ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 102:24 - ព្រះគម្ពីរខ្មែរសាកល

ទូលបង្គំ​ទូលថា​៖ “ព្រះ​នៃទូលបង្គំ​អើយ សូម​កុំ​ដក​ទូលបង្គំ​ចេញ​ពី​កណ្ដាល​ថ្ងៃអាយុ​របស់ទូលបង្គំ​ឡើយ​! ព្រះជន្មាយុ​របស់ព្រះអង្គ​នៅស្ថិតស្ថេរ​ពីជំនាន់មួយទៅជំនាន់មួយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទូល‌បង្គំ​ទូល​ថា «ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ​ស្ថិត‌ស្ថេរ ជា​រៀង​រហូត​គ្រប់​ជំនាន់​ត​ទៅ សូម​កុំ​ដក​ជីវិត​ទូល‌បង្គំ នៅ​ពាក់​កណ្ដាល​អាយុ​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អង្វរ​ព្រះអង្គ​ថា «ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ សូម​កុំ​ដក​ជីវិត​ទូលបង្គំ​ក្នុង​ពេល​ដែល ទូលបង្គំ​មិន​ទាន់​ចាស់​នៅ​ឡើយ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទូលបង្គំ​បាន​ទូល​ថា ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទ្រង់​មាន​ព្រះ‌ជន្ម​ស្ថិត‌ស្ថេរ​នៅ ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ សូម​កុំ​ដក​ទូលបង្គំ​ចេញ នៅ​វេលា​កណ្តាល​អាយុ ទូលបង្គំ​ឡើយ

សូមមើលជំពូក

អាល់គីតាប

ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អង្វរ​ទ្រង់​ថា «ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ទ្រង់​នៅ​អស់‌កល្ប ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ សូម​កុំ​ដក​ជីវិត​ខ្ញុំ​ក្នុង​ពេល​ដែល ខ្ញុំ​មិន​ទាន់​ចាស់​នៅ​ឡើយ!»។

សូមមើលជំពូក



ទំនុកតម្កើង 102:24
10 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ព្រះអង្គ​វិញ ព្រះយេហូវ៉ា​អើយ ព្រះអង្គ​គង់លើបល្ល័ង្ក​ជារៀងរហូត​; ការនឹកចាំ​អំពី​ព្រះអង្គ​នឹងមាននៅ​ពីជំនាន់មួយទៅជំនាន់មួយ​!


សូម​បែរ​ការសម្លក់​របស់ព្រះអង្គ​ចេញពី​ទូលបង្គំ​ផង ដើម្បីឲ្យ​ទូលបង្គំ​បាន​ធូរស្បើយ មុនពេល​ទូលបង្គំ​លាចាកទៅ ហើយ​លែងមាន​ទូលបង្គំ​ទៀត”៕


ព្រះយេហូវ៉ា​អើយ តើ​ដល់ពេលណា​? តើ​ព្រះអង្គ​នឹង​លាក់អង្គទ្រង់​ជាដរាប​ឬ​? តើ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​នឹង​នៅតែ​ឆេះ​ដូច​ភ្លើង​ឬ​?


រីឯ​ព្រះយេហូវ៉ា​គង់លើបល្ល័ង្ក​ជារៀងរហូត ព្រះអង្គ​បាន​តាំង​បល្ល័ង្ក​របស់ព្រះអង្គ​ឡើង សម្រាប់​ការជំនុំជម្រះ​។


ពី​ខ្ញុំ យ៉ូហាន ជូនចំពោះ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​នៅ​អាស៊ី‍។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​មាន​ដល់​អ្នករាល់គ្នា ពី​ព្រះអង្គ​ដែល​គង់នៅ​សព្វថ្ងៃ គង់នៅ​តាំងពីដើម ហើយ​ដែល​ត្រូវ​យាង​មក និង​ពី​ព្រះវិញ្ញាណ​ប្រាំពីរ​ដែល​នៅចំពោះ​បល្ល័ង្ក​របស់​ព្រះអង្គ


ព្រះអម្ចាស់​ដ៏ជា​ព្រះ មានបន្ទូលថា​៖ “យើង​ជា ‘អាលផា’ និង​ជា ‘អូមេកា’ ជា​ព្រះដ៏មានព្រះចេស្ដា ដែល​មាននៅ​សព្វថ្ងៃ មាននៅ​តាំងពីដើម ហើយ​ដែល​ត្រូវ​យាង​មក”។