ព្រះអង្គបានប្រោសលោះប្រជារាស្ត្ររបស់ព្រះអង្គដោយព្រះពាហុ គឺកូនចៅរបស់យ៉ាកុប និងយ៉ូសែប។ សេឡា
ដានីយ៉ែល 6:28 - ព្រះគម្ពីរខ្មែរសាកល គឺយ៉ាងនេះឯងដែលដានីយ៉ែលនេះបានចម្រើនឡើងនៅក្នុងរជ្ជកាលរបស់ដារីយុស និងក្នុងរជ្ជកាលរបស់ស៊ីរូសជនជាតិពើស៊ី៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ដានីយ៉ែលនេះក៏ចម្រុងចម្រើនឡើង ក្នុងរជ្ជកាលព្រះបាទដារីយុស និងក្នុងរជ្ជកាលព្រះបាទស៊ីរូស ជាសាសន៍ពើស៊ី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដានីយ៉ែលបានចម្រុងចម្រើនរុងរឿងឡើង ក្នុងរជ្ជកាលព្រះចៅដារីយូស និងក្នុងរជ្ជកាលព្រះចៅស៊ីរូស ជាជនជាតិពែរ្ស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះ ដានីយ៉ែលនេះ ក៏ចំរើនឡើងនៅក្នុងរាជ្យរបស់ដារីយុស ហើយក្នុងរាជ្យរបស់ស៊ីរូស ជាសាសន៍ពើស៊ីដែរ។ អាល់គីតាប ដានីយ៉ែលបានចំរុងចំរើនរុងរឿងឡើង ក្នុងរជ្ជកាលស្តេចដារីយូស និងក្នុងរជ្ជកាលស្តេចស៊ីរូស ជាជនជាតិពែរ្ស។ |
ព្រះអង្គបានប្រោសលោះប្រជារាស្ត្ររបស់ព្រះអង្គដោយព្រះពាហុ គឺកូនចៅរបស់យ៉ាកុប និងយ៉ូសែប។ សេឡា
យើងជាអ្នកដែលនិយាយអំពីស៊ីរូសថា: ‘គាត់ជាអ្នកគង្វាលរបស់យើង! គាត់នឹងបំពេញឲ្យសម្រេចតាមអស់ទាំងសេចក្ដីប្រាថ្នារបស់យើង’ ហើយនិយាយអំពីយេរូសាឡិមថា: ‘ចូរឲ្យនាងត្រូវបានសង់ឡើងវិញ’ ក៏និយាយអំពីព្រះវិហារថា: ‘ចូរឲ្យនាងត្រូវបានចាក់គ្រឹះ’”៕
នៅឆ្នាំទីបីនៃរជ្ជកាលរបស់ស៊ីរូសស្ដេចនៃពើស៊ី មានសេចក្ដីមួយត្រូវបានបើកសម្ដែងដល់ដានីយ៉ែល ដែលឈ្មោះរបស់គាត់ត្រូវបានហៅថា បេលថិស្សាសារ។ សេចក្ដីនោះគឺពិត ហើយទាក់ទងនឹងសង្គ្រាមធំមួយ គាត់បានយល់ច្បាស់នូវសេចក្ដីនោះ ហើយមានការយល់ជាក់អំពីការបើកបង្ហាញនោះ។
ដោយហេតុនេះ យើងចេញសេចក្ដីបង្គាប់ថា អស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសា ដែលនិយាយពាក្យប្រមាថទាស់នឹងព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌនេកោ នឹងត្រូវបានកាប់ជាដុំៗ ហើយផ្ទះរបស់ពួកគេនឹងត្រូវបានធ្វើឲ្យទៅជាគំនរលាមក ដ្បិតគ្មានព្រះដទៃណាដែលអាចសង្គ្រោះដូច្នេះបានឡើយ”។
‘ពេរេស’ គឺអាណាចក្ររបស់ព្រះករុណាត្រូវបានបែងចែក និងត្រូវបានប្រគល់ទៅជនជាតិមេឌី និងជនជាតិពើស៊ី”។