តើអ្នកបានត្មះតិះដៀល ហើយជេរប្រមាថអ្នកណា? តើអ្នកបានបន្លឺសំឡេង ហើយងើបភ្នែកឡើងទៅស្ថានដ៏ខ្ពស់ទាស់នឹងអ្នកណា? គឺទាស់នឹងអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលនោះឯង!
ដានីយ៉ែល 8:11 - ព្រះគម្ពីរខ្មែរសាកល វាបានលើកខ្លួនឡើងរហូតដល់ព្រះអម្ចាស់នៃពលបរិវារ ហើយដកតង្វាយប្រចាំថ្ងៃចេញពីព្រះអង្គ ព្រមទាំងរំលំកន្លែងនៃទីវិសុទ្ធរបស់ព្រះអង្គផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វាតម្កើងខ្លួនឡើង រហូតដល់ស្មើនឹងព្រះអម្ចាស់នៃពួកពលបរិវារ ក៏ដកមិនឲ្យថ្វាយតង្វាយដុតប្រចាំថ្ងៃដល់ព្រះអង្គ ព្រមទាំងធ្វើឲ្យទីបរិសុទ្ធរបស់ព្រះអង្គអាប់ឱន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្នែងនោះលូតឡើងរហូតដល់ព្រះម្ចាស់សួគ៌ វាហាមគេមិនឲ្យថ្វាយយញ្ញបូជាប្រចាំថ្ងៃចំពោះព្រះអង្គ ព្រមទាំងបន្ថោកទីសក្ការៈថែមទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ វាដំកើងខ្លួនឡើង រហូតដល់អ្នកជាកំពូលបណ្តាច់នៃពួកពលបរិវារផង ក៏លើកចោលការថ្វាយដង្វាយដុតដែលត្រូវថ្វាយជានិច្ចពីទ្រង់ចេញ ព្រមទាំងធ្វើឲ្យទីបរិសុទ្ធរបស់ទ្រង់អាប់ឱនទៅ អាល់គីតាប ស្នែងនោះលូតឡើងរហូតដល់ម្ចាស់សូរ៉កា វាហាមគេមិនឲ្យធ្វើគូរបានប្រចាំថ្ងៃជូនទ្រង់ ព្រមទាំងបន្ថោកទីសក្ការៈថែមទៀតផង។ |
តើអ្នកបានត្មះតិះដៀល ហើយជេរប្រមាថអ្នកណា? តើអ្នកបានបន្លឺសំឡេង ហើយងើបភ្នែកឡើងទៅស្ថានដ៏ខ្ពស់ទាស់នឹងអ្នកណា? គឺទាស់នឹងអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលនោះឯង!
ដោយព្រោះអ្នកខឹងនឹងយើង ហើយភាពព្រហើនរបស់អ្នកបានឡើងមកដល់ត្រចៀករបស់យើង ដូច្នេះយើងនឹងដាក់កន្លុះរបស់យើង នៅច្រមុះរបស់អ្នក ក៏នឹងដាក់បង្ខាំបង្ហៀររបស់យើងនៅមាត់របស់អ្នក ហើយធ្វើឲ្យអ្នកត្រឡប់ទៅវិញតាមផ្លូវដែលអ្នកបានមក’។
កងទ័ពដូចទឹកជំនន់នឹងត្រូវបានបោសចេញនៅចំពោះវា ហើយពួកគេក៏ត្រូវបានបំបាក់បំបែក គឺសូម្បីតែអ្នកដឹកនាំនៃសម្ពន្ធមេត្រីផង។
កងទ័ពពីទ្រង់នឹងក្រោកឡើង ហើយបន្ទាបបន្ថោកទីវិសុទ្ធដែលជាបន្ទាយ ព្រមទាំងបញ្ឈប់តង្វាយប្រចាំថ្ងៃ ហើយតាំងតួគួរឲ្យស្អប់ខ្ពើមដែលបង្កការហិនវិនាសវិញ។
ចាប់ពីគ្រាដែលតង្វាយប្រចាំថ្ងៃត្រូវបានបញ្ឈប់ ហើយតួគួរឲ្យស្អប់ខ្ពើមដែលបង្កការហិនវិនាសត្រូវបានតាំងឡើង គឺ ១ ២៩០ ថ្ងៃ។
ផ្ទុយទៅវិញ ព្រះករុណាបានលើកអង្គទ្រង់ឡើងទាស់នឹងព្រះអម្ចាស់នៃស្ថានសួគ៌ ហើយឲ្យគេយកភាជនៈនៃដំណាក់របស់ព្រះអង្គមកនៅចំពោះព្រះករុណា រួចព្រះករុណា និងពួកនាម៉ឺនរបស់ព្រះករុណា ពួកមហេសីរបស់ព្រះករុណា និងពួកស្រីស្នំរបស់ព្រះករុណា បានផឹកស្រាពីភាជនៈទាំងនោះ ហើយសរសើរតម្កើងបណ្ដាព្រះដែលធ្វើពីប្រាក់ មាស លង្ហិន ដែក ឈើ និងថ្ម ដែលព្រះទាំងនោះមើលមិនឃើញ ស្ដាប់មិនឮ ក៏មិនដឹងអ្វីសោះ រីឯព្រះដែលដង្ហើមជីវិតរបស់ព្រះករុណានៅក្នុងព្រះហស្តរបស់ព្រះអង្គ ហើយអស់ទាំងផ្លូវរបស់ព្រះករុណាជារបស់ព្រះអង្គ ព្រះករុណាមិនបានថ្វាយសិរីរុងរឿងឡើយ។
ទ្រង់នឹងពោលពាក្យទាស់នឹងព្រះដ៏ខ្ពស់បំផុត ហើយធ្វើទុក្ខពួកវិសុទ្ធជនរបស់ព្រះដ៏ខ្ពស់បំផុត ព្រមទាំងប៉ុនប៉ងផ្លាស់ប្ដូរពេលកំណត់ និងក្រឹត្យវិន័យផង។ ពួកវិសុទ្ធជននឹងត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ទ្រង់ ក្នុងរយៈពេលមួយគ្រា ពីរគ្រា និងកន្លះគ្រា។
រីឯពលបរិវារត្រូវបានប្រគល់ទៅជាមួយនឹងតង្វាយប្រចាំថ្ងៃ ដោយព្រោះការបំពាន។ វាផ្ដួលរំលំសេចក្ដីពិតដល់ដី វាបានប្រព្រឹត្ត ហើយជោគជ័យផង។
អំណាចរបស់ទ្រង់នឹងបានជាខ្លាំង ប៉ុន្តែមិនមែនដោយអំណាចរបស់អង្គទ្រង់ទេ។ ទ្រង់នឹងបំផ្លាញបែបគួរឲ្យស្ញែង ទ្រង់នឹងប្រព្រឹត្ត ហើយជោគជ័យផង ទ្រង់នឹងបំផ្លាញពួកមនុស្សខ្លាំងពូកែ និងប្រជាជនដ៏វិសុទ្ធ។
ដោយការប៉ិនប្រសប់របស់ទ្រង់ ទ្រង់នឹងធ្វើឲ្យការបោកបញ្ឆោតចម្រើនឡើងដោយព្រះហស្តរបស់ទ្រង់ ក៏លើកខ្លួនឡើងក្នុងព្រះទ័យរបស់ទ្រង់; ទ្រង់នឹងបំផ្លាញមនុស្សជាច្រើនក្នុងសេចក្ដីសុខសាន្តរបស់ពួកគេ រហូតដល់ក្រោកឡើងប្រឆាំងនឹងព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ប៉ុន្តែទ្រង់នឹងត្រូវបានកម្ទេច គឺមិនមែនដោយដៃមនុស្សឡើយ។
ដូច្នេះ ចូរដឹង ហើយយល់ថា ចាប់ពីចេញបង្គាប់ឲ្យសង់យេរូសាឡិមឡើងវិញ រហូតដល់អ្នកដឹកនាំដែលត្រូវបានចាក់ប្រេងអភិសេក គឺមាន ‘ប្រាំពីរគ្រា’ គុណនឹងប្រាំពីរ និង ‘ប្រាំពីរគ្រា’ គុណនឹងហុកសិបពីរ។ ពេលនោះ កន្លែងសាធារណៈ និងគូទឹកនឹងត្រូវបានសង់ឡើងវិញ ទោះបីជានៅក្នុងគ្រានៃទុក្ខវេទនាក៏ដោយ។
គេនឹងដួលដោយមុខដាវ ហើយត្រូវនាំទៅជាឈ្លើយសឹកក្នុងប្រជាជាតិទាំងអស់ រីឯយេរូសាឡិមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី រហូតដល់ពេលវេលារបស់សាសន៍ដទៃបានគ្រប់កំណត់។
វានឹងប្រឆាំង ហើយលើកតម្កើងខ្លួនឲ្យខ្ពស់ជាងអ្វីៗទាំងអស់ដែលគេហៅថាព្រះ ឬអ្វីៗដែលគេថ្វាយបង្គំ រហូតដល់វាអង្គុយនៅក្នុងព្រះវិហាររបស់ព្រះ ទាំងប្រកាសថាខ្លួនឯងជាព្រះ។
ការបំពេញមុខងារជាស្ថាបនិកនៃសេចក្ដីសង្គ្រោះ ដោយនាំកូនជាច្រើនមករកសិរីរុងរឿងតាមរយៈទុក្ខលំបាក ជាការសមគួរសម្រាប់ព្រះអង្គដែលរបស់សព្វសារពើមាននៅសម្រាប់ព្រះអង្គ និងដោយសារតែព្រះអង្គ។
ស្ដេចទាំងនោះនឹងច្បាំងនឹងកូនចៀម ប៉ុន្តែកូនចៀមនឹងមានជ័យជម្នះលើពួកគេ ដ្បិតកូនចៀមជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ជាស្ដេចលើអស់ទាំងស្ដេច។ អ្នកដែលនៅជាមួយព្រះអង្គ ជាអ្នកដែលត្រូវបានត្រាស់ហៅ ជាអ្នកដែលត្រូវបានជ្រើសរើស និងជាមនុស្សស្មោះត្រង់”។