Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 102:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ទូលបង្គំ​បាន​ទូល​ថា ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទ្រង់​មាន​ព្រះ‌ជន្ម​ស្ថិត‌ស្ថេរ​នៅ ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ សូម​កុំ​ដក​ទូលបង្គំ​ចេញ នៅ​វេលា​កណ្តាល​អាយុ ទូលបង្គំ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 ទូលបង្គំ​ទូលថា​៖ “ព្រះ​នៃទូលបង្គំ​អើយ សូម​កុំ​ដក​ទូលបង្គំ​ចេញ​ពី​កណ្ដាល​ថ្ងៃអាយុ​របស់ទូលបង្គំ​ឡើយ​! ព្រះជន្មាយុ​របស់ព្រះអង្គ​នៅស្ថិតស្ថេរ​ពីជំនាន់មួយទៅជំនាន់មួយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ទូល‌បង្គំ​ទូល​ថា «ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ​ស្ថិត‌ស្ថេរ ជា​រៀង​រហូត​គ្រប់​ជំនាន់​ត​ទៅ សូម​កុំ​ដក​ជីវិត​ទូល‌បង្គំ នៅ​ពាក់​កណ្ដាល​អាយុ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អង្វរ​ព្រះអង្គ​ថា «ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះអង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ សូម​កុំ​ដក​ជីវិត​ទូលបង្គំ​ក្នុង​ពេល​ដែល ទូលបង្គំ​មិន​ទាន់​ចាស់​នៅ​ឡើយ!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អង្វរ​ទ្រង់​ថា «ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ទ្រង់​នៅ​អស់‌កល្ប ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ សូម​កុំ​ដក​ជីវិត​ខ្ញុំ​ក្នុង​ពេល​ដែល ខ្ញុំ​មិន​ទាន់​ចាស់​នៅ​ឡើយ!»។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 102:24
10 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល ព្រះ‌ទ្រង់​ធំ​ណាស់ យើង​រាល់​គ្នា​មិន​ស្គាល់​ទ្រង់​ទេ ចំនួន​ឆ្នាំ​នៃ​ព្រះ‌ជន្ម​ទ្រង់ នោះ​រក​កំណត់​មិន​បាន


៙ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​គង់​សោយ‌រាជ្យ នៅ​អស់‌កល្ប‌ជានិច្ច ហើយ​នឹង​មាន​សេចក្ដី​នឹក​ចាំ​ពី​ទ្រង់ នៅ​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ


ឱ​សូម​ប្រណី​ដល់​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​មាន​កំឡាំង​ឡើង មុន​ដែល​ទូលបង្គំ​ចេញ​បាត់​ទៅ ហើយ​មិន​មាន​ទៀត។


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​ទៅ តើ​ទ្រង់​នឹង​ពួន​អង្គ​ទ្រង់​នៅ​ជានិច្ច​ឬ សេចក្ដី​ក្រោធ​របស់​ទ្រង់​នឹង​ឆួល‌ឆេះ​ដូច​ជា​ភ្លើង ដល់​កាល​ណា​ទៀត


ប៉ុន្តែព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​អស់‌កល្ប‌ជានិច្ច ទ្រង់​បាន​តាំង​បល្ល័ង្ក​ទ្រង់ ទុក​សំរាប់​នឹង​ជំនុំ‌ជំរះ​ហើយ


ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ទូលបង្គំ​អើយ តើ​ទ្រង់​មិន​គង់​នៅ​តាំង​ពី​អស់‌កល្ប​រៀង​មក​ទេ​ឬ​អី យើង​ខ្ញុំ​រាល់​គ្នា​នឹង​មិន​ស្លាប់​ទេ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ដំរូវ​ទុក​គេ​ឲ្យ​ត្រូវ​ជំនុំ‌ជំរះ ហើយ​ឱ​ថ្មដា​អើយ ទ្រង់​បាន​តាំង​គេ​ឡើង ដើម្បី​វាយ‌ផ្ចាល


សំបុត្រ​យ៉ូហាន​ខ្ញុំ ផ្ញើ​មក​ពួក​ជំនុំ​ទាំង​៧ នៅ​ស្រុក​អាស៊ី សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​គង់​នៅ ក៏​គង់​នៅ​តាំង​តែ​ពី​ដើម ហើយ​ត្រូវ​យាង​មក​ទៀត នឹង​អំពី​ព្រះ‌វិញ្ញាណ​ទាំង​៧ ដែល​នៅ​ចំពោះ​បល្ល័ង្ក​ទ្រង់


ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​ទ្រង់​គង់​នៅ ក៏​គង់​នៅ​តាំង​តែ​ពី​ដើម ហើយ​ត្រូវ​យាង​មក​ទៀត គឺ​ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ទ្រង់​មាន​បន្ទូល​ថា អញ​ជា​អាលផា នឹង​ជា​អូមេកា គឺ​ជា​ដើម ហើយ​ជា​ចុង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម