Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 25:2 - ព្រះគម្ពីរខ្មែរសាកល

2 ពួក​នាយកបូជាចារ្យ និង​ពួក​មេដឹកនាំ​របស់​ជនជាតិយូដា​ក៏​ប្ដឹង​ទៅ​លោក​ទាស់នឹង​ប៉ូល ព្រមទាំង​អង្វរ​សុំ

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ពេល​នោះ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​អ្នក​ដឹកនាំ​របស់​ជនជាតិ​យូដា​បាន​ប្ដឹង​គាត់​ទាស់​នឹង​លោក​ប៉ូល​ ទាំង​ទទូច​អង្វរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ពួក​សង្គ្រាជ និង​ពួក​មេ​សាសន៍​យូដា បាន​ចូល​ទៅ​ជម្រាប​លោក​អំពី​រឿង​ក្ដី​របស់​លោក​ប៉ុល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អ្នក​ធំ​នៃ​ជន‌ជាតិ​យូដា​បាន​នាំ​គ្នា​ទៅ​ជួប​លោក ដើម្បី​ប្ដឹង​ពី​លោក​ប៉ូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ឯ​ពួក​សង្គ្រាជ នឹង​ពួក​មេ​សាសន៍​យូដា គេ​ចូល​ទៅ​ជំរាប​លោក​ពី​ដំណើរ​ប៉ុល

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ពួក​អ៊ីមុាំ និង​ពួក​អ្នក​ធំ​នៃ​ជន‌ជាតិ​យូដា​បាន​នាំ​គ្នា​ទៅ​ជួប​លោក ដើម្បី​ប្ដឹង​ពី​លោក​ប៉ូល។

សូមមើលជំពូក ចម្លង




កិច្ចការ 25:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ខ្ញុំព្រះបាទ​នៅ​យេរូសាឡិម ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​របស់​ជនជាតិយូដា​បាន​ប្ដឹង​អំពី​បុរសនេះ ដោយ​ទាមទារ​ឲ្យ​ផ្ដន្ទាទោស​គាត់


ប្រាំ​ថ្ងៃ​ក្រោយមក មហាបូជាចារ្យ​អាណានាស​បាន​ចុះមក​ជាមួយ​ពួក​ចាស់ទុំ​ខ្លះ និង​មេធាវី​ម្នាក់​ឈ្មោះ​ទើទូលុស​។ ពួកគេ​បាន​ប្ដឹង​ទៅ​អភិបាល​ទាស់នឹង​ប៉ូល​។


ជាការពិត ពួកគេ​ដេក​មិនបានទេ លុះត្រាតែ​បាន​ធ្វើអាក្រក់ ហើយ​ដេកមិនលក់​ឡើយ លុះត្រាតែ​បាន​ធ្វើឲ្យ​គេ​ជំពប់​;


ភេស្ទុស​មានប្រសាសន៍ថា​៖ “ព្រះបាទ​អ័គ្រីប៉ា និង​អស់លោក​ដែល​មានវត្តមាន​ជាមួយ​យើងខ្ញុំ​អើយ សូម​មើល​បុរសនេះ​ដែល​ប្រជាជន​យូដា​ទាំងអស់​បាន​ប្ដឹង​មក​ខ្ញុំ ទាំង​នៅ​យេរូសាឡិម និង​នៅ​ទីនេះ​ផង ដោយ​ស្រែកថា​មិន​ត្រូវ​ឲ្យ​គាត់​រស់នៅ​តទៅទៀត​ទេ​។


បី​ថ្ងៃ​ក្រោយមក ប៉ូល​ហៅ​ពួក​មេគ្រប់គ្រង​របស់​ជនជាតិយូដា​មក​ជុំគ្នា​។ នៅពេល​ពួកគេ​មកជួបជុំគ្នា ប៉ូល​ក៏​និយាយ​នឹង​ពួកគេ​ថា​៖ “បងប្អូន​អើយ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ប្រឆាំងនឹង​ប្រជាជន ឬ​ទំនៀមទម្លាប់​របស់​ដូនតា​ទេ ប៉ុន្តែ​នៅ​យេរូសាឡិម​ខ្ញុំ​ត្រូវបាន​ប្រគល់​ជា​អ្នកទោស ទៅក្នុង​កណ្ដាប់ដៃ​របស់​ជនជាតិរ៉ូម៉ាំង​។


ថែមទាំង​រារាំង​យើង​មិន​ឲ្យ​ប្រកាស​ដល់​សាសន៍ដទៃ​ទៀត ដើម្បី​កុំ​ឲ្យ​សាសន៍ដទៃ​បាន​សង្គ្រោះ​ឡើយ​។ ដូច្នេះ ពួកគេ​តែងតែ​បំពេញ​បាប​របស់​ខ្លួន​ជានិច្ច ហើយ​នៅទីបំផុត ព្រះពិរោធ​បាន​ធ្លាក់មក​លើ​ពួកគេ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម