ដានីយ៉ែល 10:17 - អាល់គីតាប17 តើខ្ញុំនិយាយទៅកាន់លោកម្ចាស់ដូចម្ដេចកើត បើឥឡូវនេះ ខ្ញុំគ្មានកម្លាំងសោះ ហើយដង្ហើមរបស់ខ្ញុំក៏ខ្សោយដែរ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល17 តើបាវបម្រើរបស់លោកម្ចាស់ អាចនិយាយនឹងលោកម្ចាស់នៃខ្ញុំដូចម្ដេចកើត? ដ្បិតឥឡូវនេះ គ្មានកម្លាំងនៅសល់ក្នុងខ្ញុំឡើយ ក៏គ្មានដង្ហើមសល់នៅក្នុងខ្ញុំដែរ”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ធ្វើដូចម្តេចឲ្យខ្ញុំ ជាបាវបម្រើលោកម្ចាស់ ហ៊ាននិយាយនឹងលោកម្ចាស់បាន ដ្បិតឥឡូវនេះ ខ្ញុំគ្មានកម្លាំងកំហែងទេ ក៏គ្មានដង្ហើមសល់នៅដែរ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 តើខ្ញុំប្របាទនិយាយទៅកាន់លោកម្ចាស់ដូចម្ដេចកើត បើឥឡូវនេះ ខ្ញុំប្របាទគ្មានកម្លាំងសោះ ហើយដង្ហើមរបស់ខ្ញុំប្របាទក៏ខ្សោយដែរ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ដ្បិតធ្វើដូចម្តេចឲ្យខ្ញុំ ជាបាវបំរើរបស់លោកម្ចាស់ ហ៊ាននិយាយនឹងលោកបាន ពីព្រោះចំណែកខ្ញុំ ស្រាប់តែគ្មានកំឡាំងនៅក្នុងខ្លួនទៀតសោះ ក៏គ្មានដង្ហើមសល់នៅដែរ។ សូមមើលជំពូក |
គឺជម្រាបគាត់ថា “យ៉ាកកូបជាអ្នកបម្រើរបស់អ្នក កំពុងតែមកតាមក្រោយយើងខ្ញុំដែរ”»។ យ៉ាកកូបធ្វើដូច្នេះ ព្រោះគាត់គិតថា «ជំនូនដែលខ្ញុំចាត់ឲ្យគេនាំទៅមុននេះ មុខជាធ្វើឲ្យអេសាវបានស្ងប់ចិត្តមិនខាន។ បន្ទាប់មក ពេលខ្ញុំបានជួបមុខគាត់ផ្ទាល់ ប្រហែលជាគាត់ទទួលខ្ញុំដោយរាក់ទាក់ផងមើលទៅ»។
ពេលនោះ ដានីយ៉ែល ហៅបេលថិស្សាសារក៏តក់ស្លុតអស់មួយសន្ទុះ ដ្បិតការលាក់កំបាំងដែលគាត់ដឹងនៅក្នុងចិត្តគំនិត នាំឲ្យគាត់ភ័យរន្ធត់ជាខ្លាំង។ ស្តេចមានប្រសាសន៍មកកាន់គាត់សាជាថ្មីថា៖ «លោកបេលថិស្សាសារអើយ សូមកុំភ័យរន្ធត់ ព្រោះតែសុបិននេះ និងអត្ថន័យរបស់វាអី!»។ លោកបេលថិស្សាសារជម្រាបស្ដេចថា៖ «សូមជម្រាបស្តេច សូមឲ្យសុបិននេះធ្លាក់ទៅលើខ្មាំងសត្រូវរបស់ស្តេច ហើយឲ្យន័យរបស់វាធ្លាក់ទៅលើបច្ចាមិត្តរបស់ស្តេចវិញ!