ព្រះយេហូវ៉ាអើយ ដល់ពេលចាត់វិធានការហើយ ដ្បិតពួកគេបានល្មើសក្រឹត្យវិន័យរបស់ព្រះអង្គ។
ទំនុកតម្កើង 102:14 - ព្រះគម្ពីរខ្មែរសាកល ប្រាកដមែន បាវបម្រើរបស់ព្រះអង្គពេញចិត្តនឹងថ្មរបស់ទីក្រុងនោះ ហើយស្រឡាញ់ធូលីរបស់នាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតពួកអ្នកបម្រើរបស់ព្រះអង្គ ស្រឡាញ់ថ្មរបស់ក្រុងនេះ ហើយក៏ស្រណោះនឹងធូលីដី នៃការខូចបង់របស់ក្រុងនេះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំដែលជាអ្នកបម្រើរបស់ព្រះអង្គ យើងខ្ញុំស្រឡាញ់ថ្មរបស់ក្រុងនេះណាស់ សូម្បីតែសំណល់បាក់បែករបស់ក្រុងនេះ ក៏យើងខ្ញុំជាប់ចិត្តដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះពួកអ្នកបំរើទ្រង់គេអាល័យដល់អស់ទាំងថ្ម ហើយក៏ស្តាយស្រណោះដល់ធូលីដីនៃទីក្រុង អាល់គីតាប យើងខ្ញុំដែលជាអ្នកបម្រើរបស់ទ្រង់ យើងខ្ញុំស្រឡាញ់ថ្មរបស់ក្រុងនេះណាស់ សូម្បីតែសំណល់បាក់បែករបស់ក្រុងនេះ ក៏យើងខ្ញុំជាប់ចិត្តដែរ។ |
ព្រះយេហូវ៉ាអើយ ដល់ពេលចាត់វិធានការហើយ ដ្បិតពួកគេបានល្មើសក្រឹត្យវិន័យរបស់ព្រះអង្គ។
ឱព្រះអើយ ប្រជាជាតិនានាបានចូលមកក្នុងមរតករបស់ព្រះអង្គហើយ! ពួកគេបានបង្ខូចព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ហើយធ្វើឲ្យយេរូសាឡិមទៅជាគំនរបាក់បែក!
ព្រះយេហូវ៉ានឹងអាណិតមេត្តាយ៉ាកុប ក៏នឹងជ្រើសរើសអ៊ីស្រាអែលម្ដងទៀត ព្រមទាំងដាក់ពួកគេនៅក្នុងទឹកដីរបស់ខ្លួនវិញ នោះជនបរទេសនឹងចូលរួមជាមួយពួកគេ ហើយនៅជាប់នឹងវង្សត្រកូលយ៉ាកុប។
ចូរនិយាយទៅកាន់ដួងចិត្តរបស់យេរូសាឡិម ហើយប្រកាសទៅនាងថា: ‘ពលកម្មដ៏លំបាករបស់នាងបានបញ្ចប់ហើយ សេចក្ដីទុច្ចរិតរបស់នាងត្រូវបានលើកលែង ហើយនាងបានទទួលទ្វេដងពីព្រះហស្តរបស់ព្រះយេហូវ៉ា ចំពោះអស់ទាំងបាបរបស់នាង’”។
ដ្បិតព្រះយេហូវ៉ាទ្រង់កម្សាន្តចិត្តស៊ីយ៉ូន ព្រះអង្គទ្រង់កម្សាន្តចិត្តអស់ទាំងទីបាក់បែករបស់នាង ព្រះអង្គទ្រង់ធ្វើឲ្យទីរហោស្ថានរបស់នាងបានដូចជាអេដែន ក៏ធ្វើឲ្យវាលខ្សាច់របស់នាងបានដូចជាសួនច្បាររបស់ព្រះយេហូវ៉ាដែរ។ សេចក្ដីរីករាយ និងអំណរនឹងត្រូវបានរកឃើញនៅក្នុងនាង ព្រមទាំងការអរព្រះគុណ និងសូរទំនុកភ្លេងផង។
ព្រះអម្ចាស់អើយ ស្របតាមគ្រប់ទាំងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ សូមឲ្យព្រះពិរោធរបស់ព្រះអង្គ និងសេចក្ដីក្រេវក្រោធរបស់ព្រះអង្គបានបែរចេញពីយេរូសាឡិមជាទីក្រុងរបស់ព្រះអង្គ គឺភ្នំដ៏វិសុទ្ធរបស់ព្រះអង្គផង ដ្បិតដោយសារតែបាបរបស់យើងខ្ញុំ និងអំពើទុច្ចរិតរបស់ដូនតាយើងខ្ញុំ យេរូសាឡិម និងប្រជារាស្ត្ររបស់ព្រះអង្គបានទៅជាទីត្មះតិះដៀលដល់អស់អ្នកដែលនៅជុំវិញយើងខ្ញុំ។