Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 9:41 - ព្រះគម្ពីរខ្មែរសាកល

41 ពេត្រុស​ក៏​លូក​ដៃ លើក​នាង​ឲ្យឈរ រួច​ហៅ​ពួក​វិសុទ្ធជន និង​ស្ត្រី​មេម៉ាយ​មក ប្រគល់​ឌ័រកាស​ដែល​រស់ឡើងវិញ​ដល់​ពួកគេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

41 គាត់​ក៏​ហុច​ដៃ​ទៅ​នាង​ ព្រមទាំង​បាន​លើក​នាង​ឡើង​ ហើយ​ហៅ​ពួក​បរិសុទ្ធ​ និង​ពួក​ស្ត្រី​មេម៉ាយ​ឲ្យ​មក​ រួច​គាត់​ក៏​បង្ហាញ​ថា​នាង​មាន​ជីវិត​ឡើង​វិញ​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 លោក​ហុច​ដៃ​ទៅ​ឲ្យ​នាង​តោង​ឡើង រួច​លោក​ហៅ​ពួក​បរិសុទ្ធ និង​ពួក​ស្ត្រី​មេម៉ាយ​មក រួច​ប្រគល់​នាងទៅ​គេ​ទាំង​មាន​ជីវិត​រស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 លោក​ចាប់​ដៃ​នាង​ឲ្យ​ក្រោក​ឈរ ហើយ​ហៅ​ពួក​អ្នក​ជឿ និង​ស្ត្រី​មេម៉ាយ​ឲ្យ​ចូល​មក បង្ហាញ​នាង​ឌ័រកាស ដែល​មាន​ជីវិត​រស់​ឲ្យ​គេ​ឃើញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 គាត់​ក៏​ហុច​ដៃ​ទៅ​ឲ្យ​នាង​តោង​ឡើង រួច​គាត់​ហៅ​ពួក​បរិសុទ្ធ នឹង​ពួក​ស្រី​មេម៉ាយ​មក ប្រគល់​នាង​ទៅ​គេ​ទាំង​រស់

សូមមើលជំពូក ចម្លង

អាល់គីតាប

41 គាត់​ចាប់​ដៃ​នាង​ឲ្យ​ក្រោក​ឈរ ហើយ​ហៅ​ពួក​អ្នក​ជឿ និង​ស្ដ្រី​មេម៉ាយ​ឲ្យ​ចូល​មក​បង្ហាញ​នាង​ឌ័រកាស ដែល​មាន​ជីវិត​រស់​ឲ្យ​គេ​ឃើញ។

សូមមើលជំពូក ចម្លង




កិច្ចការ 9:41
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ប្រាប់​គាត់​ថា​៖ “យ៉ូសែប​នៅរស់​នៅឡើយ ហើយ​ជា​មេគ្រប់គ្រង​លើ​ដែនដី​អេហ្ស៊ីប​ទាំងមូល”។ ចិត្ត​របស់គាត់​ក៏​ស្រឡាំងកាំង ពីព្រោះ​គាត់​មិន​ជឿ​ពួកគេ​ទេ​។


ព្រះយេហូវ៉ា​ទ្រង់​ថែរក្សា​ជនអន្តោប្រវេសន៍ ហើយ​ទ្រទ្រង់​កូនកំព្រា និង​ស្ត្រីមេម៉ាយ ប៉ុន្តែ​ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ផ្លូវ​របស់​មនុស្ស​អាក្រក់​វៀច​។


ព្រះអង្គ​យាង​ចូលទៅជិត​ចាប់​ដៃ​លើក​គាត់​ឡើង នោះ​គ្រុន​ក៏​ចាកចេញ​ពី​គាត់ ហើយ​គាត់​ចាប់ផ្ដើម​បម្រើ​ពួកគេ​។


នៅពេល​ព្រះអង្គ​យាង​មកជិត​ទ្វារ​ក្រុង មើល៍! មាន​មនុស្ស​ស្លាប់​ម្នាក់​ជា​កូនប្រុស​តែមួយ​របស់​ម្ដាយ​ដែល​ជា​ស្ត្រីមេម៉ាយ ត្រូវបាន​សែងចេញ​មក ហើយ​មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ពី​ទីក្រុង​នោះ នៅ​ជាមួយ​គាត់​ដែរ​។


មនុស្សស្លាប់​នោះ​ក៏​ក្រោកអង្គុយ ហើយ​ចាប់ផ្ដើម​និយាយ​។ ព្រះយេស៊ូវ​ប្រគល់​គាត់​ឲ្យ​ម្ដាយ​របស់​គាត់​វិញ​។


គេ​ក៏​នាំ​យុវជន​ដែល​នៅរស់​នោះ​ទៅវិញ ទាំង​ត្រូវបាន​សម្រាលទុក្ខ​ឥតឧបមា​។


បន្ទាប់មក ពេត្រុស​ក៏​ចាប់​ដៃស្ដាំ​គាត់ ហើយ​លើក​គាត់​ឡើង​។ ភ្លាមនោះ ប្រអប់ជើង និង​កជើង​របស់​គាត់​មានកម្លាំងឡើង


នៅ​គ្រានោះ កាល​ចំនួន​សិស្ស​កំពុង​កើនឡើង មាន​ការរអ៊ូរទាំ​ពី​ជនជាតិយូដាដែលនិយាយក្រិក ទាស់នឹង​ជនជាតិយូដាដែលនិយាយហេព្រើរ ពីព្រោះ​ពួក​ស្ត្រី​មេម៉ាយ​របស់​ពួកគេ​មិន​ត្រូវបាន​អើពើ​អំពី​ចំណែក​ប្រចាំថ្ងៃ​។


អាណានាស​ទូល​តបថា​៖ “ព្រះអម្ចាស់​អើយ ទូលបង្គំ​បាន​ឮ​ពី​មនុស្ស​ជាច្រើន​អំពី​មនុស្ស​នេះ​ថា គាត់​បាន​ធ្វើ​ការ​អាក្រក់​ច្រើនប៉ុណ្ណា​ដល់​វិសុទ្ធជន​របស់ព្រះអង្គ​នៅ​យេរូសាឡិម​។


កាលមួយ ពេត្រុស​កំពុង​ដើរចុះឡើង​តាម​តំបន់​ទាំងអស់ គាត់​ក៏​ចុះទៅ​ជួប​វិសុទ្ធជន​ដែល​រស់នៅ​លីដា​ដែរ​។


ចូរ​គោរព​ស្ត្រីមេម៉ាយ ដែល​ពិតជា​មេម៉ាយ​មែន​។


ចំពោះ​ស្ត្រីមេម៉ាយ​ពិតប្រាកដ​ដែល​រស់នៅតែឯង គេ​សង្ឃឹម​លើ​ព្រះ ហើយ​នៅជាប់ក្នុង​សេចក្ដីទូលអង្វរ និង​សេចក្ដីអធិស្ឋាន​ទាំងយប់ទាំងថ្ងៃ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម