មនុស្សសុចរិតត្រូវបានរំដោះឲ្យរួចពីទុក្ខវេទនា ហើយមនុស្សអាក្រក់ចូលទៅក្នុងទុក្ខវេទនាជំនួសគាត់វិញ។
ដានីយ៉ែល 3:22 - ព្រះគម្ពីរខ្មែរសាកល ដោយព្រោះបញ្ជារបស់ស្ដេចប្រថំណាស់ ហើយឡក្ដៅខ្លាំងក្រៃលែង ដូច្នេះអណ្ដាតភ្លើងបានសម្លាប់មនុស្សទាំងនោះដែលលើកសាដ្រាក់ មែសាក់ និងអ័បេឌនេកោឡើងនោះទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រោះរាជបញ្ជារបស់ស្តេចតឹងរឹង ហើយគុកភ្លើងក៏ក្តៅយ៉ាងក្រៃលែង នោះអណ្ដាតភ្លើងក៏សម្លាប់អស់អ្នកដែលបានចាប់បោះសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោនោះទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយសាររាជបញ្ជាដ៏តឹងតែង គេបានដុតភ្លើងយ៉ាងក្ដៅបំផុត រហូតដល់ធ្វើឲ្យទាហានដែលចាប់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ បោះទៅក្នុងភ្លើងនោះត្រូវស្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះ ដោយព្រោះបង្គាប់ស្តេចក៏តឹងរឹងណាស់ ហើយគុកភ្លើងបានក្តៅយ៉ាងក្រៃលែង បានជាអណ្តាតភ្លើងឆេះសំឡាប់ពួកអ្នកដែលបានលើកបោះសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោទៅនោះ អាល់គីតាប ដោយសាររាជបញ្ជាដ៏តឹងតែង គេបានដុតភ្លើងយ៉ាងក្ដៅបំផុត រហូតដល់ធ្វើឲ្យទាហានដែលចាប់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ បោះទៅក្នុងភ្លើងនោះត្រូវស្លាប់។ |
មនុស្សសុចរិតត្រូវបានរំដោះឲ្យរួចពីទុក្ខវេទនា ហើយមនុស្សអាក្រក់ចូលទៅក្នុងទុក្ខវេទនាជំនួសគាត់វិញ។
មនុស្សអាក្រក់ជាថ្លៃលោះសម្រាប់មនុស្សសុចរិត ហើយមនុស្សក្បត់ជាថ្លៃលោះសម្រាប់មនុស្សទៀងត្រង់។
មេមហាតលិកក៏ដាក់ឈ្មោះឲ្យពួកគេ គឺដានីយ៉ែល លោកដាក់ឈ្មោះថាបេលថិស្សាសារ; ហាណានា លោកដាក់ឈ្មោះថាសាដ្រាក់; មីសាអែល លោកដាក់ឈ្មោះថាមែសាក់; អ័សារា លោកដាក់ឈ្មោះថាអ័បេឌនេកោ។
គាត់និយាយនឹងអើយ៉ុកមេបញ្ជាការរបស់ស្ដេចថា៖ “ហេតុអ្វីបានជាបទបញ្ជារបស់ស្ដេចប្រថំដូច្នេះ?”។ អើយ៉ុកក៏ប្រាប់ដំណើររឿងនោះឲ្យដានីយ៉ែលដឹង។
បន្ទាប់មក ស្ដេចទ្រង់បញ្ជាឲ្យនាំមនុស្សទាំងនោះដែលចោទប្រកាន់ដានីយ៉ែលមក ហើយបោះពួកគេ កូនៗរបស់ពួកគេ និងប្រពន្ធរបស់ពួកគេទៅក្នុងរូងតោវិញ។ តោទាំងនោះបង្ក្រាបពួកគេ ហើយបំបាក់អស់ទាំងឆ្អឹងពួកគេឲ្យខ្ទេចខ្ទី មុនពួកគេមិនទាន់ដល់បាតរូងផង។
យូដាសបោះកាក់ប្រាក់ទាំងនោះទៅក្នុងព្រះវិហារ ហើយចាកចេញទៅ រួចគាត់ក៏ទៅចងកសម្លាប់ខ្លួន។
រីឯហេរ៉ូឌខំរកពេត្រុស ប៉ុន្តែរកមិនឃើញ ទ្រង់ក៏សួរចម្លើយពួកអ្នកយាម ហើយបញ្ជាឲ្យយកពួកគេទៅប្រហារជីវិត។ បន្ទាប់មក ហេរ៉ូឌយាងចុះពីយូឌាទៅសេសារា ហើយស្នាក់នៅទីនោះ។