ពីព្រោះព្រះអង្គទ្រង់បង្រៀនពួកគេដូចជាអ្នកដែលមានសិទ្ធិអំណាច គឺមិនដូចពួកគ្រូវិន័យរបស់ពួកគេទេ៕
ទីតុស 2:15 - ព្រះគម្ពីរខ្មែរសាកល ចូរប្រាប់សេចក្ដីទាំងនេះ ហើយជំរុញទឹកចិត្ត និងស្ដីប្រដៅដោយសិទ្ធិអំណាចយ៉ាងពេញលេញ។ កុំឲ្យអ្នកណាមើលងាយអ្នកឡើយ៕ Khmer Christian Bible ចូរប្រាប់អំពីទាំងនេះ ទាំងដាស់តឿន និងស្ដីបន្ទោសពួកគេដោយសិទ្ធិអំណាចគ្រប់បែបយ៉ាង។ កុំឲ្យអ្នកណាម្នាក់មើលងាយអ្នកឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរប្រាប់សេចក្ដីទាំងនេះ ទាំងដាស់តឿន ហើយរំឭកគេឲ្យដឹងខ្លួន ដោយគ្រប់ទាំងអំណាច កុំឲ្យអ្នកណាមើលងាយអ្នកឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកត្រូវបង្រៀនសេចក្ដីនេះ ទាំងដាស់តឿន និងស្ដីបន្ទោស ដោយប្រើអំណាចពេញទី។ កុំឲ្យនរណាមើលងាយអ្នកឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរប្រាប់សេចក្ដីទាំងនេះ ទាំងទូន្មាន ហើយរំឭកគេឲ្យដឹងខ្លួន ដោយគ្រប់ទាំងអំណាច កុំឲ្យអ្នកណាមើលងាយអ្នកឡើយ។ អាល់គីតាប អ្នកត្រូវបង្រៀនសេចក្ដីនេះ ទាំងដាស់តឿន និងស្ដីបន្ទោសដោយប្រើអំណាចពេញទី។ កុំឲ្យនរណាមើលងាយអ្នកបានឡើយ។ |
ពីព្រោះព្រះអង្គទ្រង់បង្រៀនពួកគេដូចជាអ្នកដែលមានសិទ្ធិអំណាច គឺមិនដូចពួកគ្រូវិន័យរបស់ពួកគេទេ៕
គេក៏ស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ពីព្រោះព្រះអង្គទ្រង់បង្រៀនពួកគេដូចជាអ្នកដែលមានសិទ្ធិអំណាច គឺមិនដូចពួកគ្រូវិន័យទេ។
មនុស្សទាំងអស់ក៏ស្ងើច ដូច្នេះពួកគេសួរគ្នាថា៖ “តើនេះជាអ្វី? ជាសេចក្ដីបង្រៀនថ្មីប្រកបដោយសិទ្ធិអំណាច! លោកបញ្ជាពួកវិញ្ញាណអសោច ហើយពួកវាក៏ស្ដាប់បង្គាប់លោក!”។
មនុស្សទាំងអស់ក៏ភ្ញាក់ផ្អើល ហើយនិយាយគ្នាទៅវិញទៅមកថា៖ “តើពាក្យសម្ដីនេះជាអ្វី? លោកបញ្ជាពួកវិញ្ញាណអសោចដោយសិទ្ធិអំណាច និងមហិទ្ធិឫទ្ធិ ហើយពួកវាក៏ចេញទៅ!”។
ដូច្នេះ កុំឲ្យអ្នកណាមើលងាយគាត់ឡើយ។ ផ្ទុយទៅវិញ សូមជូនដំណើរគាត់ដោយសុខសាន្តចុះ ដើម្បីឲ្យគាត់បានមកដល់ខ្ញុំ ពីព្រោះខ្ញុំកំពុងរង់ចាំគាត់ជាមួយបងប្អូនឯទៀត។
ចំពោះអ្នកដែលប្រព្រឹត្តបាប ត្រូវស្ដីបន្ទោសនៅមុខទាំងអស់គ្នា ដើម្បីឲ្យអ្នកឯទៀតៗមានការភ័យខ្លាចដែរ។
ចូរប្រកាសព្រះបន្ទូល ចូរពុះពារ ទោះបីជាត្រូវពេល ឬខុសពេល; ចូរទូន្មាន ស្ដីប្រដៅ និងលើកទឹកចិត្ត ដោយអស់ទាំងការអត់ធ្មត់ និងការបង្រៀន
ពាក្យបន្ទាល់នេះត្រូវណាស់។ ដោយហេតុនេះ ចូរស្ដីបន្ទោសពួកគេយ៉ាងតឹងរ៉ឹង ដើម្បីឲ្យពួកគេមានសុខភាពល្អក្នុងជំនឿ
ប្រសិនបើអ្នកណានិយាយ ត្រូវនិយាយស្របតាមព្រះបន្ទូលរបស់ព្រះ; ប្រសិនបើអ្នកណាបម្រើ ត្រូវបម្រើតាមកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានទទួលការលើកតម្កើងសិរីរុងរឿងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមឲ្យសិរីរុងរឿង និងព្រះចេស្ដា មានដល់ព្រះអង្គ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។