Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 10:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ ជា​បាវ​បម្រើ​លោក​ម្ចាស់ ហ៊ាន​និយាយ​នឹង​លោក​ម្ចាស់​បាន ដ្បិត​ឥឡូវ​នេះ ខ្ញុំ​គ្មាន​កម្លាំង​កំហែង​ទេ ក៏​គ្មាន​ដង្ហើម​សល់​នៅ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 តើ​បាវបម្រើ​របស់​លោកម្ចាស់ អាច​និយាយ​នឹង​លោកម្ចាស់​នៃខ្ញុំ​ដូចម្ដេចកើត​? ដ្បិត​ឥឡូវនេះ គ្មាន​កម្លាំង​នៅសល់​ក្នុង​ខ្ញុំ​ឡើយ ក៏​គ្មាន​ដង្ហើម​សល់​នៅក្នុង​ខ្ញុំ​ដែរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 តើ​ខ្ញុំ​ប្របាទ​និយាយ​ទៅ​កាន់​លោក​ម្ចាស់​ដូច​ម្ដេច​កើត បើ​ឥឡូវ​នេះ ខ្ញុំ​ប្របាទ​គ្មាន​កម្លាំង​សោះ ហើយ​ដង្ហើម​របស់​ខ្ញុំ​ប្របាទ​ក៏​ខ្សោយ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដ្បិត​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ ជា​បាវ​បំរើ​របស់​លោក​ម្ចាស់ ហ៊ាន​និយាយ​នឹង​លោក​បាន ពី​ព្រោះ​ចំណែក​ខ្ញុំ ស្រាប់​តែ​គ្មាន​កំឡាំង​នៅ​ក្នុង​ខ្លួន​ទៀត​សោះ ក៏​គ្មាន​ដង្ហើម​សល់​នៅ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 តើ​ខ្ញុំ​និយាយ​ទៅ​កាន់​លោក​ម្ចាស់​ដូច​ម្ដេច​កើត បើ​ឥឡូវ​នេះ ខ្ញុំ​គ្មាន​កម្លាំង​សោះ ហើយ​ដង្ហើម​របស់​ខ្ញុំ​ក៏​ខ្សោយ​ដែរ»។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 10:17
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ត្រូវ​ជម្រាប​លោក​ថា "យ៉ាកុប​ជា​អ្នក​បម្រើ​របស់​លោក​ក៏​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ"»។ ដ្បិត​លោក​គិត​ថា៖ «ខ្ញុំមុខ​ជា​ធ្វើ​ឲ្យ​គាត់​ស្ងប់​ចិត្ត​ដោយ​ជំនូន​ដែល​ទៅ​មុខ​ខ្ញុំ​មិន​ខាន រួច​ខ្ញុំ​នឹង​ឃើញ​មុខ​គាត់ ប្រហែល​ជា​គាត់​នឹង​ទទួល​ខ្ញុំ​ដោយ​ស្រួល​ហើយ»។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «តែ​អ្នក​មិន​អាច​ឃើញ​មុខ​យើង​បាន​ឡើយ ដ្បិត​គ្មាន​អ្នក​ណា​ម្នាក់​ឃើញ​យើង ហើយ​នៅ​មាន​ជីវិត​រស់​បាន​ទេ»។


ដូច្នេះ នៅ​សល់​តែ​ខ្ញុំ​ម្នាក់​ឯង ដែល​ឃើញ​និមិត្តដ៏​ធំ​នេះ ខ្ញុំ​ក៏​ខ្សោះ​ល្វើយ​ទៅ ទឹក​មុខ​ខ្ញុំ​ផ្លាស់​ប្រែ​ទៅ​ជា​ស្លេក​ស្លាំង ហើយ​ខ្ញុំ​លែង​មាន​កម្លាំង​កំហែង​ទៀត។


ពេល​នោះ ដានី‌យ៉ែល ដែល​មាន​ឈ្មោះ​ថា បេល‌ថិស្សា‌សារ ក៏​មាន​ចិត្ត​តក់​ស្លុត​មួយ​សម្ទុះ។ គំនិត​របស់​លោក​ធ្វើ​ឲ្យ​លោក​ភ័យរន្ធត់ តែ​ស្ដេច​មាន​រាជ​ឱង្ការ​ថា៖ «បេល‌ថិស្សា‌សារ​អើយ កុំ​ឲ្យ​សុបិន​នេះ ឬ​សេចក្ដី​កាត់​ស្រាយ​នាំ​ឲ្យ​អ្នក​ភ័យ​រន្ធត់​ឡើយ»។ បេល‌ថិស្សា‌សារ​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ សូម​ឲ្យ​សុបិន​នេះ​ធ្លាក់​ទៅ​លើ​អស់​អ្នក​ដែល​ស្អប់​ព្រះ​កុរណា ហើយ​សេចក្ដី​កាត់​ស្រាយ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​ព្រះ‌ករុណា​វិញ!


ព្រះ‌បាទ​ដាវីឌ​ផ្ទាល់ មាន​ព្រះ​បន្ទូល​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ថា "ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​មក​កាន់ ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា ចូរ​អង្គុយ​ខាង​ស្តាំ​យើង រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ នៅ​ក្រោម​ព្រះ​បាទ​ព្រះ‌អង្គ" ។


គ្មាន​នរណា​ដែល​ឃើញ​ព្រះ​ឡើយ មាន​តែ​ព្រះ‌រាជ‌បុត្រា​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​គង់​នៅ​ក្នុង​ឱរា​ព្រះ‌វរបិតា ទ្រង់​បាន​សម្តែង​ឲ្យ​ស្គាល់​ព្រះ‌អង្គ។


កាល​គេឌាន​ដឹង​ថា ជា​ទេវតា​របស់​ព្រះ‌យេហូវ៉ា លោកក៏​ពោល​ថា៖ «វរ​ហើយ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ! ដ្បិត​ទូល‌បង្គំ​បាន​ឃើញ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​នៅ​ប្រទល់​មុខ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម