Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 3:21 - ព្រះគម្ពីរខ្មែរសាកល

21 ដូច្នេះ គេ​ក៏​ចង​អ្នក​ទាំងនោះ​ទាំង​អាវវែង ខោ និង​ឈ្នួត ព្រមទាំង​សម្លៀកបំពាក់​ឯទៀត​របស់ពួកគេ​ផង ហើយ​បោះ​ទៅ​កណ្ដាល​ឡ​ភ្លើង​ដែល​កំពុង​ឆេះ​នោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ពេល​នោះ គេ​ក៏​ចង​អ្នក​ទាំង​បី ភ្ជាប់​ទាំង​ខោ​ទាំង​អាវ និង​ឈ្នួត ព្រម​ទាំង​សម្លៀក‌បំពាក់​ឯ​ទៀត​ៗ រួច​បោះ​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 គេ​ចង​លោក​ទាំង​បី ដោយ​ទុក​សម្លៀក‌បំពាក់ ទាំង​ក្នុង​ទាំង​ក្រៅ​ជាប់​នឹង​ខ្លួន និង​ឈ្នួត​ផង រួច​បោះ​ទៅ​ក្នុង​ឡ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដូច្នេះ គេ​ក៏​ចង​អ្នក​ទាំង​នោះ​ភ្ជាប់​ទាំង​ខោ​ទាំង​អាវ នឹង​ឈ្នួត ព្រម​ទាំង​សំលៀក‌បំពាក់​ឯ​ទៀត​ផង បោះ​ចុះ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 គេ​ចង​អ្នក​ទាំង​បី ដោយ​ទុក​សម្លៀក‌បំពាក់ ទាំង​ក្នុង​ទាំង​ក្រៅ​ជាប់​នឹង​ខ្លួន និង​ឆ្នួត​ផង រួច​បោះ​ទៅ​ក្នុង​ឡ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 3:21
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ទ្រង់​បញ្ជា​មនុស្ស​ខ្លាំងពូកែ​ក្នុង​កងទ័ព​ទ្រង់​ឲ្យ​ចង​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ បោះ​ទៅក្នុង​ឡ​ភ្លើង​ដែល​កំពុង​ឆេះ​នោះ​។


នោះ​ពួក​ចៅហ្វាយខេត្ត ពួក​អភិបាល ពួក​ទេសាភិបាល និង​ពួក​ទីប្រឹក្សា​របស់​ស្ដេច​ផ្ដុំគ្នា​មើល​អ្នក​ទាំងនោះ ក៏​ឃើញថា​ភ្លើង​គ្មានអំណាច​លើ​រូបកាយ​របស់ពួកគេ​សោះ​។ សក់​ក្បាល​ពួកគេ​មិន​បាន​រួញ ហើយ​អាវវែង​របស់ពួកគេ​មិន​បាន​ប្រែប្រួល ក៏​គ្មាន​ក្លិន​ឈ្ងៀម​នៅ​លើ​ពួកគេ​ផង​។


ម្ចាស់​របស់​យ៉ូសែប​ក៏​យក​គាត់​ទៅ​ដាក់​គុក នៅ​កន្លែង​ដែល​គេ​ឃុំឃាំង​ពួក​អ្នកទោស​របស់​ស្ដេច ដូច្នេះ​យ៉ូសែប​ក៏​ជាប់​នៅក្នុង​គុក​នោះ​។


អ្នកណា​មិន​ក្រាប​ថ្វាយបង្គំ​ទេ អ្នកនោះ​នឹង​ត្រូវ​បោះ​ទៅ​កណ្ដាល​ឡ​ភ្លើង​ដែល​កំពុង​ឆេះ​នោះ​ភ្លាម​!”។


ហើយ​បោះ​ពួកគេ​ទៅ​ក្នុង​ឡ​ភ្លើង​។ នៅ​ទីនោះ​នឹង​មាន​ការទួញសោក និង​ការសង្កៀត​ធ្មេញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម