Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 102:25 - អាល់គីតាប

25 ទ្រង់​បាន​បង្កើត​ផែនដី តាំង​ពី​ដើម​ដំបូង​ម្ល៉េះ​ហើយ ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា‌ដៃ​របស់​ទ្រង់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 នៅដើមដំបូង ព្រះអង្គ​បាន​ចាក់គ្រឹះ​ផែនដី ហើយ​ផ្ទៃមេឃ​ជា​ស្នាព្រះហស្ត​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 កាល​ដើម​ដំបូង ព្រះ‌អង្គ​បាន​ចាក់​គ្រឹះ​ផែនដី ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះ‌ហស្ត របស់​ព្រះ‌អង្គ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ព្រះអង្គ​បាន​បង្កើត​ផែនដី តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះ‌ហស្ដ របស់​ព្រះអង្គ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 កាល​ដើម​ដំបូងទ្រង់​បាន​តាំង​ឫស​ផែនដី ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នាដៃ​របស់​ព្រះ‌ហស្ត​ទ្រង់​ដែរ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 102:25
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពី​ដើម​ដំបូង​បង្អស់ អុលឡោះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។


អុលឡោះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ព្រម​ទាំង​អ្វីៗ​ទាំង​អស់​នៅ​លើ​មេឃ និង​ផែនដី ចប់​សព្វ​គ្រប់​ហើយ។


មុន​ពេល​ភ្នំ​នានា​កកើត​ឡើង ហើយ​មុន​ពេល​ទ្រង់​បង្កើត​ផែនដី និង​ពិភព​លោក​មក​នោះ ទ្រង់​ជា​ម្ចាស់​តាំង​ពី​អស់‌កល្ប​រៀង​មក។


ឱ​អុលឡោះ‌តាអាឡា​អើយ ខ្មាំង​សត្រូវ​របស់​ទ្រង់​កំពុង​តែ​វិនាស អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់​ទៅ។


ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​នានា សុទ្ធ​តែ​ឥត​បាន​ការ​អ្វី​ទាំង​អស់ រីឯ​អុលឡោះ‌តាអាឡា​វិញ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ។


ដ្បិត​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អុលឡោះ‌តាអាឡា​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​របស់​សព្វ​សារពើ​ដែល​ស្ថិត​នៅ​ទី​ទាំង​នោះ។ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ទ្រង់​សម្រាក ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​ប្រទាន​ពរ​ដល់​ថ្ងៃ​ឈប់​សម្រាក ហើយ​ញែក​ថ្ងៃ​នោះ ជា​ថ្ងៃ​បរិសុទ្ធ។


«ខ្ញុំ​នឹក​ថា ខ្ញុំ​រស់​បាន​តែ​ពាក់​កណ្ដាល​អាយុ ហើយ​ខ្ញុំ​ត្រូវ​លា​ចាក​លោក​នេះ ទៅ​កាន់​ស្ថាន​មនុស្ស​ស្លាប់ ដើម្បី​បន្ត​អាយុ​ជីវិត ដែល​នៅ​សល់​នៅ​ស្ថាន​នោះ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​ដោយ​អំណាច និង​បារមី​របស់​ទ្រង់។ តើ​មាន​ការ​អស្ចារ្យ​អ្វី​ដែល​ទ្រង់​ធ្វើ​មិន​កើត?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម