ដ្បិតខ្ញុំពិតជាត្រូវគេចាប់ពីដែនដីរបស់ជនជាតិហេព្រើរមកមែន ហើយនៅទីនេះ ខ្ញុំក៏មិនបានធ្វើអ្វីដែលសមតែត្រូវគេដាក់ក្នុងគុកងងឹតនេះដែរ”។
កិច្ចការ 28:17 - ព្រះគម្ពីរខ្មែរសាកល បីថ្ងៃក្រោយមក ប៉ូលហៅពួកមេគ្រប់គ្រងរបស់ជនជាតិយូដាមកជុំគ្នា។ នៅពេលពួកគេមកជួបជុំគ្នា ប៉ូលក៏និយាយនឹងពួកគេថា៖ “បងប្អូនអើយ ខ្ញុំមិនបានធ្វើអ្វីប្រឆាំងនឹងប្រជាជន ឬទំនៀមទម្លាប់របស់ដូនតាទេ ប៉ុន្តែនៅយេរូសាឡិមខ្ញុំត្រូវបានប្រគល់ជាអ្នកទោស ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិរ៉ូម៉ាំង។ Khmer Christian Bible បីថ្ងៃក្រោយមក លោកប៉ូលបានហៅពួកអ្នកសំខាន់ៗដែលជាជនជាតិយូដាមកប្រជុំ។ ពេលពួកគេមកជួបជុំគ្នាហើយ គាត់ក៏និយាយទៅពួកគេថា៖ «បងប្អូនអើយ! ខ្ញុំមិនបានធ្វើអ្វីប្រឆាំងជនជាតិ ឬទំនៀមទម្លាប់របស់ដូនតាយើងនេះទេ ប៉ុន្ដែពួកគេបានបញ្ជូនខ្ញុំមកក្នុងដៃរបស់ជនជាតិរ៉ូម ទុកដូចជាអ្នកទោសពីក្រុងយេរូសាឡិម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បីថ្ងៃក្រោយមក លោកប៉ុលអញ្ជើញពួកមេដឹកនាំសាសន៍យូដា មកជួបជុំគ្នា។ កាលគេបានជួបជុំគ្នាហើយ លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនអើយ ខ្ញុំមិនបានធ្វើខុសអ្វីនឹងសាសន៍របស់យើង ឬទាស់នឹងទំនៀមទម្លាប់របស់បុព្វបុរសយើងទេ តែគេចាប់ខ្ញុំនៅក្រុងយេរូសាឡិម ហើយបញ្ជូនមកក្នុងកណ្តាប់ដៃរបស់សាសន៍រ៉ូម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បីថ្ងៃក្រោយមក លោកប៉ូលអញ្ជើញអ្នកមុខអ្នកការ ក្នុងចំណោមជនជាតិយូដាឲ្យមកជួបលោក។ លុះគេមកជួបជុំគ្នាហើយ លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនអើយ ខ្ញុំពុំបានធ្វើអ្វីប្រឆាំងនឹងប្រជាជាតិយើង ឬក៏ទាស់នឹងប្រពៃណីបុព្វបុរស*យើងទេ តែគេបានចាប់ខ្ញុំឃុំឃាំងនៅក្រុងយេរូសាឡឹម និងបញ្ជូនខ្ញុំមកក្នុងកណ្ដាប់ដៃរបស់ជនជាតិរ៉ូម៉ាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយ៣ថ្ងៃមក ប៉ុលអញ្ជើញពួកមេសាសន៍យូដា ឲ្យមកប្រជុំគ្នា កាលគេមូលគ្នាហើយ នោះគាត់ពោលពាក្យទៅគេថា ឱអ្នករាល់គ្នា ជាបងប្អូនខ្ញុំអើយ ខ្ញុំគ្មានធ្វើខុសអ្វីនឹងសាសន៍យើង ឬនឹងទំលាប់ពួកឰយុកោទេ តែគេចាប់ខ្ញុំនៅក្រុងយេរូសាឡិម បញ្ជូនមកក្នុងកណ្តាប់ដៃនៃសាសន៍រ៉ូម អាល់គីតាប បីថ្ងៃក្រោយមក លោកប៉ូលអញ្ជើញអ្នកមុខអ្នកការ ក្នុងចំណោមជនជាតិយូដាឲ្យមកជួបគាត់។ លុះគេមកជួបជុំគ្នាហើយ គាត់មានប្រសាសន៍ទៅគេថា៖ «បងប្អូនអើយ ខ្ញុំពុំបានធ្វើអ្វីប្រឆាំងនឹងប្រជាជាតិយើង ឬក៏ទាស់នឹងប្រពៃណីបុព្វបុរសយើងទេ តែគេបានចាប់ខ្ញុំឃុំឃាំងនៅក្រុងយេរូសាឡឹម និងបញ្ជូនខ្ញុំមកក្នុងកណ្ដាប់ដៃរបស់ជនជាតិរ៉ូម៉ាំង។ |
ដ្បិតខ្ញុំពិតជាត្រូវគេចាប់ពីដែនដីរបស់ជនជាតិហេព្រើរមកមែន ហើយនៅទីនេះ ខ្ញុំក៏មិនបានធ្វើអ្វីដែលសមតែត្រូវគេដាក់ក្នុងគុកងងឹតនេះដែរ”។
ប៉ុន្តែពួកយូដាបានញុះញង់ស្ត្រីៗមានឋានៈខ្ពស់ដែលគោរពកោតខ្លាចព្រះ និងពួកមេដឹកនាំរបស់ទីក្រុងនោះ ហើយពន្យុះឲ្យបៀតបៀនប៉ូល និងបារណាបាស រួចបណ្ដេញអ្នកទាំងពីរចេញពីតំបន់របស់ពួកគេ។
ដូចដែលមហាបូជាចារ្យ និងក្រុមព្រឹទ្ធាចារ្យទាំងមូល ក៏អាចធ្វើបន្ទាល់អំពីខ្ញុំដែរ។ ខ្ញុំបានទទួលពីលោកទាំងនោះនូវលិខិតទៅកាន់បងប្អូននៅដាម៉ាស់ ហើយចេញទៅ ដើម្បីចាប់ចងអ្នកដែលនៅទីនោះ យកមកយេរូសាឡិម ដើម្បីឲ្យពួកគេទទួលទោសដែរ។
នៅពេលចូលទៅសេសារា ពួកពលសេះក៏ប្រគល់សំបុត្រដល់អភិបាល ព្រមទាំងប្រគល់ប៉ូលដល់លោកផង។
ប៉ូលឆ្លើយថា៖ “ខ្ញុំកំពុងឈរនៅមុខទីកាត់ក្ដីរបស់សេសារ ជាកន្លែងដែលគួរកាត់ក្ដីខ្ញុំ។ ខ្ញុំមិនបានធ្វើខុសអ្វីនឹងជនជាតិយូដាទេ ដូចដែលលោកជ្រាបច្បាស់ហើយ។
ពួកនាយកបូជាចារ្យ និងពួកមេដឹកនាំរបស់ជនជាតិយូដាក៏ប្ដឹងទៅលោកទាស់នឹងប៉ូល ព្រមទាំងអង្វរសុំ
ប៉ូលឆ្លើយការពារខ្លួនថា៖ “ខ្ញុំមិនបានប្រព្រឹត្តបាបទាស់នឹងក្រឹត្យវិន័យរបស់ជនជាតិយូដា ទាស់នឹងព្រះវិហារ ឬទាស់នឹងសេសារឡើយ”។
យើងខ្ញុំធ្លាប់ឮវានិយាយថា យេស៊ូវអ្នកណាសារ៉ែតនេះ នឹងកម្ទេចកន្លែងនេះ ហើយផ្លាស់ប្ដូរទំនៀមទម្លាប់ដែលម៉ូសេបានប្រគល់ដល់យើង”។