ចំពោះវិសុទ្ធជនដែលនៅលើផែនដី ពួកគេជាមនុស្សដ៏ឧត្ដុង្គឧត្ដម អស់ទាំងសេចក្ដីត្រេកអររបស់ទូលបង្គំនៅក្នុងពួកគេ។
កិច្ចការ 9:32 - ព្រះគម្ពីរខ្មែរសាកល កាលមួយ ពេត្រុសកំពុងដើរចុះឡើងតាមតំបន់ទាំងអស់ គាត់ក៏ចុះទៅជួបវិសុទ្ធជនដែលរស់នៅលីដាដែរ។ Khmer Christian Bible រីឯលោកពេត្រុសវិញ នៅពេលធ្វើដំណើរកាត់តាមតំបន់ទាំងអស់នោះ គាត់ក៏ចុះទៅជួបពួកបរិសុទ្ធដែលរស់នៅក្នុងក្រុងលីដាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ លោកពេត្រុសធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។ លោកបានចុះទៅសួរសុខទុក្ខពួកបរិសុទ្ធនៅក្រុងលីដា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុសបានធ្វើដំណើរទៅគ្រប់ទីកន្លែង។ លោកបានចុះទៅសួរសុខទុក្ខប្រជាជនដ៏វិសុទ្ធ*នៅក្រុងលីដា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពេត្រុស កំពុងដែលគាត់ដើរចុះឡើងគ្រប់កន្លែង នោះក៏ចុះទៅឯពួកបរិសុទ្ធនៅភូមិលីដាដែរ អាល់គីតាប ពេត្រុសបានធ្វើដំណើរទៅគ្រប់ទីកន្លែង។ លោកបានចុះទៅសួរសុខទុក្ខប្រជាជនដ៏បរិសុទ្ធនៅក្រុងលីដា។ |
ចំពោះវិសុទ្ធជនដែលនៅលើផែនដី ពួកគេជាមនុស្សដ៏ឧត្ដុង្គឧត្ដម អស់ទាំងសេចក្ដីត្រេកអររបស់ទូលបង្គំនៅក្នុងពួកគេ។
រូងផ្នូររបើកឡើង ហើយរូបកាយរបស់វិសុទ្ធជនជាច្រើនដែលបានដេកលក់ ក៏ត្រូវបានលើកឲ្យរស់ឡើងវិញ។
យ៉ាងណាមិញ កាលណាព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើអ្នករាល់គ្នា អ្នករាល់គ្នានឹងទទួលព្រះចេស្ដា ហើយបានជាសាក្សីរបស់ខ្ញុំ ទាំងនៅយេរូសាឡិម យូឌានិងសាម៉ារីទាំងមូល ព្រមទាំងរហូតដល់ចុងបំផុតនៃផែនដី”។
ហើយខ្ញុំព្រះបាទបានធ្វើការនេះនៅយេរូសាឡិម។ មិនគ្រាន់តែប៉ុណ្ណោះទេ ខ្ញុំព្រះបាទបានឃុំឃាំងវិសុទ្ធជនជាច្រើនក្នុងគុក ដោយទទួលសិទ្ធិអំណាចពីពួកនាយកបូជាចារ្យ ថែមទាំងបោះឆ្នោតគាំទ្រទៀតផង ពេលពួកគេត្រូវសម្លាប់។
ពេលពួកសាវ័កនៅយេរូសាឡិមបានឮថា ជនជាតិសាម៉ារីបានទទួលព្រះបន្ទូលរបស់ព្រះ ពួកគេក៏ចាត់ពេត្រុស និងយ៉ូហានឲ្យទៅឯអ្នកទាំងនោះ។
បន្ទាប់ពីពេត្រុស និងយ៉ូហានបានធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ និងប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ហើយ ពួកគេក៏ត្រឡប់ទៅយេរូសាឡិមវិញ ទាំងផ្សាយដំណឹងល្អតាមភូមិជាច្រើនរបស់ជនជាតិសាម៉ារីផង។
អាណានាសទូលតបថា៖ “ព្រះអម្ចាស់អើយ ទូលបង្គំបានឮពីមនុស្សជាច្រើនអំពីមនុស្សនេះថា គាត់បានធ្វើការអាក្រក់ច្រើនប៉ុណ្ណាដល់វិសុទ្ធជនរបស់ព្រះអង្គនៅយេរូសាឡិម។
នៅទីនោះ គាត់ឃើញបុរសម្នាក់ឈ្មោះអេនាស។ គាត់ជាមនុស្សស្លាប់មួយចំហៀងខ្លួនដែលដេកនៅលើគ្រែប្រាំបីឆ្នាំមកហើយ។
ពេត្រុសក៏លូកដៃ លើកនាងឲ្យឈរ រួចហៅពួកវិសុទ្ធជន និងស្ត្រីមេម៉ាយមក ប្រគល់ឌ័រកាសដែលរស់ឡើងវិញដល់ពួកគេ។
ជូនចំពោះអស់អ្នកដ៏ជាទីស្រឡាញ់របស់ព្រះ ដែលត្រូវបានត្រាស់ហៅជាវិសុទ្ធជន ដែលរស់នៅរ៉ូម។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់អ្នករាល់គ្នា!
ពីខ្ញុំ ប៉ូល ដែលជាសាវ័ករបស់ព្រះគ្រីស្ទយេស៊ូវ តាមបំណងព្រះហឫទ័យរបស់ព្រះ ជូនចំពោះវិសុទ្ធជនដែលរស់នៅអេភេសូរ ជាអ្នកជឿក្នុងព្រះគ្រីស្ទយេស៊ូវ។
ពីខ្ញុំ ប៉ូល និងធីម៉ូថេ បាវបម្រើរបស់ព្រះគ្រីស្ទយេស៊ូវ ជូនចំពោះវិសុទ្ធជនទាំងអស់ក្នុងព្រះគ្រីស្ទយេស៊ូវនៅភីលីព ព្រមទាំងអ្នកមើលខុសត្រូវ និងអ្នកជំនួយ។