Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 28:18 - ព្រះគម្ពីរខ្មែរសាកល

18 នៅពេល​សួរចម្លើយ​ខ្ញុំ​រួចហើយ ពួកគេ​ចង់​ដោះលែង​ខ្ញុំ ពីព្រោះ​ខ្ញុំ​គ្មាន​ទោស​អ្វី​ដល់​ស្លាប់​ទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 រីឯ​ពួក​ជនជាតិ​រ៉ូម​ ពេល​បាន​សាកសួរ​ខ្ញុំ​រួច‍​ហើយ​ ក៏​ចង់​ដោះលែង​ខ្ញុំ​ ព្រោះ​ខ្ញុំ​គ្មាន​ទោស​សម​នឹង​ស្លាប់​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ពេល​គេ​បាន​សួរ​ចម្លើយ​ខ្ញុំ​រួច​ហើយ គេ​ចង់​ដោះ​លែង​ខ្ញុំ ព្រោះ​ខ្ញុំ​គ្មាន​ទោស​អ្វី​សម​នឹង​ស្លាប់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 កាល​ពួក​រ៉ូម៉ាំង​សួរ​ចម្លើយ​ខ្ញុំ​រួច​រាល់​ហើយ គេ​ចង់​ដោះ​លែង​ខ្ញុំ​វិញ ព្រោះ​គេ​ពុំ​ឃើញ​ខ្ញុំ​មាន​កំហុស​អ្វី គួរ​នឹង​មាន​ទោស​ដល់​ជីវិត​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ដែល​ពិចារណា​សួរ​ខ្ញុំ រួច​ចង់​លែង​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​គ្មាន​ទោស​អ្វី​គួរ​នឹង​ស្លាប់​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 កាល​ពួក​រ៉ូម៉ាំង​សួរ​ចម្លើយ​ខ្ញុំ​រួច​រាល់​ហើយ គេ​ចង់​ដោះ​លែង​ខ្ញុំ​វិញ ព្រោះ​គេ​ពុំ​ឃើញ​ខ្ញុំ​មាន​កំហុស​អ្វី គួរ​នឹង​មាន​ទោស​ដល់​ជីវិត​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




កិច្ចការ 28:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃបន្ទាប់ ដោយ​មេបញ្ជាការ​ចង់​ដឹង​យ៉ាងច្បាស់លាស់​នូវ​មូលហេតុ​ដែល​ប៉ូល​ត្រូវ​ពួក​ជនជាតិយូដា​ចោទប្រកាន់ ដូច្នេះ​លោក​ក៏​ស្រាយ​ប៉ូល ហើយ​បញ្ជា​ឲ្យ​ពួក​នាយកបូជាចារ្យ និង​ក្រុមប្រឹក្សា​ទាំងមូល​មកជួបជុំគ្នា រួច​នាំ​ប៉ូល​មក​ឲ្យឈរ​នៅមុខ​ពួកគេ​។


ខ្ញុំបាទ​បាន​ឃើញថា គាត់​ត្រូវបាន​ប្ដឹង​អំពី​បញ្ហា​ទាក់ទងនឹង​ក្រឹត្យវិន័យ​របស់​ពួកគេ ហើយ​គ្មាន​បណ្ដឹង​អ្វី​ដែល​សមតែ​ស្លាប់ ឬ​ជាប់ឃុំឃាំង​ឡើយ​។


ពេលនោះ​អភិបាល​ធ្វើសញ្ញា​ឲ្យ​ប៉ូល​និយាយ ដូច្នេះ​ប៉ូល​ក៏​និយាយថា​៖ “ខ្ញុំ​ដឹងថា​ឯកឧត្ដម​ជា​ចៅក្រម​លើ​ជនជាតិ​នេះ​ជាច្រើន​ឆ្នាំ​មកហើយ ដូច្នេះ​ខ្ញុំ​សូម​ឆ្លើយការពារខ្លួន​យ៉ាងរីករាយ ចំពោះ​ការទាំងនេះ​ដែល​ទាក់ទងនឹង​ខ្ញុំ​។


ដោយសារ​ភេលីច​ស្គាល់​អំពី​មាគ៌ា​នេះ​យ៉ាងច្បាស់លាស់ លោក​ក៏​ផ្អាក​រឿងនោះ​សិន ដោយ​មានប្រសាសន៍ថា​៖ “កាលណា​លូស៊ា​មេបញ្ជាការ​ចុះមក ខ្ញុំ​នឹង​សម្រេច​រឿងក្ដី​របស់អស់លោក”។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​យល់ឃើញថា គាត់​មិន​បាន​ធ្វើ​អ្វី​សមតែ​ស្លាប់​ឡើយ ប៉ុន្តែ​ដោយសារ​ខ្លួនគាត់ផ្ទាល់​បាន​ប្ដឹងឧទ្ធរណ៍​ទៅ​ព្រះចៅអធិរាជ ខ្ញុំ​ក៏​សម្រេច​ថា​នឹង​បញ្ជូន​គាត់​ទៅ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម