ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 10:17 - ព្រះគម្ពីរខ្មែរសាកល

តើ​បាវបម្រើ​របស់​លោកម្ចាស់ អាច​និយាយ​នឹង​លោកម្ចាស់​នៃខ្ញុំ​ដូចម្ដេចកើត​? ដ្បិត​ឥឡូវនេះ គ្មាន​កម្លាំង​នៅសល់​ក្នុង​ខ្ញុំ​ឡើយ ក៏​គ្មាន​ដង្ហើម​សល់​នៅក្នុង​ខ្ញុំ​ដែរ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ ជា​បាវ​បម្រើ​លោក​ម្ចាស់ ហ៊ាន​និយាយ​នឹង​លោក​ម្ចាស់​បាន ដ្បិត​ឥឡូវ​នេះ ខ្ញុំ​គ្មាន​កម្លាំង​កំហែង​ទេ ក៏​គ្មាន​ដង្ហើម​សល់​នៅ​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តើ​ខ្ញុំ​ប្របាទ​និយាយ​ទៅ​កាន់​លោក​ម្ចាស់​ដូច​ម្ដេច​កើត បើ​ឥឡូវ​នេះ ខ្ញុំ​ប្របាទ​គ្មាន​កម្លាំង​សោះ ហើយ​ដង្ហើម​របស់​ខ្ញុំ​ប្របាទ​ក៏​ខ្សោយ​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ ជា​បាវ​បំរើ​របស់​លោក​ម្ចាស់ ហ៊ាន​និយាយ​នឹង​លោក​បាន ពី​ព្រោះ​ចំណែក​ខ្ញុំ ស្រាប់​តែ​គ្មាន​កំឡាំង​នៅ​ក្នុង​ខ្លួន​ទៀត​សោះ ក៏​គ្មាន​ដង្ហើម​សល់​នៅ​ដែរ។

សូមមើលជំពូក

អាល់គីតាប

តើ​ខ្ញុំ​និយាយ​ទៅ​កាន់​លោក​ម្ចាស់​ដូច​ម្ដេច​កើត បើ​ឥឡូវ​នេះ ខ្ញុំ​គ្មាន​កម្លាំង​សោះ ហើយ​ដង្ហើម​របស់​ខ្ញុំ​ក៏​ខ្សោយ​ដែរ»។

សូមមើលជំពូក



ដានី‌យ៉ែល 10:17
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រមទាំង​និយាយ​ដែរ​ថា​: ‘មើល៍! យ៉ាកុប​បាវបម្រើ​របស់លោក​នៅពីក្រោយ​យើងខ្ញុំ’”។ ដ្បិត​គាត់​គិតថា​៖ “ខ្ញុំ​នឹង​ធ្វើឲ្យ​គាត់​ស្ងប់ចិត្ត​ដោយ​ជំនូន​ដែល​ទៅ​មុខ​ខ្ញុំ ហើយ​បន្ទាប់មក​ខ្ញុំ​នឹង​ឃើញ​មុខ​គាត់​។ ប្រហែលជា​គាត់​នឹង​ទទួល​ខ្ញុំ”។


ដូច្នេះ ខ្ញុំ​ត្រូវបាន​ទុកចោល​តែម្នាក់ឯង ក៏​ឃើញ​និមិត្ត​ដ៏ធំ​នោះ ហើយ​គ្មាន​កម្លាំង​នៅសល់​ក្នុង​ខ្ញុំ​ឡើយ​។ ទឹកមុខ​របស់ខ្ញុំ​បាន​ត្រឡប់ជា​ស្លេកស្លាំង ហើយ​ខ្ញុំ​រក្សាទុក​កម្លាំង​មិនបានឡើយ​។


ពេលនោះ ដានីយ៉ែល​ដែល​មាន​ឈ្មោះ​ថា​បេលថិស្សាសារ ក៏​រន្ធត់​មួយ​សន្ទុះ ហើយ​គំនិត​របស់គាត់​ក៏​ធ្វើឲ្យ​គាត់​តក់ស្លុត​។ ស្ដេច​មានរាជឱង្ការ​ថា​៖ “បេលថិស្សាសារ​អើយ កុំឲ្យ​យល់សប្តិ​នេះ ឬ​ការកាត់ស្រាយ​នៃ​យល់សប្តិនេះ ធ្វើឲ្យ​អ្នក​តក់ស្លុត​ឡើយ”។ បេលថិស្សាសារ​ទូល​តប​ថា​៖ “ព្រះអម្ចាស់​នៃខ្ញុំព្រះបាទ​អើយ សូមឲ្យ​សុបិន​នេះ​បាន​សម្រាប់​អ្នកដែល​ស្អប់​ព្រះករុណា ហើយ​ឲ្យ​ការកាត់ស្រាយ​នៃ​សុបិននេះ​បាន​សម្រាប់​ពួក​បច្ចាមិត្ត​របស់ព្រះករុណា​វិញ​!


ដាវីឌ​ផ្ទាល់​បាន​និយាយ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ថា​: ‘ព្រះអម្ចាស់​មានបន្ទូល​នឹង​ព្រះអម្ចាស់​របស់ខ្ញុំ​ថា ចូរ​អង្គុយ​នៅ​ខាងស្ដាំ​យើង រហូតដល់​យើង​ដាក់​ពួក​ខ្មាំងសត្រូវ​របស់អ្នក​នៅក្រោម​ជើង របស់អ្នក’។


គ្មានអ្នកណា​ធ្លាប់​ឃើញ​ព្រះ​ឡើយ មាន​ព្រះបុត្រាតែមួយ​ជា​ព្រះ ដែល​នៅ​នឹង​ព្រះឱរា​របស់​ព្រះ​បិតា​ប៉ុណ្ណោះ ព្រះអង្គ​នោះ​ហើយ​បាន​សម្ដែង​អំពី​ព្រះ​។