Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 8:14 - ព្រះគម្ពីរខ្មែរសាកល

14 ពេល​ពួក​សាវ័ក​នៅ​យេរូសាឡិម​បាន​ឮ​ថា ជនជាតិ​សាម៉ារី​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះ ពួកគេ​ក៏​ចាត់​ពេត្រុស និង​យ៉ូហាន​ឲ្យទៅ​ឯ​អ្នកទាំងនោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 បន្ទាប់មក​ពេល​ពួក​សាវក​នៅ​ក្នុង​ក្រុង​យេរូសាឡិម​បាន​ឮ​ថា​ ស្រុក​សាម៉ារី​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ពួកគេ​ក៏​ចាត់​លោក​ពេត្រុស​ និង​លោក​យ៉ូហាន​ឲ្យ​ទៅ​ឯ​អ្នក​ទាំង​នោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 កាល​ពួក​សាវក​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ឮ​ថា ស្រុក​សា‌ម៉ារី​បាន​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ គេ​ក៏​ចាត់លោក​ពេត្រុស និង​លោក​យ៉ូហាន ឲ្យ​ទៅ​ជួប​អ្នកទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ក្រុម​សាវ័ក*​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ឮ​ដំណឹង​ថា អ្នក​ស្រុក​សាម៉ារី​នាំ​គ្នា​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ក៏​ចាត់​លោក​ពេត្រុស និង​លោក​យ៉ូហាន ឲ្យ​ទៅ​ជួប​អ្នក​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 កាល​ពួក​សាវក នៅ​ក្រុង​យេរូ‌សាឡិម បាន​ឮ​ថា ស្រុក​សាម៉ារី​ទទួល​ព្រះ‌បន្ទូល​ហើយ នោះ​គេ​ចាត់​ពេត្រុស នឹង​យ៉ូហាន ឲ្យ​ទៅ​ឯ​ពួក​អ្នក​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ក្រុម​សាវ័ក​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ឮ​ដំណឹង​ថា អ្នក​ស្រុក​សាម៉ារី​នាំ​គ្នា​ទទួល​បន្ទូល​របស់​អុលឡោះ ក៏​ចាត់​ពេត្រុស និង​យ៉ូហាន​ឲ្យ​ទៅ​ជួប​អ្នក​ទាំង​នោះ។

សូមមើលជំពូក ចម្លង




កិច្ចការ 8:14
15 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​គ្រាប់ពូជ​ដែល​ត្រូវបាន​សាបព្រោះ​លើ​ដី​ល្អ គឺ​អ្នក​ដែល​ឮ​ព្រះបន្ទូល ហើយ​យល់​។ អ្នកនោះ​ពិតជា​បង្កើតផល គឺ​ខ្លះ​បង្កើត​មួយ​ជា​មួយរយ ខ្លះ​មួយ​ជា​ហុកសិប និង​ខ្លះ​មួយ​ជា​សាមសិប”។


ព្រះយេស៊ូវ​ទ្រង់​ចាត់​ពេត្រុស និង​យ៉ូហាន​ឲ្យទៅ ដោយ​មានបន្ទូលថា​៖“ចូរ​ទៅ​រៀបចំ​បុណ្យរំលង​សម្រាប់​ពួកយើង ដើម្បីឲ្យ​ពួកយើង​បាន​ហូប”។


អ្នក​ដែល​បដិសេធ​ខ្ញុំ ហើយ​មិន​ទទួលយក​ពាក្យ​របស់ខ្ញុំ មាន​ម្នាក់​ដែល​កាត់ទោស​អ្នកនោះ គឺ​ពាក្យ​ដែល​ខ្ញុំ​និយាយ​នោះ​ហើយ នឹង​កាត់ទោស​គេ​នៅ​ថ្ងៃចុងបញ្ចប់​។


បន្ទាប់មក ពួក​សាវ័ក និង​បងប្អូន​ដែល​នៅ​ទូទាំង​យូឌា បាន​ឮ​ថា​ពួក​សាសន៍ដទៃ​ក៏​ទទួល​ព្រះបន្ទូល​របស់​ព្រះ​ដែរ​។


នៅពេល​មកដល់​យេរូសាឡិម ក្រុមជំនុំ ពួក​សាវ័ក និង​ពួក​ចាស់ទុំ​ទទួលស្វាគមន៍​ពួកគេ ហើយ​ពួកគេ​ក៏​រាយការណ៍ប្រាប់​នូវ​អ្វីៗដែល​ព្រះ​បាន​ធ្វើ​ជាមួយ​ពួកគេ​។


អ្នកដែលនៅទីនោះ​មានគំនិតទូលាយ​ជាង​អ្នក​ដែល​នៅ​ថែស្សាឡូនីច​។ ពួកគេ​ទទួលយក​ព្រះបន្ទូល​ដោយ​ចិត្តសង្វាត ទាំង​ពិនិត្យពិច័យមើល​គម្ពីរ​ជា​រៀងរាល់ថ្ងៃ ថា​តើ​សេចក្ដីទាំងនេះ​ត្រឹមត្រូវ​មែន ឬយ៉ាងណា​។


ដូច្នេះ អ្នក​ដែល​ទទួលយក​ពាក្យ​របស់​គាត់​ក៏​ទទួលពិធីជ្រមុជទឹក ហើយ​នៅ​ថ្ងៃ​នោះ​មាន​មនុស្ស​ប្រមាណ​បីពាន់​នាក់​ត្រូវបាន​បន្ថែម​ដល់ពួកគេ​។


រីឯ​សូល​បាន​យល់ស្រប​នឹង​ការសម្លាប់​ស្ទេផាន​ដែរ​។ នៅ​ថ្ងៃ​នោះ មាន​ការបៀតបៀន​យ៉ាងខ្លាំង​មក​លើ​ក្រុមជំនុំ​នៅ​យេរូសាឡិម ហើយ​ទាំងអស់គ្នា​ត្រូវបាន​កម្ចាត់កម្ចាយ​ទៅ​ទូទាំង​ស្រុក​យូឌា និង​សាម៉ារី លើកលែងតែ​ពួក​សាវ័ក​។


នៅពេល​ឃើញ​ព្រះគុណ​ដែល​បាន​ប្រទាន​មក​ខ្ញុំ ពួក​អ្នក​ដែល​ត្រូវគេ​ចាត់ទុក​ជា​សសរទ្រូង គឺ​យ៉ាកុប កេផាស និង​យ៉ូហាន​បាន​លូក​ដៃស្ដាំ​នៃ​ការប្រកបគ្នា​ទទួល​ខ្ញុំ និង​បារណាបាស ដើម្បីឲ្យ​យើង​ទៅ‍រក​បណ្ដា​សាសន៍ដទៃ ចំណែកឯ​ពួកគេ​វិញ ពួកគេ​ទៅ‍រក​អ្នកដែលទទួលពិធីកាត់ស្បែក​។


នេះជាហេតុដែល​យើង​ក៏​អរព្រះគុណ​ដល់​ព្រះ​ឥតឈប់ឈរ​ដែរ ដោយព្រោះ​កាល​អ្នករាល់គ្នា​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះ ដែលអ្នករាល់គ្នា​ឮ​ពី​យើង អ្នករាល់គ្នា​បាន​ទទួលយក​មិនមែន​ទុកដូចជា​ពាក្យ​របស់​មនុស្ស​ទេ គឺ​ទុកដូចជា​ព្រះបន្ទូល​របស់​ព្រះ ហើយ​តាមពិត​ជា​ព្រះបន្ទូល​របស់​ព្រះ​មែន ដែល​ចេញឥទ្ធិពល​នៅក្នុង​អ្នករាល់គ្នា​ដែល​ជឿ​។


ហើយ​ចាត់​ធីម៉ូថេ​ដែលជា​បងប្អូន​របស់យើង និង​ជា​អ្នករួមការងារ​ជាមួយ​ព្រះ​ក្នុង​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ឲ្យមក ដើម្បី​ពង្រឹង និង​លើកទឹកចិត្ត​អ្នករាល់គ្នា ខាងឯ​ជំនឿ​របស់អ្នករាល់គ្នា


និង​ដោយ​ការបោកបញ្ឆោត​គ្រប់យ៉ាង​នៃ​សេចក្ដីទុច្ចរិត ចំពោះ​អ្នក​ដែល​ត្រូវ​វិនាស ពីព្រោះ​ពួកគេ​មិន​ទទួលយក​សេចក្ដីស្រឡាញ់​នៃ​សេចក្ដីពិត ដែល​អាច​ធ្វើឲ្យ​ពួកគេ​បាន​សង្គ្រោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម