Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 28:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 បី​ថ្ងៃ​ក្រោយ​មក លោក​ប៉ុល​អញ្ជើញ​ពួក​មេ​ដឹក​នាំ​សាសន៍​យូដា មក​ជួប​ជុំ​គ្នា។ កាល​គេ​បាន​ជួប​ជុំ​គ្នា​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​មិន​បាន​ធ្វើ​ខុស​អ្វី​នឹង​សាសន៍​របស់​យើង ឬ​ទាស់​នឹង​ទំនៀម​ទម្លាប់​របស់​បុព្វ‌បុរស​យើង​ទេ តែ​គេ​ចាប់​ខ្ញុំ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បញ្ជូន​មក​ក្នុង​កណ្តាប់​ដៃ​របស់​សាសន៍​រ៉ូម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 បី​ថ្ងៃ​ក្រោយមក ប៉ូល​ហៅ​ពួក​មេគ្រប់គ្រង​របស់​ជនជាតិយូដា​មក​ជុំគ្នា​។ នៅពេល​ពួកគេ​មកជួបជុំគ្នា ប៉ូល​ក៏​និយាយ​នឹង​ពួកគេ​ថា​៖ “បងប្អូន​អើយ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ប្រឆាំងនឹង​ប្រជាជន ឬ​ទំនៀមទម្លាប់​របស់​ដូនតា​ទេ ប៉ុន្តែ​នៅ​យេរូសាឡិម​ខ្ញុំ​ត្រូវបាន​ប្រគល់​ជា​អ្នកទោស ទៅក្នុង​កណ្ដាប់ដៃ​របស់​ជនជាតិរ៉ូម៉ាំង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 បី​ថ្ងៃ​ក្រោយ​មក​ លោក​ប៉ូល​បាន​ហៅ​ពួក​អ្នក​សំខាន់ៗ​ដែល​ជា​ជនជាតិ​យូដា​មក​ប្រជុំ។​ ពេល​ពួកគេ​មក​ជួបជុំ​គ្នា​ហើយ​ គាត់​ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «បងប្អូន​អើយ!​ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ប្រឆាំង​ជនជាតិ​ ឬ​ទំនៀម​ទម្លាប់​របស់​ដូនតា​យើង​នេះ​ទេ​ ប៉ុន្ដែ​ពួកគេ​បាន​បញ្ជូន​ខ្ញុំ​មក​ក្នុង​ដៃ​របស់​ជនជាតិ​រ៉ូម​ ទុក​ដូចជា​អ្នកទោស​ពី​ក្រុង​យេរូសាឡិម។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 បី​ថ្ងៃ​ក្រោយ​មក លោក​ប៉ូល​អញ្ជើញ​អ្នក​មុខ​អ្នក​ការ ក្នុង​ចំណោម​ជន‌ជាតិ​យូដា​ឲ្យ​មក​ជួប​លោក។ លុះ​គេ​មក​ជួប‌ជុំ​គ្នា​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បងប្អូន​អើយ ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ប្រឆាំង​នឹង​ប្រជា‌ជាតិ​យើង ឬ​ក៏​ទាស់​នឹង​ប្រពៃ‌ណី​បុព្វបុរស*​យើង​ទេ តែ​គេ​បាន​ចាប់​ខ្ញុំ​ឃុំ‌ឃាំង​នៅ​ក្រុង​យេរូ‌សាឡឹម និង​បញ្ជូន​ខ្ញុំ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​រ៉ូម៉ាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ក្រោយ​៣​ថ្ងៃ​មក ប៉ុល​អញ្ជើញ​ពួក​មេ​សាសន៍​យូដា ឲ្យ​មក​ប្រជុំ​គ្នា កាល​គេ​មូល​គ្នា​ហើយ នោះ​គាត់​ពោល​ពាក្យ​ទៅ​គេ​ថា ឱ​អ្នក​រាល់​គ្នា ជា​បង​ប្អូន​ខ្ញុំ​អើយ ខ្ញុំ​គ្មាន​ធ្វើ​ខុស​អ្វី​នឹង​សាសន៍​យើង ឬ​នឹង​ទំលាប់​ពួក​ឰយុកោ​ទេ តែ​គេ​ចាប់​ខ្ញុំ​នៅ​ក្រុង​យេរូ‌សាឡិម បញ្ជូន​មក​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​រ៉ូម

សូមមើលជំពូក ចម្លង

អាល់គីតាប

17 បី​ថ្ងៃ​ក្រោយ​មក លោក​ប៉ូល​អញ្ជើញ​អ្នក​មុខ​អ្នក​ការ ក្នុង​ចំណោម​ជន‌ជាតិ​យូដា​ឲ្យ​មក​ជួប​គាត់។ លុះ​គេ​មក​ជួប‌ជុំ​គ្នា​ហើយ គាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង​ប្អូន​អើយ ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ប្រឆាំង​នឹង​ប្រជា‌ជាតិ​យើង ឬ​ក៏​ទាស់​នឹង​ប្រពៃ‌ណី​បុព្វ‌បុរស​យើង​ទេ តែ​គេ​បាន​ចាប់​ខ្ញុំ​ឃុំ‌ឃាំង​នៅ​ក្រុង​យេរូ‌សាឡឹម និង​បញ្ជូន​ខ្ញុំ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​រ៉ូម៉ាំង។

សូមមើលជំពូក ចម្លង




កិច្ចការ 28:17
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​គេ​បាន​ចាប់​ខ្ញុំ​ពី​ស្រុក​ហេព្រើរ​មក ហើយ​នៅ​ទី​នេះ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស ដែល​ត្រូវ​ជាប់​ក្នុង​គុក​ជ្រៅ​ដូច្នេះ​ឡើយ»។


ប៉ុន្តែ ពួក​សាសន៍​យូដា​បាន​ញុះ‌ញង់​ស្ត្រី​ៗ​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ដែល​គោរព​កោត​ខ្លាច​ព្រះ និង​ពួក​អ្នកមុខ​អ្នក​ការ​នៅ​ក្នុង​ទី​ក្រុង​នោះ ដោយ​ញុះ​ញង់​ឲ្យ​បៀត​បៀន​លោក​ប៉ុល និង​លោក​បា‌ណា‌បាស ហើយ​ដេញ​លោក​ទាំង​ពីរ​ចេញ​ពី​ស្រុក​របស់​គេ។


ដូច​មាន​សម្តេច​សង្ឃ និង​ក្រុម‌ប្រឹក្សា​របស់​ពួក​ចាស់​ទុំ​ទាំង​មូល ជា​បន្ទាល់​ពី​ខ្ញុំ​ស្រាប់។ ខ្ញុំ​បាន​ទទួល​សំបុត្រ​ពី​លោក​ទាំង​នោះ យក​ទៅ​ជូន​ពួក​បង‌ប្អូន​នៅ​ក្រុង​ដាម៉ាស រួច​ខ្ញុំ​ក៏​ចេញ​ទៅចាប់​ចង​អស់​អ្នក​ដែល​នៅ​ទី​នោះ ហើយ​នាំ​ពួក​គេ​មក​ធ្វើ​ទោស​នៅ​ក្រុង​យេរូ‌សាឡិម»។


កាល​គេ​បាន​មក​ដល់​ក្រុង​សេ‌សារា ហើយ​ប្រគល់​សំបុត្រ​ជូន​លោក​ទេសា‌ភិបាល គេ​ក៏​ប្រគល់​លោក​ប៉ុល​ជូន​ផង​ដែរ។


ប៉ុន្ដែ លោក​ប៉ុល​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាទ​កំពុង​ឈរ​នៅ​មុខ​សាលា​ក្តី​របស់​សេ‌សារ ជា​កន្លែង​ដែល​គួរ​កាត់​ក្ដីខ្ញុំ​បាទ។ ខ្ញុំបាទ​មិន​បាន​ប្រព្រឹត្ត​ខុស​នឹង​ពួក​សាសន៍​យូដា​ទេ ដូច​ឯកឧត្តម​ជ្រាប​ស្រាប់​ហើយ។


ពួក​សង្គ្រាជ និង​ពួក​មេ​សាសន៍​យូដា បាន​ចូល​ទៅ​ជម្រាប​លោក​អំពី​រឿង​ក្ដី​របស់​លោក​ប៉ុល


លោក​ប៉ុលមាន​ប្រសាសន៍ស្រាយ​បំភ្លឺ​ថា៖ «ខ្ញុំ​បាទមិន​បានប្រព្រឹត្ត​អ្វី​ខុស​នឹង​ក្រឹត្យ‌វិន័យ​របស់​សាសន៍​យូដា ខុស​នឹង​ព្រះ‌វិហារ ឬ​ខុស​នឹង​សេ‌សារ​ឡើយ»។


ដ្បិត​យើង​ខ្ញុំ​បាន​ឮគាត់​និយាយ​ថា ឈ្មោះ​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត​នេះ នឹង​បំផ្លាញ​កន្លែង​នេះ​ចោល ហើយ​បំផ្លាស់​បំប្រែ​ទំនៀម​ទម្លាប់ ដែល​លោក​ម៉ូសេ​បាន​ទុក​ឲ្យ​យើង​ទៀត​ផង!»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម