ដោយហេតុនេះ ទូលបង្គំនឹងរំពឹងមើលព្រះអង្គនៅក្នុងទីវិសុទ្ធ ដើម្បីមើលព្រះចេស្ដា និងសិរីរុងរឿងរបស់ព្រះអង្គ។
កូឡុស 1:11 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យអ្នករាល់គ្នាមានកម្លាំងឡើងដោយអំណាចគ្រប់ជំពូក ស្របតាមព្រះចេស្ដាប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ដើម្បីឲ្យអ្នករាល់គ្នាមានការស៊ូទ្រាំ និងការអត់ធ្មត់គ្រប់យ៉ាង Khmer Christian Bible ហើយឲ្យមានកម្លាំងប្រកបដោយអំណាចគ្រប់បែបយ៉ាងស្របតាមព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ដើម្បីឲ្យអ្នករាល់គ្នាមានការស៊ូទ្រាំ និងការអត់ធ្មត់គ្រប់បែបយ៉ាង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យអ្នករាល់គ្នាមានកម្លាំង ប្រកបដោយព្រះចេស្ដាគ្រប់ជំពូក ដោយឫទ្ធិបារមីដ៏រុងរឿងរបស់ព្រះអង្គ ហើយឲ្យអ្នករាល់គ្នាចេះទ្រាំទ្រ និងអត់ធ្មត់គ្រប់យ៉ាង ដោយអំណរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យបងប្អូនមានកម្លាំងមាំមួនគ្រប់ចំពូក ដោយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ដើម្បីឲ្យបងប្អូនអាចស៊ូទ្រាំនឹងអ្វីៗទាំងអស់ និងចេះអត់ធ្មត់ទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយបានគ្រប់ទាំងព្រះចេស្តាចំរើនកំឡាំង តាមឫទ្ធិបារមីដ៏ឧត្តមរបស់ទ្រង់ ដើម្បីឲ្យបានចេះទ្រាំទ្រ ហើយអត់ធន់គ្រប់យ៉ាងដោយអំណរ អាល់គីតាប សូមឲ្យបងប្អូនមានកម្លាំងមាំមួនគ្រប់ជំពូក ដោយចេស្ដាដ៏រុងរឿងរបស់ទ្រង់ ដើម្បីឲ្យបងប្អូនអាចស៊ូទ្រាំនឹងអ្វីៗទាំងអស់ និងចេះអត់ធ្មត់ទៀតផង។ |
ដោយហេតុនេះ ទូលបង្គំនឹងរំពឹងមើលព្រះអង្គនៅក្នុងទីវិសុទ្ធ ដើម្បីមើលព្រះចេស្ដា និងសិរីរុងរឿងរបស់ព្រះអង្គ។
គេនឹងនិយាយអំពីយើងថា: ‘សេចក្ដីសុចរិតយុត្តិធម៌ និងព្រះចេស្ដា មានតែនៅក្នុងព្រះយេហូវ៉ាប៉ុណ្ណោះ!’”។ គេនឹងមកឯព្រះអង្គ ហើយអស់អ្នកដែលបានក្ដៅក្រហាយនឹងព្រះអង្គ នឹងអាម៉ាស់មុខ។
យ៉ាងណាមិញ កាលណាព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើអ្នករាល់គ្នា អ្នករាល់គ្នានឹងទទួលព្រះចេស្ដា ហើយបានជាសាក្សីរបស់ខ្ញុំ ទាំងនៅយេរូសាឡិម យូឌានិងសាម៉ារីទាំងមូល ព្រមទាំងរហូតដល់ចុងបំផុតនៃផែនដី”។
ដូច្នេះ ពួកសាវ័កបានចេញពីក្រុមប្រឹក្សា ទាំងអរសប្បាយដែលពួកគេត្រូវបានចាត់ទុកថាស័ក្ដិសមនឹងទទួលការបង្អាប់បង្អោនដោយព្រោះព្រះនាមរបស់ព្រះអង្គ។
ចំពោះអ្នកដែលស្វែងរកសិរីរុងរឿង កិត្តិយស និងអមតភាពតាមរយៈការធ្វើល្អដោយស៊ូទ្រាំ ព្រះអង្គនឹងសងជីវិតអស់កល្បជានិច្ចដល់អ្នកនោះវិញ
ចូរប្រុងស្មារតី ចូរឈរឲ្យមាំមួនក្នុងជំនឿ ចូរប្រព្រឹត្តឲ្យសមជាមនុស្សប្រុស ហើយចូរមានកម្លាំងមាំមួនឡើង;
យ៉ាងណាមិញ យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីបញ្ជាក់ថាព្រះចេស្ដាដ៏ប្រសើរហួសវិស័យនេះជារបស់ព្រះ គឺមិនមែនចេញពីយើងទេ។
ដើម្បីឲ្យព្រះអង្គបានប្រទានឲ្យអ្នករាល់គ្នាមាំមួនក្នុងបុគ្គលខាងក្នុងដោយព្រះចេស្ដា តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ ស្របតាមភាពបរិបូរនៃសិរីរុងរឿងរបស់ព្រះអង្គ
គឺដោយការបន្ទាបខ្លួន និងសេចក្ដីសុភាពរាបសាទាំងស្រុង ដោយការអត់ធ្មត់ ទាំងទ្រាំនឹងគ្នាទៅវិញទៅមកក្នុងសេចក្ដីស្រឡាញ់
ជាទីបញ្ចប់ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងព្រះចេស្ដានៃឫទ្ធានុភាពរបស់ព្រះអង្គ។
បន្ថែមការគ្រប់គ្រងចិត្តលើចំណេះដឹង បន្ថែមការអត់ធ្មត់លើការគ្រប់គ្រងចិត្ត បន្ថែមការគោរពព្រះលើការអត់ធ្មត់
គឺព្រះតែមួយអង្គគត់ដែលជាព្រះសង្គ្រោះនៃយើង សូមឲ្យមានសិរីរុងរឿង ភាពឧត្ដុង្គឧត្ដម ព្រះចេស្ដា និងសិទ្ធិអំណាច តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង តាំងពីមុនសម័យកាលទាំងអស់ នៅបច្ចុប្បន្ននេះ និងអស់កល្បតរៀងទៅ! អាម៉ែន៕៚
នេះហើយ ជាសេចក្ដីអត់ធ្មត់របស់វិសុទ្ធជនដែលរក្សាសេចក្ដីបង្គាប់របស់ព្រះ និងជំនឿលើព្រះយេស៊ូវ”។