់អ្នក​រក​ធ្វើ​បាន ចូរ​ធ្វើ​អស់ពីកម្លាំង​របស់អ្នក​ចុះ​; ដ្បិត​នៅ​ស្ថានមនុស្សស្លាប់ ជា​កន្លែងដែល​អ្នក​នឹង​ទៅ​នោះ គ្មាន​កិច្ចការ ឬ​គម្រោង ឬ​ចំណេះដឹង ឬ​ប្រាជ្ញា​ឡើយ​។


នៅគ្រានោះ ហេសេគា​ប្រឈួន​ស្ទើរតែ​សោយទិវង្គត​។ ព្យាការី​អេសាយ​កូន​របស់​អ័ម៉ូស​ក៏​មក​គាល់​ទ្រង់ ហើយ​ទូល​ទ្រង់​ថា​៖ “ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​: ‘ចូរ​ចាត់ចែង​ផ្ទះ​របស់អ្នក​ចុះ ដ្បិត​អ្នក​ត្រូវ​ស្លាប់​ហើយ គឺ​មិន​រស់​ទេ’”។


នេះជា​កំណាព្យ​របស់​ហេសេគា​ស្ដេច​នៃ​យូដា នៅពេល​ទ្រង់​ប្រឈួន ហើយ​ជា​ពី​ជំងឺ​របស់ទ្រង់​វិញ​:


ជាការពិត យើង​មានអារម្មណ៍ដូចជា​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ក្នុង​ខ្លួន​។ នេះគឺ​ដើម្បីកុំឲ្យ​យើង​ទុកចិត្ត​លើ​ខ្លួនឯង​ឡើយ គឺ​ឲ្យ​ទុកចិត្ត​លើ​ព្រះ​ដែល​លើក​មនុស្សស្លាប់​ឲ្យរស់ឡើងវិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម