Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 102:12 - ព្រះគម្ពីរខ្មែរសាកល

12 រីឯ​ព្រះអង្គ​វិញ ព្រះយេហូវ៉ា​អើយ ព្រះអង្គ​គង់លើបល្ល័ង្ក​ជារៀងរហូត​; ការនឹកចាំ​អំពី​ព្រះអង្គ​នឹងមាននៅ​ពីជំនាន់មួយទៅជំនាន់មួយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ៙ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​តាំង‌រាជ្យអស់‌កល្ប​ជា‌និច្ច ហើយ​មនុស្ស​គ្រប់​ជំនាន់ នឹក​ចាំ​ពី​ព្រះ‌អង្គ​ត​រៀង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 រីឯ​ព្រះអង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​គ្រង​រាជ្យ​អស់‌កល្ប​ជានិច្ច គេ​នឹង​រំឭក​ពី​ព្រះអង្គ​អស់‌កល្ប ជា​អង្វែង​ត​រៀង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ៙ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​គង់​សោយ‌រាជ្យ នៅ​អស់‌កល្ប‌ជានិច្ច ហើយ​នឹង​មាន​សេចក្ដី​នឹក​ចាំ​ពី​ទ្រង់ នៅ​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 រីឯ​ទ្រង់​វិញ ឱ​អុលឡោះ‌តាអាឡា​អើយ ទ្រង់​គ្រង​រាជ្យ​អស់‌កល្ប​ជា‌និច្ច គេ​នឹង​រំលឹក​ពី​ទ្រង់​អស់‌កល្ប ជា​អង្វែង​ត​រៀង​ទៅ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 102:12
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​បាន​អស់ទៅ​ដូចជា​ស្រមោល​ដែល​ជ្រេទៅ ហើយ​ត្រូវបាន​រលាស់ចេញ​ដូចជា​កណ្ដូប​។


ព្រះយេហូវ៉ា​អើយ ព្រះនាម​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​! ព្រះយេហូវ៉ា​អើយ ការនឹកចាំ​អំពី​ព្រះអង្គ​ស្ថិតនៅ​ពីជំនាន់មួយទៅជំនាន់មួយ​!


រីឯ​ព្រះយេហូវ៉ា​គង់លើបល្ល័ង្ក​ជារៀងរហូត ព្រះអង្គ​បាន​តាំង​បល្ល័ង្ក​របស់ព្រះអង្គ​ឡើង សម្រាប់​ការជំនុំជម្រះ​។


នៅ​ពេលព្រឹក​វា​ចេញពន្លក ហើយ​លាស់ឡើង លុះ​ពេលល្ងាច​វា​ស្លោក ហើយ​ក្រៀមស្វិត​ទៅ​។


ព្រះយេហូវ៉ា​ជា​ព្រះមហាក្សត្រ​នៃ​អ៊ីស្រាអែល ហើយ​ជា​ព្រះប្រោសលោះ​របស់ពួកគេ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​ជា​ដើម និង​ជា​ចុង​។ គ្មាន​ព្រះ​ណា​ក្រៅពី​យើង​ឡើយ​។


ជំនួសឲ្យ​ការដែល​អ្នក​ត្រូវគេ​បោះបង់ចោល ត្រូវគេ​ស្អប់ ហើយ​គ្មានអ្នកណា​ឆ្លងកាត់​អ្នក យើង​នឹង​ធ្វើឲ្យ​អ្នក​បានជា​ឧត្ដុង្គឧត្ដម​ជារៀងរហូត និង​បានជា​សេចក្ដីរីករាយ​ពីជំនាន់មួយទៅជំនាន់មួយ​។


ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ដដែល ម្សិលមិញ ថ្ងៃនេះ និង​ជារៀងរហូត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម