Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 90:2 - ព្រះគម្ពីរខ្មែរសាកល

2 មុន​ភ្នំ​នានា​ត្រូវបាន​បង្កើត មុន​ព្រះអង្គ​បាន​បង្កើត​ផែនដី និង​ពិភពលោក ព្រះអង្គ​ជា​ព្រះ​តាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បជានិច្ច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 មុន​ពេល​ភ្នំ​ទាំង​ឡាយ​បាន​កើត​ឡើង ឬមុនពេល​ព្រះ‌អង្គ​បង្កើត​ផែនដី និង​ពិភព​លោកមក ចាប់​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់‌កល្ប គឺ​ព្រះ‌អង្គ​ហើយ​ជា​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 មុន​ពេល​ភ្នំ​នានា​កកើត​ឡើង ហើយ​មុន​ពេល​ព្រះអង្គ​បង្កើត​ផែនដី និង​ពិភព​លោក​មក​នោះ ព្រះអង្គ​ជា​ព្រះ‌ជាម្ចាស់​តាំង​ពី​អស់‌កល្ប​រៀង​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គឺ​មុន​ដែល​អស់​ទាំង​ភ្នំ​បាន​កើត​ឡើង ក្នុង​កាល​ដែល​ទ្រង់​មិន​ទាន់​បង្កើត​ផែនដី នឹង​មនុស្ស​លោក​នៅ​ឡើយ ចាប់​តាំង​ពី​អស់‌កល្ប រៀង​ទៅដល់​អស់‌កល្ប‌ជានិច្ច នោះ​គឺ​ទ្រង់​ហើយ​ជា​ព្រះ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 មុន​ពេល​ភ្នំ​នានា​កកើត​ឡើង ហើយ​មុន​ពេល​ទ្រង់​បង្កើត​ផែនដី និង​ពិភព​លោក​មក​នោះ ទ្រង់​ជា​ម្ចាស់​តាំង​ពី​អស់‌កល្ប​រៀង​មក។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 90:2
23 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ដើមដំបូង ព្រះ​បាន​និម្មិតបង្កើត​បណ្ដាមេឃ និង​ផែនដី​។


ព្រះអង្គ​នឹង​ក្រោកឡើង ហើយ​អាណិតមេត្តា​ស៊ីយ៉ូន ពីព្រោះ​ពេលវេលា​ដើម្បី​មេត្តា​ដល់​នាង គឺ​ពេលកំណត់​បាន​មក​ដល់​ហើយ​។


ប៉ុន្តែ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះយេហូវ៉ា​ចំពោះ​អ្នកដែល​កោតខ្លាច​ព្រះអង្គ មាន​តាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បជានិច្ច ហើយ​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​មាន​ដល់​កូនចៅនៃកូនចៅ​របស់ពួកគេ


ព្រះដែល​បង្កើត​បណ្ដាមេឃ ផែនដី សមុទ្រ និង​របស់សព្វសារពើ​ដែល​នៅ​ទីនោះ ព្រះអង្គ​ទ្រង់​រក្សា​សេចក្ដីពិតត្រង់​ជារៀងរហូត​។


ដ្បិត​ព្រះអង្គ​បាន​មានបន្ទូល នោះក៏​កើតមាន ព្រះអង្គ​បាន​បង្គាប់ នោះក៏​នៅស្ថិតស្ថេរ​។


បល្ល័ង្ក​របស់ព្រះអង្គ​ត្រូវបាន​តាំងឡើង​តាំងពី​ដើមដំបូង ព្រះអង្គ​មាននៅ​តាំងពី​អស់កល្ប​!


ព្រះយេហូវ៉ា​ជា​ព្រះមហាក្សត្រ​នៃ​អ៊ីស្រាអែល ហើយ​ជា​ព្រះប្រោសលោះ​របស់ពួកគេ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​ជា​ដើម និង​ជា​ចុង​។ គ្មាន​ព្រះ​ណា​ក្រៅពី​យើង​ឡើយ​។


អស់អ្នក​នៅ​ចុងបំផុត​នៃ​ផែនដី​អើយ ចូរ​បែរមក​រក​យើង ហើយ​ទទួល​ការ​សង្គ្រោះ​ចុះ​! ដ្បិត​យើង​ហ្នឹងហើយ គឺជា​ព្រះ គ្មានអ្នកណា​ទៀត​ឡើយ​។


ដ្បិត​អង្គ​ដ៏ខ្ពង់ខ្ពស់ និង​ដ៏ឧត្ដុង្គឧត្ដម ជា​ព្រះអង្គដែល​គង់នៅ​អស់កល្ប ដែល​ព្រះអង្គ​មាន​ព្រះនាម​ថា​វិសុទ្ធ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​នៅ​ស្ថានដ៏ខ្ពស់ និង​វិសុទ្ធ ក៏​នៅ​ជាមួយ​អ្នកដែល​មានវិប្បដិសារី និង​រាបទាប​ខាងឯ​វិញ្ញាណ ដើម្បី​ស្ដារ​វិញ្ញាណ​របស់​មនុស្ស​រាបទាប​ឡើងវិញ ហើយ​ស្ដារ​ចិត្ត​របស់​មនុស្ស​មានវិប្បដិសារី​ឡើងវិញ​។


“ខណៈដែល​ខ្ញុំ​បន្ត​សង្កេតមើល មាន​បល្ល័ង្ក​ទាំងឡាយ​ត្រូវបាន​តាំងឡើង ហើយ​ព្រះដែលគង់នៅ​តាំងពីគ្រាបុរាណ ក៏​បាន​គង់ចុះ​។ ព្រះពស្ត្រ​របស់ព្រះអង្គ​ស​ដូច​ហិមៈ ព្រះកេសា​នៃ​ព្រះសិរ​របស់ព្រះអង្គ​បរិសុទ្ធ​ដូច​រោមចៀម បល្ល័ង្ក​របស់ព្រះអង្គ​មាន​អណ្ដាតភ្លើង កង់​នៃ​បល្ល័ង្កនោះ​ជា​ភ្លើង​ដែល​កំពុង​ឆេះ​។


ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ដដែល ម្សិលមិញ ថ្ងៃនេះ និង​ជារៀងរហូត​។


ព្រះអម្ចាស់​ដ៏ជា​ព្រះ មានបន្ទូលថា​៖ “យើង​ជា ‘អាលផា’ និង​ជា ‘អូមេកា’ ជា​ព្រះដ៏មានព្រះចេស្ដា ដែល​មាននៅ​សព្វថ្ងៃ មាននៅ​តាំងពីដើម ហើយ​ដែល​ត្រូវ​យាង​មក”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម