រីឯយុវជនទាំងបួននាក់នេះ ព្រះបានប្រទានចំណេះដឹងដល់ពួកគេ ហើយឲ្យឈ្លាសវៃក្នុងគ្រប់ទាំងអក្សរសាស្ត្រ និងប្រាជ្ញា ព្រមទាំងឲ្យដានីយ៉ែលបានយល់ច្បាស់នូវអស់ទាំងនិមិត្ត និងយល់សប្តិ។
ដានីយ៉ែល 2:21 - ព្រះគម្ពីរខ្មែរសាកល គឺព្រះអង្គហើយ ដែលផ្លាស់ប្ដូរពេលវេលា និងរដូវកាល; ព្រះអង្គទ្រង់ដកស្ដេចចេញ ហើយក៏តាំងស្ដេចឡើង; ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ ក៏ប្រទានចំណេះដឹងដល់អ្នកចេះដឹងផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គផ្លាស់ប្ដូរពេលវេលា និងរដូវកាល ព្រះអង្គដកស្តេចចេញ ហើយក៏តាំងស្តេចឡើង ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងចំណេះដល់អស់អ្នកដែលមានយោបល់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រកបដោយព្រះប្រាជ្ញាញាណ និងព្រះចេស្ដា ព្រះអង្គធ្វើឲ្យពេលវេលា និងរដូវកាលផ្លាស់ប្ដូរជាបន្តបន្ទាប់គ្នា ព្រះអង្គទម្លាក់ស្ដេចនានាពីរាជបល្ល័ង្ក ព្រះអង្គលើកស្ដេចនានាឲ្យឡើងគ្រងរាជ្យ ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងប្រទានចំណេះដល់អ្នកដែលចេះពិចារណា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺទ្រង់ដែលបំផ្លាស់បំប្រែពេលកំណត់ នឹងរដូវកាល ទ្រង់ដកស្តេចចេញ ហើយក៏តាំងស្តេចឡើង ទ្រង់ប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ នឹងចំណេះដល់អស់អ្នកដែលមានយោបល់ អាល់គីតាប ទ្រង់ប្រកបដោយប្រាជ្ញាញាណ និងអំណាច ទ្រង់ធ្វើឲ្យពេលវេលា និងរដូវកាល ផ្លាស់ប្ដូរជាបន្តបន្ទាប់គ្នា ទ្រង់ទម្លាក់ស្ដេចនានាពីរាជបល្ល័ង្ក ទ្រង់លើកស្ដេចនានាឲ្យឡើងគ្រងរាជ្យ ទ្រង់ប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងប្រទានចំណេះដល់អ្នកដែលចេះពិចារណា |
រីឯយុវជនទាំងបួននាក់នេះ ព្រះបានប្រទានចំណេះដឹងដល់ពួកគេ ហើយឲ្យឈ្លាសវៃក្នុងគ្រប់ទាំងអក្សរសាស្ត្រ និងប្រាជ្ញា ព្រមទាំងឲ្យដានីយ៉ែលបានយល់ច្បាស់នូវអស់ទាំងនិមិត្ត និងយល់សប្តិ។
នៅឆ្នាំទីបីនៃរជ្ជកាលរបស់ស៊ីរូសស្ដេចនៃពើស៊ី មានសេចក្ដីមួយត្រូវបានបើកសម្ដែងដល់ដានីយ៉ែល ដែលឈ្មោះរបស់គាត់ត្រូវបានហៅថា បេលថិស្សាសារ។ សេចក្ដីនោះគឺពិត ហើយទាក់ទងនឹងសង្គ្រាមធំមួយ គាត់បានយល់ច្បាស់នូវសេចក្ដីនោះ ហើយមានការយល់ជាក់អំពីការបើកបង្ហាញនោះ។
លុះច្រើនឆ្នាំក្រោយមក ស្ដេចទាំងនោះនឹងចងសម្ពន្ធមិត្តជាមួយគ្នា ហើយបុត្រីរបស់ស្ដេចនៃទិសខាងត្បូងនឹងទៅឯស្ដេចនៃទិសខាងជើង ដើម្បីអនុវត្តតាមកិច្ចព្រមព្រៀង។ ប៉ុន្តែនាងរក្សាទុកអំណាចក្នុងកណ្ដាប់ដៃរបស់នាងមិនបានទេ ហើយស្ដេចនៃទិសខាងត្បូង និងអំណាចរបស់ទ្រង់ក៏នៅឈរមិនបានដែរ គឺនាង និងពួកអ្នកដែលនាំនាងមក ព្រមទាំងអ្នកដែលផ្ដល់កំណើតដល់នាង និងអ្នកដែលទ្រទ្រង់នាងក្នុងគ្រានោះ នឹងត្រូវបានប្រគល់ទៅ។
ដានីយ៉ែលទូលថា៖ “សូមឲ្យមានព្រះពរដល់ព្រះនាមរបស់ព្រះ ចាប់ពីអស់កល្បរហូតដល់អស់កល្ប ដ្បិតប្រាជ្ញា និងព្រះចេស្ដាជារបស់ព្រះអង្គ។
ព្រះនៃដូនតារបស់ទូលបង្គំអើយ ទូលបង្គំសូមអរព្រះគុណ ហើយសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានប្រទានប្រាជ្ញា និងអំណាចដល់ទូលបង្គំ ហើយឥឡូវនេះ ព្រះអង្គបានឲ្យទូលបង្គំដឹងអ្វីដែលយើងខ្ញុំបានសុំពីព្រះអង្គ ពីព្រោះព្រះអង្គបានឲ្យយើងខ្ញុំដឹងដំណើររឿងរបស់ស្ដេច”។
ប្រសិនបើអ្នករាល់គ្នាមិនឲ្យយើងដឹងយល់សប្តិនោះទេ នោះមានបទបញ្ជាតែមួយសម្រាប់អ្នករាល់គ្នា។ ដ្បិតអ្នករាល់គ្នាបានឃុបឃិតគ្នាដើម្បីនិយាយពាក្យភូតភរ និងផ្ដេសផ្ដាសនៅចំពោះយើង រហូតដល់ស្ថានភាពបានផ្លាស់ប្ដូរ ដូច្នេះចូរប្រាប់យល់សប្តិនោះដល់យើងចុះ នោះយើងនឹងដឹងថា អ្នករាល់គ្នាអាចបង្ហាញការកាត់ស្រាយដល់យើងបាន”។
ក៏ស្រែកឡើងយ៉ាងខ្លាំង ហើយនិយាយដូច្នេះថា: ‘ចូរកាប់រំលំដើមឈើនេះ ហើយកាត់មែករបស់វាចោល! ចូរអង្រួនជម្រុះស្លឹករបស់វា ហើយកម្ចាត់កម្ចាយផ្លែរបស់វា! ចូរឲ្យសត្វព្រៃរត់ចេញពីក្រោមវា ចូរឲ្យបក្សាបក្សីរត់ចេញពីមែកវា!
សេចក្ដីប្រកាសនេះជាការសម្រេចរបស់ពួកអ្នកសង្កេតការណ៍ សាលក្រមនេះជាពាក្យរបស់ពួកអ្នកវិសុទ្ធ ដើម្បីឲ្យមនុស្សរស់បានដឹងថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើអាណាចក្ររបស់មនុស្ស ក៏ប្រទានអាណាចក្រនោះដល់អ្នកណាដែលព្រះអង្គសព្វព្រះហឫទ័យ ព្រមទាំងតាំងមនុស្សតូចទាបលើវាផង’។
ព្រះរាជាអើយ គឺព្រះករុណាហើយ ដែលបានធំឡើង ហើយបានជាមាំ! ដ្បិតអានុភាពរបស់ព្រះករុណាបានធំឡើងដល់មេឃ ហើយរាជ្យអំណាចរបស់ព្រះករុណាបានដល់ចុងបំផុតនៃផែនដី។
អ្នកនឹងត្រូវបានបណ្ដេញចេញពីមនុស្ស ហើយលំនៅរបស់អ្នកនឹងនៅជាមួយសត្វព្រៃនៃទីវាល។ គេនឹងឲ្យអ្នកស៊ីស្មៅដូចគោ ហើយរយៈពេលប្រាំពីរគ្រានឹងកន្លងផុតពីអ្នក រហូតទាល់តែអ្នកបានដឹងថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើអាណាចក្ររបស់មនុស្ស ហើយប្រទានអាណាចក្រនោះដល់អ្នកណាដែលព្រះអង្គសព្វព្រះហឫទ័យ”។
ទ្រង់នឹងពោលពាក្យទាស់នឹងព្រះដ៏ខ្ពស់បំផុត ហើយធ្វើទុក្ខពួកវិសុទ្ធជនរបស់ព្រះដ៏ខ្ពស់បំផុត ព្រមទាំងប៉ុនប៉ងផ្លាស់ប្ដូរពេលកំណត់ និងក្រឹត្យវិន័យផង។ ពួកវិសុទ្ធជននឹងត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ទ្រង់ ក្នុងរយៈពេលមួយគ្រា ពីរគ្រា និងកន្លះគ្រា។
ដ្បិតខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា ដែលគូវិវាទទាំងអស់របស់អ្នករាល់គ្នាមិនអាចតតាំង ឬជំទាស់បានឡើយ។
មនុស្សគ្រប់គ្នាត្រូវតែចុះចូលនឹងរដ្ឋអំណាច ដ្បិតគ្មានអំណាចណាដែលមិនបានមកពីព្រះឡើយ គឺអំណាចទាំងអស់ដែលមាន សុទ្ធតែត្រូវបានកំណត់ឲ្យមានដោយព្រះ។
ដោយសារតែព្រះអង្គ អ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលព្រះអង្គបានទៅជាព្រះប្រាជ្ញាញាណពីព្រះសម្រាប់យើង ព្រមទាំងបានទៅជាសេចក្ដីសុចរិតយុត្តិធម៌ ការញែកជាវិសុទ្ធ និងសេចក្ដីប្រោសលោះ
គ្រប់ទាំងជំនូនដ៏ល្អ និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ សុទ្ធតែមកពីខាងលើ គឺចុះមកពីព្រះបិតានៃពន្លឺ; ចំពោះព្រះអង្គគ្មានការផ្លាស់ប្ដូរ ឬស្រមោលនៃការប្រែប្រួលឡើយ។
ប្រសិនបើអ្នកណាក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា ចូរឲ្យអ្នកនោះទូលសុំពីព្រះដែលតែងតែប្រទានឲ្យមនុស្សទាំងអស់ដោយសទ្ធា និងដោយឥតបន្ទោស នោះនឹងប្រទានឲ្យអ្នកនោះ។
នៅលើព្រះពស្ត្រ និងនៅលើភ្លៅរបស់ព្រះអង្គ មានព្រះនាមសរសេរថា “ស្ដេចលើអស់ទាំងស្ដេច ព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់”។