Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:6 - ព្រះគម្ពីរខ្មែរសាកល

6 លុះ​ច្រើន​ឆ្នាំ​ក្រោយមក ស្ដេចទាំងនោះ​នឹង​ចងសម្ពន្ធមិត្តជាមួយគ្នា ហើយ​បុត្រី​របស់​ស្ដេច​នៃ​ទិសខាងត្បូង​នឹង​ទៅ​ឯ​ស្ដេច​នៃ​ទិសខាងជើង ដើម្បី​អនុវត្តតាម​កិច្ចព្រមព្រៀង​។ ប៉ុន្តែ​នាង​រក្សាទុក​អំណាច​ក្នុង​កណ្ដាប់ដៃ​របស់នាង​មិនបានទេ ហើយ​ស្ដេចនៃទិសខាងត្បូង និង​អំណាច​របស់ទ្រង់​ក៏​នៅឈរ​មិនបាន​ដែរ គឺ​នាង និង​ពួកអ្នកដែល​នាំ​នាង​មក ព្រមទាំង​អ្នកដែល​ផ្ដល់កំណើត​ដល់​នាង និង​អ្នកដែល​ទ្រទ្រង់​នាង​ក្នុង​គ្រា​នោះ នឹង​ត្រូវបាន​ប្រគល់ទៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 លុះ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក គេ​នឹង​ចង​សម្ពន្ធ‌មិត្ត​ជា‌មួយ​គ្នា ហើយ​បុត្រី​របស់​ស្តេច​ខាង​ត្បូង នឹង​ទៅ​ជួប​ស្តេច​ខាង​ជើង ដើម្បី​អនុម័ត​កិច្ច​ព្រម​ព្រៀង។ ប៉ុន្ដែ នាង​រក្សា​អំណាច​មិន​បាន​យូរ​ទេ ហើយ​រាជ‌វង្ស​របស់​ស្ដេច​ខាង​ត្បូង​ក៏​មិន​ស្ថិត​ស្ថេរ​ដែរ។ នាង​នឹង​ត្រូវ​គេ​លើក​ចោល គឺ​ទាំង​នាង ទាំង​ពួក​អ្នក​ដែល​ហែ​ហម​នាង ទាំង​បិតា​ដែល​បង្កើត​នាង និង​អ្នក​ដែល​បាន​គាំ‌ទ្រ​នាង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទៀត គេ​នឹង​ចង​ស្ពាន‌មេត្រី​ជា​មួយ​គ្នា​វិញ គឺ​បុត្រី​របស់​ស្ដេច​អាណា‌ចក្រ​ខាង​ត្បូង នឹង​ទៅ​នៅ​ជា​មួយ​ស្ដេច​របស់​អាណា‌ចក្រ​ខាង​ជើង ដើម្បី​បញ្ជាក់​អំពី​ចំណង​នៃ​ស្ពាន‌មេត្រី​នេះ។ ប៉ុន្តែ នាង​រក្សា​អំណាច​មិន​បាន​យូរ​ទេ ហើយ​ស្ដេច​ខាង​ត្បូង និង​រាជ‌វង្ស​ក៏​មិន​ស្ថិត‌ស្ថេរ​ដែរ គឺ​ទាំង​នាង ទាំង​អស់​អ្នក​ដែល​ហែ‌ហម​នាង ទាំង​បិតា ទាំង​អ្នក​ដែល​ជួយ​គាំ‌ទ្រ​នាង នឹង​ត្រូវ​គេ​ប្រហារ​ជីវិត​នៅ​ពេល​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដល់​ក្រោយ​បួន​ដប់​ឆ្នាំ​ទៅ នោះ​គេ​នឹង​ចង​សម្ពន្ធ‌មិត្រ​នឹង​គ្នា​វិញ ដោយ​ព្រះ‌រាជ​បុត្រី​នៃ​ស្តេច​ខាង​ត្បូង​បាន​ទៅ​ឯ​ស្តេច​ខាង​ជើង ដើម្បី​តាំង​សញ្ញា​នឹង​គ្នា តែ​នាង​នឹង​មិន​មាន​អំណាច​នៅ​ជា​យូរ​ទេ ហើយ​បិតា​នាង​ក៏​មិន​ជាប់​នៅ ឬ​កន្សៃ‌វង្ស​របស់​ទ្រង់​ផង គឺ​នាង​នឹង​ត្រូវ​លើក​ចោល ព្រម​ទាំង​ពួក​អ្នក​ដែល​បាន​នាំ​នាង នឹង​កូន​ដែល​នាង​បង្កើត ហើយ​អ្នក​ដែល​បាន​គាំពារ​នាង​ក្នុង​គ្រា​នោះ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទៀត គេ​នឹង​ចង​ស្ពាន‌មេត្រី​ជា​មួយ​គ្នា​វិញ គឺ​បុត្រី​របស់​ស្ដេច​អាណា‌ចក្រ​ខាង​ត្បូង នឹង​ទៅ​នៅ​ជា​មួយ​ស្ដេច​របស់​អាណា‌ចក្រ​ខាង​ជើង ដើម្បី​បញ្ជាក់​អំពី​ចំណង​នៃ​ស្ពាន‌មេត្រី​នេះ។ ប៉ុន្តែ នាង​រក្សា​អំណាច​មិន​បាន​យូរ​ទេ ហើយ​ស្ដេច​ខាង​ត្បូង និង​រាជ‌វង្ស​ក៏​មិន​ស្ថិត‌ស្ថេរ​ដែរ គឺ​ទាំង​នាង ទាំង​អស់​អ្នក​ដែល​ហែ‌ហម​នាង ទាំង​បិតា ទាំង​អ្នក​ដែល​ជួយ​គាំ‌ទ្រ​នាង នឹង​ត្រូវ​គេ​ប្រហារ​ជីវិត​នៅ​ពេល​នោះ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:6
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្លូវ​របស់គេ​តែងតែ​ចម្រើនឡើង​ជានិច្ច ហើយ​ការជំនុំជម្រះ​របស់ព្រះអង្គ​នៅ​ស្ថានដ៏ខ្ពស់ ហួសឆ្ងាយពី​គេ​; គេ​ចំអកមើលងាយ​អស់ទាំង​សត្រូវ​របស់ខ្លួន​។


ដ្បិត​ស្ដេច​នៃ​ទិសខាងជើង​នឹង​តម្រៀប​ទ័ព​ម្ដងទៀត ដែល​ច្រើន​ជាង​មុន​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក ទ្រង់​នឹង​មក​ជាមួយ​កងទ័ព​ដ៏ធំ និង​ជាមួយ​ឧបករណ៍យោធា​យ៉ាងច្រើនសន្ធឹក​។


ដូច្នេះ ស្ដេច​នៃ​ទិសខាងជើង​នឹង​មក ហើយ​សង់​របាំងឡោមព័ទ្ធ ក៏​វាយយក​ទីក្រុង​ដ៏រឹងមាំ​។ កងទ័ព​នៃ​ទិសខាងត្បូង​នឹង​នៅឈរ​មិនបានឡើយ គឺ​សូម្បីតែ​ពលទ័ព​សម្រិតសម្រាំង​របស់ស្ដេចនោះ​ផង ដ្បិត​គេ​គ្មាន​កម្លាំង​នឹង​នៅឈរ​ឡើយ​។


“លុះ​ដល់​គ្រា​ចុងបញ្ចប់ ស្ដេច​នៃ​ទិសខាងត្បូង​នឹង​ច្រានផ្ដួល​ទ្រង់ ប៉ុន្តែ​ស្ដេច​នៃ​ទិសខាងជើង​នឹង​មកដូចជាខ្យល់ព្យុះ​ទាស់នឹង​ទ្រង់​ជាមួយ​រទេះចម្បាំង ទ័ពសេះ និង​នាវា​ជាច្រើន​។ ទ្រង់​នឹង​ឈ្លានពាន​ប្រទេស​នានា ព្រមទាំង​ជន់លិច​គេ ហើយ​ហូរកាត់​ផង​។


យ៉ាងណាមិញ នឹង​មាន​ម្នាក់​ពី​វង្សត្រកូល​របស់នាង​ក្រោកឡើង​ជំនួស​តំណែង​របស់​ស្ដេចនោះ​។ ទ្រង់​នឹង​ចេញទៅ​ទាស់នឹង​កងទ័ព​នោះ ហើយ​ចូលទៅ​ក្នុង​បន្ទាយ​របស់​ស្ដេច​នៃ​ទិសខាងជើង ក៏​ចាត់វិធានការ​លើ​ពួកគេ ហើយ​មានជ័យជម្នះ​។


ដ្បិត​មើល៍! យើង​នឹង​ឲ្យ​អ្នកគង្វាល​ម្នាក់​ក្រោកឡើង​ក្នុង​ទឹកដី​នេះ អ្នកនោះ​នឹង​មិន​យកចិត្តទុកដាក់​នឹង​ចៀមដែល​កំពុង​វិនាស មិន​ស្វែងរក​ចៀម​ដែលខ្ចាត់ខ្ចាយ មិន​ព្យាបាល​ចៀមដែល​បាក់​ជើង ហើយ​មិន​ចិញ្ចឹម​ចៀមដែល​អស់កម្លាំង​ឡើយ ផ្ទុយទៅវិញ អ្នកនោះ​នឹង​ត្របាក់ស៊ី​សាច់​ចៀម​ណា​ដែល​ធាត់ ហើយ​ហែក​ក្រចកជើង​វា​ទៀតផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម