កិច្ចការ 3:6 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពេត្រុសនិយាយថា៖ “ប្រាក់ និងមាស ខ្ញុំគ្មានទេ ប៉ុន្តែខ្ញុំនឹងឲ្យអ្នកនូវអ្វីដែលខ្ញុំមាន: ក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទអ្នកណាសារ៉ែត ចូរក្រោកឡើង ហើយដើរទៅចុះ!”។ Khmer Christian Bible ពេលនោះលោកពេត្រុសប្រាប់ថា៖ «មាសប្រាក់ ខ្ញុំគ្មានទេ ប៉ុន្ដែអ្វីដែលខ្ញុំមាន ខ្ញុំនឹងឲ្យអ្នក គឺក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដជាអ្នកក្រុងណាសារ៉ែត ចូរក្រោកឡើង ហើយដើរទៅ!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកពេត្រុសមានប្រសាសន៍ថា៖ «ឯប្រាក់ និងមាស ខ្ញុំគ្មានទេ តែអ្វីដែលខ្ញុំមាន ខ្ញុំសូមជូនដល់អ្នក។ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាអ្នកស្រុកណាសារ៉ែត ចូរក្រោកឡើង ហើយដើរទៅ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំគ្មានប្រាក់ គ្មានមាសទេ តែអ្វីៗដែលខ្ញុំមាន ខ្ញុំសុំជូនអ្នក ដូច្នេះ ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ត* ជាអ្នកភូមិណាសារ៉ែត ចូរក្រោកឡើង ដើរទៅចុះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពេត្រុសនិយាយថា ឯប្រាក់ ហើយនឹងមាស ខ្ញុំគ្មានទេ តែរបស់ដែលខ្ញុំមាន នោះខ្ញុំនឹងឲ្យដល់អ្នក គឺដោយសារព្រះនាមព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ចូរអ្នកក្រោកឡើងដើរទៅចុះ អាល់គីតាប ប៉ុន្ដែ ពេត្រុសនិយាយទៅគាត់ថា៖ «ខ្ញុំគ្មានប្រាក់ គ្មានមាសទេ តែអ្វីៗដែលខ្ញុំមាន ខ្ញុំសុំជូនអ្នកដូច្នេះ ក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀស ជាអ្នកភូមិណាសារ៉ែត ចូរក្រោកឡើង ដើរទៅចុះ!»។ |
នៅថ្ងៃនោះ មនុស្សជាច្រើននឹងនិយាយមកខ្ញុំថា: ‘ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងខ្ញុំមិនបានថ្លែងព្រះបន្ទូលក្នុងព្រះនាមរបស់ព្រះអង្គ ដេញអារក្សឲ្យចេញក្នុងព្រះនាមរបស់ព្រះអង្គ និងធ្វើការអស្ចារ្យជាច្រើនក្នុងព្រះនាមរបស់ព្រះអង្គទេឬ?’។
នាងបានធ្វើអ្វីដែលនាងអាចធ្វើបាន គឺនាងបានលាបប្រេងលើរូបកាយរបស់ខ្ញុំទុកមុន សម្រាប់ការបញ្ចុះសពខ្ញុំ។
ទីសម្គាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺពួកគេនឹងដេញអារក្សចេញក្នុងនាមរបស់ខ្ញុំ និយាយភាសាថ្មី
ពីឡាត់ក៏សរសេរផ្លាកសញ្ញាមួយដែរ ហើយបិទនៅលើឈើឆ្កាង។ ផ្លាកនោះមានសរសេរថា “យេស៊ូវអ្នកណាសារ៉ែត ស្ដេចនៃជនជាតិយូដា”។
គឺរបៀបដែលព្រះបានចាក់ប្រេងអភិសេកលើព្រះយេស៊ូវអ្នកណាសារ៉ែត ដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយព្រះចេស្ដា ព្រមទាំងរបៀបដែលព្រះអង្គបានយាងចុះឡើងប្រព្រឹត្តការល្អ និងប្រោសអស់អ្នកដែលត្រូវមារសង្កត់សង្កិនឲ្យជា ដោយសារព្រះគង់នៅជាមួយព្រះអង្គ។
នាងចេះតែធ្វើដូច្នេះជាច្រើនថ្ងៃ។ ប៉ូលធុញទ្រាន់ ក៏បែរមកនិយាយនឹងវិញ្ញាណនោះថា៖ “ក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ យើងបង្គាប់ឯងឲ្យចេញពីនាងទៅ!”។ នោះវាក៏ចេញមកភ្លាម។
“អស់លោកដែលជាជនជាតិអ៊ីស្រាអែលអើយ! ចូរស្ដាប់ពាក្យទាំងនេះ: ព្រះយេស៊ូវអ្នកណាសារ៉ែត ជាអ្នកដែលព្រះបានបញ្ជាក់ដល់អ្នករាល់គ្នា ដោយព្រះចេស្ដា ការអស្ចារ្យ និងទីសម្គាល់នានា ដែលព្រះទ្រង់ធ្វើក្នុងចំណោមអ្នករាល់គ្នាតាមរយៈព្រះអង្គនេះ ដូចដែលខ្លួនអ្នករាល់គ្នាដឹងស្រាប់ហើយ។
“ដូច្នេះ ចូរឲ្យពូជពង្សអ៊ីស្រាអែលទាំងមូលដឹងជាប្រាកដថា ព្រះបានតាំងព្រះយេស៊ូវនេះដែលអ្នករាល់គ្នាបានឆ្កាង ឲ្យទៅជាព្រះអម្ចាស់ផង និងជាព្រះគ្រីស្ទផង”។
ឥឡូវនេះ ព្រះនាមរបស់ព្រះអង្គបានធ្វើឲ្យបុរសនេះដែលអ្នករាល់គ្នាឃើញនិងស្គាល់ មានកម្លាំងឡើង ដោយសារតែជំនឿលើព្រះនាមរបស់ព្រះអង្គ។ ជំនឿដែលមកតាមរយៈព្រះយេស៊ូវ បានធ្វើឲ្យបុរសនេះជាទាំងស្រុងនៅមុខអ្នកទាំងអស់គ្នា។
បន្ទាប់មក ពេត្រុសក៏ចាប់ដៃស្ដាំគាត់ ហើយលើកគាត់ឡើង។ ភ្លាមនោះ ប្រអប់ជើង និងកជើងរបស់គាត់មានកម្លាំងឡើង
នោះចូរឲ្យអស់លោក និងប្រជាជនអ៊ីស្រាអែលទាំងអស់ដឹងច្បាស់ថា បុរសនេះបានឈរនៅមុខអស់លោក ទាំងមានសុខភាពល្អ ដោយសារតែព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទអ្នកណាសារ៉ែត ដែលអស់លោកបានឆ្កាង គឺព្រះអង្គដែលព្រះបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់!
ពួកគេឲ្យពេត្រុស និងយ៉ូហានឈរនៅកណ្ដាលចំណោម ហើយសួរថា៖ “តើពួកអ្នកបានធ្វើការនេះដោយអំណាចអ្វី ឬក្នុងនាមនរណា?”។
ពេត្រុសនិយាយនឹងគាត់ថា៖ “អេនាសអើយ ព្រះយេស៊ូវគ្រីស្ទប្រោសអ្នកឲ្យជាហើយ។ ចូរក្រោកឡើង រៀបចំគ្រែដោយខ្លួនឯងចុះ!”។ អេនាសក៏ក្រោកឡើងភ្លាម។
ហាក់ដូចជាព្រួយចិត្ត ប៉ុន្តែអរសប្បាយជានិច្ច; ហាក់ដូចជាក្រីក្រ ប៉ុន្តែធ្វើឲ្យមនុស្សជាច្រើនមានបរិបូរ; ហាក់ដូចជាគ្មានអ្វីសោះ ប៉ុន្តែមានគ្រប់ទាំងអស់។
ដ្បិតប្រសិនបើមានចិត្តសង្វាត នោះជាទីគាប់ព្រះហឫទ័យហើយ គឺតាមអ្វីដែលខ្លួនមាន មិនមែនតាមអ្វីដែលខ្លួនគ្មាននោះទេ។
ដ្បិតអ្នករាល់គ្នាស្គាល់ព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងថា ទោះបីជាព្រះអង្គមានស្ដុកស្ដម្ភក៏ដោយ ក៏ព្រះអង្គបានត្រឡប់ជាក្រដោយយល់ដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានស្ដុកស្ដម្ភ ដោយភាពក្រីក្ររបស់ព្រះអង្គ។
បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរស្ដាប់ចុះ! តើព្រះមិនបានជ្រើសរើសអ្នកក្រក្នុងពិភពលោកនេះឲ្យធ្វើជាអ្នកមានក្នុងជំនឿ និងជាអ្នកទទួលមរតកនៃអាណាចក្រដែលព្រះអង្គបានសន្យាដល់អ្នកដែលស្រឡាញ់ព្រះអង្គទេឬ?
ចូរឲ្យអ្នករាល់គ្នាម្នាក់ៗបម្រើគ្នាទៅវិញទៅមកតាមអំណោយទានដែលខ្លួនបានទទួល ក្នុងនាមជាមេការដ៏ល្អនៃព្រះគុណផ្សេងៗរបស់ព្រះ។