ហើយនៅពេលឃើញថាការនេះធ្វើឲ្យពួកយូដាពេញចិត្ត ទ្រង់ក៏ចាប់ពេត្រុសថែមទៀតដែរ។ ពេលនោះជាអំឡុងបុណ្យនំប៉័ងឥតមេ។
កិច្ចការ 20:6 - ព្រះគម្ពីរខ្មែរសាកល ចំណែកឯយើងវិញ យើងបានចុះសំពៅពីភីលីពក្រោយថ្ងៃបុណ្យនំប៉័ងឥតមេ ហើយអស់រយៈពេលប្រាំថ្ងៃទើបមកដល់ពួកគេនៅទ្រអាស រួចស្នាក់នៅទីនោះប្រាំពីរថ្ងៃ។ Khmer Christian Bible រីឯយើងវិញ នៅក្រោយថ្ងៃបុណ្យនំប៉័ងឥតមេក៏ជិះសំពៅចេញពីក្រុងភីលីព។ អស់រយៈពេលប្រាំថ្ងៃ យើងក៏មកជួបពួកគេនៅក្រុងទ្រអាស ហើយស្នាក់នៅទីនោះប្រាំពីរថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ចំណែកយើងវិញ យើងចុះសំពៅចេញពីក្រុងភីលីព ក្រោយថ្ងៃបុណ្យនំបុ័ងឥតដំបែ ហើយរយៈពេលប្រាំថ្ងៃ យើងបានមកជួបពួកគេនៅក្រុងទ្រអាស រួចយើងស្នាក់នៅទីនោះប្រាំពីរថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំណែកឯយើងវិញ ក្រោយថ្ងៃបុណ្យនំប៉័ងឥតមេ* យើងចេញពីក្រុងភីលីពទៅចុះសំពៅ។ ប្រាំថ្ងៃក្រោយមក យើងក៏បានមកដល់ក្រុងត្រូអាស ជួបជុំនឹងពួកគេ រួចស្នាក់នៅទីនោះប្រាំពីរថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយថ្ងៃបុណ្យនំបុ័ងឥតដំបែ នោះយើងក៏ចុះសំពៅ ចេញពីក្រុងភីលីពទៅ៥ថ្ងៃ ទើបបានដល់ទៅគេនៅទ្រអាស រួចយើងស្នាក់នៅទីនោះអស់៧ថ្ងៃ អាល់គីតាប ចំណែកឯយើងវិញ ក្រោយថ្ងៃបុណ្យនំបុ័ងឥតមេ យើងចេញពីក្រុងភីលីពទៅចុះសំពៅ។ ប្រាំថ្ងៃក្រោយមក យើងក៏បានមកដល់ក្រុងត្រូអាស ជួបជុំនឹងពួកគេ រួចស្នាក់នៅទីនោះប្រាំពីរថ្ងៃ។ |
ហើយនៅពេលឃើញថាការនេះធ្វើឲ្យពួកយូដាពេញចិត្ត ទ្រង់ក៏ចាប់ពេត្រុសថែមទៀតដែរ។ ពេលនោះជាអំឡុងបុណ្យនំប៉័ងឥតមេ។
នៅពេលគាត់ឃើញនិមិត្តនោះ យើងក៏រកឱកាសចេញដំណើរទៅម៉ាសេដូនភ្លាម ដោយយល់ឃើញថាព្រះបានត្រាស់ហៅយើងឲ្យទៅផ្សាយដំណឹងល្អដល់ពួកគេ។
រួចពីទីនោះទៅដល់ភីលីព ដែលជាទីក្រុងសំខាន់ជាងគេក្នុងស្រុកម៉ាសេដូន និងជាអាណានិគមរ៉ូម។ យើងបានស្នាក់នៅទីក្រុងនោះរយៈពេលប៉ុន្មានថ្ងៃ។
នេះគឺដោយសារប៉ូលបានសម្រេចចិត្តរួចហើយថានឹងធ្វើដំណើរបង្ហួសអេភេសូរ ដើម្បីកុំឲ្យខាតពេលនៅអាស៊ី ពីព្រោះគាត់កំពុងប្រញាប់ទៅឲ្យដល់យេរូសាឡិមនៅថ្ងៃបុណ្យថ្ងៃទីហាសិប ប្រសិនបើអាច។
យើងបានរកឃើញពួកសិស្ស ហើយស្នាក់នៅទីនោះប្រាំពីរថ្ងៃ។ ពួកគេប្រាប់ប៉ូលដោយព្រះវិញ្ញាណ មិនឲ្យឡើងទៅយេរូសាឡិមឡើយ។
នៅថ្ងៃបន្ទាប់ យើងចេញដំណើរទៅដល់សេសារា។ យើងបានចូលទៅក្នុងផ្ទះរបស់ភីលីពអ្នកផ្សាយដំណឹងល្អ ជាម្នាក់ក្នុងអ្នកជំនួយប្រាំពីរនាក់ ហើយស្នាក់នៅជាមួយគាត់។
នៅទីនោះ យើងជួបពួកបងប្អូន ហើយពួកគេអញ្ជើញយើងឲ្យស្នាក់នៅជាមួយពួកគេប្រាំពីរថ្ងៃ។ គឺដូច្នោះឯង ដែលយើងទៅដល់រ៉ូម។
ពីខ្ញុំ ប៉ូល និងធីម៉ូថេ បាវបម្រើរបស់ព្រះគ្រីស្ទយេស៊ូវ ជូនចំពោះវិសុទ្ធជនទាំងអស់ក្នុងព្រះគ្រីស្ទយេស៊ូវនៅភីលីព ព្រមទាំងអ្នកមើលខុសត្រូវ និងអ្នកជំនួយ។
ផ្ទុយទៅវិញ យើងមានភាពក្លាហានក្នុងព្រះនៃយើង ដើម្បីប្រកាសដំណឹងល្អរបស់ព្រះដល់អ្នករាល់គ្នាក្នុងការតយុទ្ធយ៉ាងខ្លាំង ដោយបានរងទុក្ខ និងត្រូវគេបង្អាប់បង្អោនជាស្រេចនៅភីលីព ដូចដែលអ្នករាល់គ្នាដឹងស្រាប់ហើយ។
ពេលអ្នកមក សូមយកអាវវែងដែលខ្ញុំទុកចោលនៅទ្រអាសនៅជាមួយការប៉ុស ព្រមទាំងក្រាំងមកជាមួយផង ជាពិសេសក្រាំងស្បែក។