Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 102:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ពី​ព្រោះ​ពួក​អ្នក​បំរើ​ទ្រង់​គេ​អាល័យ​ដល់​អស់​ទាំង​ថ្ម ហើយ​ក៏​ស្តាយ​ស្រណោះ​ដល់​ធូលី​ដី​នៃ​ទី​ក្រុង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ប្រាកដមែន បាវបម្រើ​របស់ព្រះអង្គ​ពេញចិត្ត​នឹង​ថ្ម​របស់​ទីក្រុងនោះ ហើយ​ស្រឡាញ់​ធូលី​របស់នាង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដ្បិត​ពួក​អ្នក​បម្រើរបស់​ព្រះ‌អង្គ ស្រឡាញ់​ថ្ម​របស់​ក្រុង​នេះ ហើយ​ក៏​ស្រណោះ​នឹង​ធូលី​ដី នៃ​ការ​ខូច​បង់​របស់​ក្រុង​នេះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 យើង​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ យើង​ខ្ញុំ​ស្រឡាញ់​ថ្ម​របស់​ក្រុង​នេះ​ណាស់ សូម្បី​តែ​សំណល់​បាក់​បែក​របស់​ក្រុង​នេះ ក៏​យើង​ខ្ញុំ​ជាប់​ចិត្ត​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 យើង​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់ យើង​ខ្ញុំ​ស្រឡាញ់​ថ្ម​របស់​ក្រុង​នេះ​ណាស់ សូម្បី​តែ​សំណល់​បាក់​បែក​របស់​ក្រុង​នេះ ក៏​យើង​ខ្ញុំ​ជាប់​ចិត្ត​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 102:14
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្សា‌នុវង្ស​របស់​ពួក​យូដា នឹង​ពួក​បេន‌យ៉ាមីន ហើយ​ពួក​សង្ឃ នឹង​ពួក​លេវី គឺ​អស់​អ្នក​ដែល​ព្រះ​បាន​បណ្តាល​ចិត្ត ឲ្យ​ឡើង​ទៅ​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម​នោះ គេ​ក៏​រៀបចំ​ឡើង


សូម​សរសើរ​ដំកើងដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​បណ្តាល​ព្រះ‌ទ័យ​ស្តេច ឲ្យ​សំរេច​នឹង​តាក់‌តែង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ឲ្យ​ល្អ​ឡើង​ដូច្នេះ


គេ​ប្រាប់​មក​ខ្ញុំ​ថា ឯ​ពួក​អ្នក​ដែល​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ដែល​សល់​នៅ​ក្នុង​ខេត្ត​នោះ គេ​មាន​សេចក្ដី​វេទនា ហើយ​ត្រូវ​សេចក្ដី​ត្មះ‌តិះដៀល​ជា​ខ្លាំង ចំណែក​កំផែង​នៃ​ក្រុង​យេរូ‌សាឡិម ក៏​បាក់​បែក ហើយ​ទ្វារ​បាន​ឆេះ​អស់​ផង។


រួច​មក ខ្ញុំ​និយាយ​នឹង​គេ​ថា អ្នក​រាល់​គ្នា​ឃើញ​សណ្ឋាន​អាក្រក់​របស់​យើង​រាល់​គ្នា​នេះ ហើយ​ថា ក្រុង​យេរូ‌សាឡិម​នៅ​តែ​គ្រាំ‌គ្រា ហើយ​ទ្វារ​ក្រុង​ទាំង​ប៉ុន្មាន​ភ្លើង​ឆេះ​អស់ ដូច្នេះចូរ​មក យើង​សង់​កំផែង​ក្រុង​យេរូ‌សាឡិម​ឡើង ដើម្បី​កុំ​ឲ្យ​មាន​គេ​ត្មះ‌តិះដៀល​ដល់​យើង​ទៀត


តែ​ខ្ញុំ​ទូល​ដល់​ស្តេច​ថា សូម​ឲ្យ​ព្រះ‌ករុណា​ប្រកប​ដោយ​សេចក្ដី​ចំរើន​ចុះ ធ្វើ​ដូច​ម្តេច​មិន​ឲ្យ​ទូលបង្គំ​មាន​ទឹក​មុខ​ព្រួយ​បាន បើ​ទី​ក្រុង ជា​ទី​មាន​ផ្នូរ​ខ្មោច​របស់​ពួក​ឰយុកោ​របស់​ទូលបង្គំ​នៅ​តែ​គ្រាំ‌គ្រា ហើយ​ទ្វារ​ក៏​ឆេះ​អស់​ហើយ​ដូច្នេះ


ឯ​ពួក​យូដា​គេ​និយាយ​ថា កំឡាំង​របស់​ពួក​អ្នក​លី‌សែង​បាន​អន់​ថយ​ទៅ​ហើយ សំរាម​ក៏​មាន​យ៉ាង​សន្ធឹក ដល់​ម៉្លេះ​បាន​ជា​យើង​នឹង​សង់​កំផែង​ឡើង​វិញ​ពុំ​បាន


ក៏​និយាយ​នៅ​មុខ​ពួក​បង​ប្អូន​ខ្លួន នឹង​ពួក​ពល​ទ័ព​ស្រុក​សាម៉ារី​ថា ពួក​យូដា​កំសោយ​នេះ​ធ្វើ​អ្វី​ដូច្នេះ គេ​គិត​ការ‌ពារ​ខ្លួន​ឬ តើ​គេ​នឹង​ថ្វាយ​យញ្ញ‌បូជា​ដែរ​ឬ តើ​គេ​នឹង​ធ្វើ​បង្ហើយ​ក្នុង​មួយ​ថ្ងៃ​បាន​ឬ តើ​គេ​នឹង​ធ្វើ​ឲ្យ​ថ្ម​ទាំង​ប៉ុន្មាន​ចេញ​ពី​គំនរ​សំរាម ដែល​ឆេះ​អស់​ហើយ បាន​កើត​ឡើង​ដែរ​ឬ


ដូច្នោះ យើង​ខ្ញុំ​បាន​សង់​កំផែង​ឡើង ដរាប​ដល់​បាន​ជាប់​ជុំវិញ ត្រឹម​កំពស់​ពាក់​កណ្តាល​ធម្មតា ដ្បិត​ពួក​បណ្តាជន​គេ​មាន​ចិត្ត​ឧស្សាហ៍។


នេះ​ជា​វេលា​ដែល​គួរ​ឲ្យ​ព្រះ‌យេហូវ៉ា​សំរេច​ការ​ហើយ ដ្បិត​គេ​បាន​រំលង​ល្មើស​ចំពោះ​ក្រិត្យ‌វិន័យ​របស់​ទ្រង់


ឱ​ព្រះ‌អង្គ​អើយ ពួក​សាសន៍​ដទៃ បាន​ចូល​រុក‌រាន​ក្នុង​មរដក​ទ្រង់​ហើយ គេ​បាន​បង្អាប់​ព្រះ‌វិហារ​បរិសុទ្ធ​នៃ​ទ្រង់ ហើយ​បាន​បំផ្លាញ​ក្រុង​យេរូ‌សាឡិម ឲ្យ​ទៅ​ជា​គំនរ​ថ្ម


ពី​ព្រោះ​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​អាណិត‌អាសូរ​ដល់​ពួក​យ៉ាកុប ហើយ​នឹង​រើស​អ៊ីស្រាអែល​ទៀត ព្រម​ទាំង​ដាក់​គេ​ឲ្យ​នៅ​ក្នុង​ស្រុក​របស់​គេ​វិញ ឯ​ពួក​អ្នក​ដែល​ស្នាក់​នៅ នោះ​នឹង​ចូល​ពួក​គេ ហើយ​នៅ​ជាប់​នឹង​ពួក​វង្ស​របស់​យ៉ាកុប


ត្រូវ​ឲ្យ​លួង‌លោម​ចិត្ត​នៃ​ក្រុង​យេរូ‌សាឡិម ហើយ​ស្រែក​ប្រាប់​គេ​ថា គ្រា​ធ្វើ​សឹក​សង្គ្រាម​របស់​គេ​បាន​សំរេច​ហើយ អំពើ​ទុច្ចរិត​របស់​គេ​ក៏​បាន​អត់​ទោស​ឲ្យ ហើយ​គេ​បាន​ទទួល​សំណង​១​ជា​២​ពី​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​ស្នង​នឹង​អំពើ​បាប​គេ​ដែរ។


ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​កំសាន្ត​ចិត្ត​ក្រុង​ស៊ីយ៉ូន ទ្រង់​បាន​ដោះ​ទុក្ខ​អស់​ទាំង​កន្លែង​ខូច​បង់​របស់​គេ ក៏​បាន​ធ្វើ​ឲ្យ​ទី​ស្ងាត់​ឈឹង បាន​ដូច​ជា​ច្បារ​អេដែន ហើយ​ឲ្យ​វាល​ព្រៃ​នោះ​ត្រឡប់​ដូច​ជា​សួន​របស់​ព្រះ‌យេហូវ៉ា​ដែរ នឹង​មាន​សេចក្ដី​អំណរ នឹង​សេចក្ដី​រីក‌រាយ​នៅ​ក្នុង​ទី​ក្រុង​នោះ ព្រម​ទាំង​ការ​អរ​ព្រះ‌គុណ នឹង​សំឡេង​ពីរំ‌ពីរោះ​ផង។


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ លុះ​កាល​បាន​សំរេច​គ្រប់​៧០​ឆ្នាំ​នៅ​ស្រុក​បាប៊ីឡូន​ហើយ នោះ​អញ​នឹង​ប្រោស​ឯង​រាល់​គ្នា ហើយ​នឹង​ធ្វើ​សំរេច​ដល់​ឯង​រាល់​គ្នា តាម​ពាក្យ​ល្អ​របស់​អញ ដោយ​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​វិល​មក​ឯ​ទី​នេះ​វិញ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​ពួក​ឈ្លើយ ដែល​ចាប់​ពី​ត្រសាល​របស់​យ៉ាកុប ឲ្យ​ត្រឡប់​មក​វិញ អញ​នឹង​មាន​សេចក្ដី​អាសូរ​ដល់​ទី​លំនៅ​របស់​គេ ហើយ​ទី​ក្រុង​នឹង​បាន​សង់​ឡើង​វិញ នៅ​លើ​គំនរ​ចាស់ ហើយ​ដំណាក់​នឹង​មាន​នៅ​ដូច​ពី​ដើម


ឱ​ព្រះ‌អម្ចាស់​អើយ តាម​គ្រប់​ទាំង​សេចក្ដី​សុចរិត​របស់​ទ្រង់ នោះ​សូម​ឲ្យ​សេចក្ដី​ខ្ញាល់ នឹង​សេចក្ដី​ក្រោធ​របស់​ទ្រង់ បាន​បែរ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម គឺ​ជា​ភ្នំ​បរិសុទ្ធ​របស់​ទ្រង់​ទៅ ដ្បិត​ក្រុង​យេរូ‌សាឡិម នឹង​ពួក​រាស្ត្រ​របស់​ទ្រង់​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះដៀល ដល់​មនុស្ស​ទាំង​អស់​ដែល​នៅ​ព័ទ្ធ​ជុំវិញ​យើង​ខ្ញុំ គឺ​ដោយ​ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ ហើយ​នឹង​អំពើ​ទុច្ចរិត​របស់​ពួក​ឰយុកោ​យើង​ខ្ញុំ​ទេ


ន៉ាអូមី នឹង​កូន​ប្រសា​ទាំង​២​ក៏​ប្រុង‌ប្រៀប ដើម្បី​នឹង​ចេញ​ពី​ស្រុក​ម៉ូអាប់​ត្រឡប់​វិល​ទៅ​វិញ ដ្បិត​នៅ​ក្នុង​ស្រុក​ម៉ូអាប់​នោះ គាត់​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​យាង​មក​ប្រោស​ប្រទាន​ឲ្យ​រាស្ត្រ​ទ្រង់​មាន​អាហារ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម