Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 8:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 អើ វា​ដំកើង​ខ្លួន​ឡើង រហូត​ដល់​អ្នក​ជា​កំពូល​បណ្តាច់​នៃ​ពួក​ពល​បរិវារ​ផង ក៏​លើក​ចោល​ការ​ថ្វាយ​ដង្វាយ​ដុត​ដែល​ត្រូវ​ថ្វាយ​ជានិច្ច​ពី​ទ្រង់​ចេញ ព្រម​ទាំង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​ទ្រង់​អាប់‌ឱន​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 វា​បាន​លើក​ខ្លួន​ឡើង​រហូតដល់​ព្រះអម្ចាស់​នៃ​ពលបរិវារ ហើយ​ដក​តង្វាយប្រចាំថ្ងៃ​ចេញ​ពី​ព្រះអង្គ ព្រមទាំង​រំលំ​កន្លែង​នៃ​ទីវិសុទ្ធ​របស់ព្រះអង្គ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 វា​តម្កើង​ខ្លួន​ឡើង រហូត​ដល់​ស្មើ​នឹង​ព្រះ‌អម្ចាស់​នៃ​ពួក​ពល​បរិវារ ក៏​ដក​មិនឲ្យ​ថ្វាយ​តង្វាយ​ដុត​‌ប្រចាំ​ថ្ងៃ​ដល់​ព្រះ‌អង្គ ព្រម​ទាំង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ​អាប់‌ឱន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ស្នែង​នោះ​លូត​ឡើង​រហូត​ដល់​ព្រះ‌ម្ចាស់‌សួគ៌ វា​ហាម​គេ​មិន​ឲ្យ​ថ្វាយ​យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ​ចំពោះ​ព្រះអង្គ ព្រម​ទាំង​បន្ថោក​ទីសក្ការៈ​ថែម​ទៀត​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ស្នែង​នោះ​លូត​ឡើង​រហូត​ដល់​ម្ចាស់‌សូរ៉កា វា​ហាម​គេ​មិន​ឲ្យ​ធ្វើ​គូរបាន​ប្រចាំ​ថ្ងៃ​ជូន​ទ្រង់ ព្រម​ទាំង​បន្ថោក​ទី‌សក្ការៈ​ថែម​ទៀត​ផង។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 8:11
28 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ឯង​បាន​ប្រកួត ហើយ​ប្រមាថ​ដល់​អ្នក​ណា តើ​ទាស់​នឹង​អ្នក​ណា ដែល​ឯង​បាន​ដំឡើង​សំឡេង ហើយ​ងើប​ភ្នែក​ឡើង​ជា​ខ្ពស់​ដូច្នេះ គឺ​ទាស់​នឹង​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ទេ​តើ


ដោយ​ព្រោះ​ឯង​ខឹង​នឹង​អញ​ដូច្នេះ ហើយ​ដោយ​ព្រោះ​សេចក្ដី​ព្រហើន​របស់​ឯង បាន​ឮ​មក​ដល់​ត្រចៀក​អញ នោះ​អញ​នឹង​ដាក់​កន្លុះ​របស់​អញ នៅ​ច្រមុះ​ឯង នឹង​ដែក​បង្ខាំ​របស់​អញ​នៅ​មាត់​ឯង ហើយ​អញ​នឹង​ញាក់​ឯង​ឲ្យ​វិល​ត្រឡប់​ទៅ​តាម​ផ្លូវ​ដដែល​ដែល​ឯង​បាន​មក​នោះ​វិញ។


ចូរ​បង្អក​ឲ្យ​គេ​ស្រវឹង​ចុះ ដ្បិត​គេ​បាន​ដំកើង​ខ្លួន​ទាស់​នឹង​ព្រះ‌យេហូវ៉ា ម៉ូអាប់​នឹង​ត្រូវ​ននៀល​ក្នុង​កំអួត​របស់​ខ្លួន ហើយ​នឹង​ត្រូវ​គេ​មើល‌ងាយ​ផង


ម៉ូអាប់​នឹង​ត្រូវ​បំផ្លាញ​ចេញ​ពី​ដំណែង​ជា​សាសន៍​ទៅ ពី​ព្រោះ​គេ​បាន​ដំកើង​ខ្លួន​ទាស់​នឹង​ព្រះ‌យេហូវ៉ា


ហើយ​រាល់​តែ​ព្រឹក ត្រូវ​រៀប​ដង្វាយ​ម្សៅ​ជា​មួយ​ផង គឺ​ជា​ម្សៅ​១​ភាគ​ក្នុង​៦​ក្នុង​១​ថាំង នឹង​ប្រេង​១​ភាគ​ក្នុង​៣​ក្នុង​១​ហីន ដើម្បី​លាយ​នឹង​ម្សៅ​យ៉ាង​ម៉ដ្ត​នោះ ជា​ដង្វាយ​ម្សៅ​ដែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជានិច្ច តាម​ច្បាប់​ដ៏​នៅ​ជា​ដរាប​ត​ទៅ


ឯ​ពល​ទ័ព​ដ៏​មាន​ជ័យ​នឹង​ត្រូវ​ចុះ​ចាញ់​នៅ​ចំពោះ​អ្នក​នោះ ហើយ​នឹង​ត្រូវ​បាក់​បែក​អស់​ទៅ អើ ទោះ​ទាំង​សំដេច​សង្ឃ​នៃ​សេចក្ដី​សញ្ញា​ផង


គ្រា​នោះ ពល​ទ័ព​នឹង​ត្រូវ​ខាង​វា ហើយ​គេ​នឹង​បង្អាប់​ទី​បរិសុទ្ធ គឺ​ជា​ទី​មាំ‌មួន ព្រម​ទាំង​បញ្ឈប់​បំបាត់​ការ​ថ្វាយ​ដង្វាយ​ជានិច្ច​ចេញ ហើយ​តាំង​សេចក្ដី​គួរ​ស្អប់​ខ្ពើម​ដែល​នាំ​ឲ្យ​បង្ខូច​បំផ្លាញ​ឡើង


រីឯ​ពេល ចាប់​តាំង​ពី​ការ​ថ្វាយ​ដង្វាយ​ជានិច្ច ត្រូវ​បញ្ឈប់​បំបាត់​ទៅ ហើយ​របស់​គួរ​ស្អប់​ខ្ពើម ដែល​នាំ​ឲ្យ​បង្ខូច​បំផ្លាញ​បាន​តាំង​ឡើង នោះ​ត្រូវ​មាន​១២៩០​ថ្ងៃ


គឺ​ទ្រង់​បាន​លើក​អង្គ​ទ្រង់​ឡើង ទាស់​នឹង​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌​វិញ ហើយ​គេ​បាន​នាំ​យក​ពែង​របស់​ព្រះ‌វិហារ​នៃ​ព្រះ​មក​ចំពោះ​ទ្រង់ ឯ​ទ្រង់ នឹង​អស់​ពួក​សេនាបតី​របស់​ទ្រង់ ព្រម​ទាំង​ភរិយា នឹង​ពួក​ស្រី​អ្នក‌ម្នាង​ទាំង​អស់​គ្នា បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​ពែង​ទាំង​នោះ ក៏​បាន​សរសើរ​ដល់​អស់​ទាំង​ព្រះ ដែល​ធ្វើ​ពី​ប្រាក់ មាស លង្ហិន ដែក ឈើ នឹង​ថ្ម ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ក៏​មិន​ដឹង​អ្វី​សោះ តែ​ចំណែក​ព្រះ​ដែល​ក្តាប់​ដង្ហើម​ជីវិត​ព្រះ‌ករុណា​នៅ​ក្នុង​ព្រះ‌ហស្ត ហើយ​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌ករុណា​ជា​របស់​ផង​ព្រះ​នោះ​ដែរ នោះ​ព្រះ‌ករុណា​មិន​បាន​លើក​ដំកើង​ព្រះ‌អង្គ​នោះ​សោះ


ស្តេច​នោះ​នឹង​ពោល​ពាក្យ​ទាស់​នឹង​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​នឹង​ធ្វើ​ទុក្ខ​បៀត‌បៀន​ដល់​ពួក​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​ដែរ ព្រម​ទាំង​គិត​បំផ្លាស់​ពេល​កំណត់ នឹង​ច្បាប់​ផង ហើយ​គេ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​នោះ នៅ​១​ខួប​២​ខួប ហើយ​កន្លះ​ខួប


ឯ​ពួក​ពល​បរិវារ ក៏​ត្រូវ​ប្រគល់​ទៅ​ព្រម​គ្នា​នឹង​ការ​ថ្វាយ​ដង្វាយ​ដុត​ជានិច្ច ដោយ​ព្រោះ​អំពើ​រំលង វា​បាន​បោះ​ចោល​សេចក្ដី​ពិត​ចុះ​ដល់​ដី ក៏​ធ្វើ​តាម​តែ​អំពើ​ចិត្ត ហើយ​បាន​ចំរើន​ផង


ស្តេច​នោះ​នឹង​មាន​អំណាច​យ៉ាង​ខ្លាំង​ក្រៃ‌លែង តែ​មិន​មែន​ដោយ​អំណាច​របស់​ខ្លួន​ទេ វា​នឹង​បំផ្លាញ​យ៉ាង​អស្ចារ្យ ក៏​នឹង​ធ្វើ​កើត​ការ​ទាំង​អស់​ដែល​គិត​ធ្វើ វា​នឹង​បំផ្លាញ​ទាំង​ពួក​ខ្លាំង​ពូកែ នឹង​ពួក​បរិសុទ្ធ​បង់


ហើយ​ដោយ​គំនិត​វាង‌វៃ​របស់​វា នោះ​វា​នឹង​ធ្វើ​ឲ្យ​កល‌ឧបាយ​បាន​ប្រយោជន៍​នៅ​ដៃ​ខ្លួន រួច​នឹង​មាន​ចិត្ត​លើក​ដំកើង​ខ្លួន ព្រម​ទាំង​បំផ្លាញ​មនុស្ស​យ៉ាង​ច្រើន ដែល​នៅ​ដោយ​សុខ​ស្រួល សូម្បី​តែ​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ គង់​តែ​វា​នឹង​ហ៊ាន​ឈរ​ទទឹង​ទាស់​ដែរ តែ​វា​នឹង​ត្រូវ​បាក់​បែក​ទៅ ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ​ឡើយ


ដូច្នេះ ត្រូវ​ឲ្យ​ដឹង ហើយ​យល់​ថា ចាប់​តាំង​ពី​ចេញ​បង្គាប់​ឲ្យ​តាំង​ក្រុង​យេរូ‌សាឡិម ហើយ​សង់​ឡើង​វិញ ដរាប​ដល់​គ្រា​អ្នក​ដែល​ចាក់​ប្រេង​តាំង​នោះ គឺ​ជា​អ្នក​ដែល​ជា​កំពូល​បណ្តាច់ នោះ​ត្រូវ​ជា​ចំនួន​៧​អាទិត្យ នឹង​៦២​អាទិត្យ រួច​នៅ​គ្រា​ជ្រួល‌ច្រាល់ នោះ​ទី​ក្រុង​នឹង​បាន​សង់​ឡើង​វិញ មាន​ទាំង​ផ្លូវ​ធ្លា នឹង​កំផែង​ផង


ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ទៀត​ថា នេះ​ជា​ដង្វាយ​ដុត​ដែល​ឯង​រាល់​គ្នា​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​រាល់​តែ​ថ្ងៃ​ត្រូវ​ថ្វាយ​ចៀម​ឈ្មោល​២​ឥត​ខ្ចោះ អាយុ​១​ខួប ទុក​ជា​ដង្វាយ​ដុត​ជានិច្ច


គេ​នឹង​ដួល​នៅ​ក្រោម​មុខ​ដាវ ហើយ​នឹង​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ដល់​អស់​ទាំង​នគរ ក្រុង​យេរូ‌សាឡិម​នឹង​ត្រូវ​សាសន៍​ដទៃ​ជាន់​ឈ្លី ដរាប​ដល់​គ្រា​របស់​សាសន៍​ដទៃ​បាន​សំរេច។


ដែល​ទាស់​ទទឹង ហើយ​លើក​ខ្លួន​ឡើង ខ្ពស់​លើស​ជាង​អស់​ទាំង​អ្វី ដែល​ហៅ​ថា​ព្រះ ឬ​របស់​អ្វី​ដែល​គេ​គោរព​ប្រតិ‌បត្តិ​ផង ដល់​ម៉្លេះ​បាន​ជា​វា​នឹង​អង្គុយ​នៅ ដូច​ជា​ព្រះ​ក្នុង​វិហារ​នៃ​ព្រះ ទាំង​សំដែង​ខ្លួន​ថា​ជា​ព្រះ​ផង


ដ្បិត​ឯ​ព្រះ ដែល​គ្រប់​របស់​ទាំង​អស់​សំរាប់​ទ្រង់ ហើយ​ដោយ‌សារ​ទ្រង់ កាល​ទ្រង់​ចង់​នាំ​កូន​ជា​ច្រើន​មក​ក្នុង​សិរី‌ល្អ នោះ​គួរ​គប្បី​ឲ្យ​ទ្រង់​បាន​ធ្វើ​ឲ្យ​មេ​នៃ​សេចក្ដី​សង្គ្រោះ​គេ បាន​គ្រប់​លក្ខណ៍ ដោយ​រង​ទុក្ខ​លំបាក


គេ​នឹង​ច្បាំង​ទាស់​នឹង​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​គេ ពី​ព្រោះ​ទ្រង់​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ហើយ​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ឯ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ នោះ​ជា​អ្នក​ដែល​ទ្រង់​បាន​ហៅ បាន​រើស ហើយ​ជា​អ្នក​ស្មោះ‌ត្រង់​ទាំង​អស់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម